ផ្ទះមិនល្អ៤ប្រភេទដែលគួរចេញឲ្យឆ្ងាយ មិនគួរទិញជាដាច់ខាត ប្រយ័ត្នជួបគ្រោះ
- 2021-01-16 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទះមិនល្អ៤ប្រភេទដែលគួរចេញឲ្យឆ្ងាយ មិនគួរទិញជាដាច់ខាត ប្រយ័ត្នជួបគ្រោះ
ការទិញផ្ទះគឺជាការសម្រេចចិត្តដ៏សំខាន់មួយ ដែលគ្រប់អ្នកទិញទាំងអស់គួរពិចារណាឲ្យច្បាស់លាស់មុនពេលឈានដល់ការសម្រេចទិញ។ ផ្ទះមួយចំនួនដែលមានរាងមិនប្រក្រតីគឺមិនគួរទិញឡើយ ព្រោះវាអាចប៉ះពាល់ដល់យីអ៊ុនរបស់លោកអ្នកទៅថ្ងៃក្រោយ។
១. ផ្ទះមានបន្ទប់គេងរាងមូល
ចាស់បុរាណជឿថា មេឃគឺមូល ឯដីគឺជ្រុង។ រាងមូលគឺអាចបន្លាស់ទីបាន រីឯរាងជ្រុងគឺនៅមួយកន្លែង។ កន្លែងដែលយើងស្នាក់នៅ គឺតម្រូវឲ្យមានភាពរឹងមាំ និងអចិន្ត្រៃយ៍ គ្មានការផ្លាស់ប្ដូរ។ ដូចនេះហើយ ប្រការដែលមានបន្ទប់រាងមូលនៅក្នុងផ្ទះនោះ នឹងធ្វើឲ្យជីវិតម្ចាស់ផ្ទះគ្មានលំនឹង និងរសាត់អណ្ដែត។
២. ផ្ទះមានច្រើនជ្រុង
ផ្ទះដែលមានរាងល្អបំផុតគឺការ៉េ ឬចតុកោណកែងដែលមានរាងត្រឹមតែ៤ជ្រុងប៉ុណ្ណោះ។ ផ្ទះបែបនេះនឹងផ្ដល់ភាពរឹងមាំដល់អ្នកស្នាក់នៅ។ ផ្ទះដែលមានរាងឆកលើឆកក្រោម ហើយមានច្រើនជ្រុង សង់លើដីមិនស្មើ គឺមិននាំមកឥទ្ធិពលល្អឡើយ ហើយគួរជៀសវាងការទិញផ្ទះប្រភេទនេះ។
៣. ផ្ទះមានដើមឈើ និងបង្គោលភ្លើងពេញពីមុខ
តាមទំនាយបុរាណ ដើមឈើគឺជាជម្រកនៃក្រុមអរូបិយស្នាក់នៅ ដែលមិនមែនជារឿងល្អឡើយ សម្រាប់ការនៅក្បែរដើមឈើទាំងនេះ ព្រោះអាចនាំដង្ហើមមិនល្អចូលផ្ទះ។ នៅពេលជ្រើសរើសទិញផ្ទះ គួរទិញផ្ទះដែលមើលពីមុខមកស្រឡះ មានពន្លឺចាំងចូលបានពេញ ទើបលើករាសីដល់អ្នកនៅ។
៤. ផ្ទះនៅចំផ្លូវបំបែកជាបី
ផ្ទះដែលនៅចំផ្លូវបំបែកជាបី នឹងគ្មានអ្វីជួយជាទម្រទាំងអស់ បើគិតតាមក្បួនហុងស៊ុយ គឺកណ្ដោចកណ្ដែងតែឯង។ មិនត្រឹមតែប៉ុណ្ណោះ ផ្ទះបែបនេះក៏នឹងត្រូវរែកផ្ទះដែលនៅសងខាងរបស់ខ្លួនដែរ ធ្វើឲ្យម្ចាស់ផ្ទះហាក់មានសម្ពាធអ្វីម្យ៉ាងមើលមិនឃើញ។ នេះគឺជាប្រភេទផ្ទះដែលគួរជៀសវាងបំផុតពេលមានបំណងទិញផ្ទះ៕
ចុចអាន៖ តាមរយៈការក្តោបដៃអាចមើលដឹងថាអ្នកជាមនុស្សប្រភេទណាបាន