សម្ដីខុសពីចិត្ត ៥ឃ្លាដែលជាទីពេញនិយមសម្រាប់មនុស្សស្រីប្រើ
- 2021-01-16 04:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដីខុសពីចិត្ត ៥ឃ្លាដែលជាទីពេញនិយមសម្រាប់មនុស្សស្រីប្រើ
មនុស្សស្រីភាគច្រើនទៅហើយដែលមាត់ខុសពីចិត្ត បើនិយាយពីមាត់វិញគឺរឹងណាស់តែក្នុងចិត្តវិញគឺទន់ដូចកូនក្មេងឲ្យតែមានការលួងលោមគឺអស់អីហើយ។ ខាងក្រោមនេះជាសម្ដីខុសពីចិត្ត ៥ឃ្លាដែលជាទីពេញនិយមសម្រាប់មនុស្សស្រីប្រើ ៖
១. ញ៉ាំអីក៏បាន
និយាយថាញ៉ាំអីក៏បាន តែប្រាប់ថាទៅញ៉ាំនេះក៏មិនត្រូវចិត្ត ញ៉ាំនោះក៏មិនល្អ មិនចូលចិត្ត។ និយាយរួមបើឮពាក្យ ញ៉ាំអីក៏បានហ្នឹងហើយត្រៀមខ្លួនរៀបរាប់មុខម្ហូបឲ្យបាន ១០ មុខឡើងទៅ។
២. គ្មានអីទេ
បើថាគ្មានអី ដឹងតែមានអីហើយ ព្រោះនេះជាភាសាប្រចាំត្រកូលរបស់មនុស្សស្រីទៅហើយ។ បើគេនិយាយបែបនេះគួរតែត្រៀមចិត្តលួងឲ្យហើយទៅ ព្រោះអាចនាងអន់ចិត្ត ឬខឹងរឿងអីមួយក៏ថាបាន។
៣. ចង់ធ្វើអីក៏ធ្វើទៅ
ឭឃ្លានេះហើយកុំច្រឡំថាមិត្តស្រីអ្នកចិត្តល្អអី ព្រោះពាក្យនេះគឺមានន័យថានាងមិនចង់ឲ្យធ្វើ ដូច្នេះបើអាចគួរតែកុំធ្វើល្អជាង។
៤. មិនបាច់និយាយអីទាំងអស់ មិនចង់ស្ដាប់
បើអ្នកឮភាសាបែបបហើយ មិននិយាយរកនាងមែននោះកាន់តែធ្ងន់ធ្ងរទៀតហើយ។ បើនាងនិយាយបែបហ្នឹងគួរតែព្យាយាមនិយាយជាមួយនាងបន្តិចទៅ ព្រោះការពិតចិត្តនាងចង់ឲ្យអ្នកនិយាយណាស់។
៥. ប្រហែលអត់ខ្ញុំ បងសប្បាយចិត្តជាងនេះ
ពាក្យនេះស្ដាប់ទៅគឺនាងចង់ចាកចេញពីអ្នក តែកុំបណ្ដោយឲ្យនាងទៅអី ព្រោះនាងមិនបានចង់ទៅឡើយគ្រាន់តែចង់ឲ្យអ្នកផ្អែមល្ហែមជាមួយនាង និងលែងធ្វើឲ្យនាងពិបាកចិត្តប៉ុណ្ណោះ។
បើឮឃ្លាទាំងនេះហើយគួរតែកុំគិតថានាងមានន័យដូចពាក្យនាងនិយាយអី ព្រោះមនុស្សស្រីគឺមាត់ខុសពីចិត្ត៕