ញ៉ាំ​ដើម្បី​​រាងស្លីម! ​​​អាហារ ៣មុខ​ជួយ​ជំរុញ​ការ​​ដុត​​រំលាយ​ខ្លាញ់ និង​កាឡូរី​​​បាន​យ៉ាង​ល្អ

  • 2021-01-18 00:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​​អ្នក​តាំង​ចិត្ត​ថា​ចង់​សាក​ល្បង បច្ចុប្បន្ន​​វិធី​សម្រក​ទម្ងន់​មាន​ច្រើន។ ដើម្បី​ឲ្យ​មាន​រូបរាង​កាយ​ល្អ មនុស្ស​ជា​ច្រើន​ជ្រើសរើស​ការ​បង្អត់​អាហារ​យ៉ាង​តឹងតែង ប៉ុន្តែ​ការ​ពិត​ទៅ អ្នក​ក៏​អាចដុត​រំលាយ​ជាតិ​ខ្លាញ់​​ដោយ​ការ​ទទួលទាន​អាហារ​បាន​ដែរ ប៉ុន្តែ​គឺ​ត្រូវ​ជ្រើសរើស​អាហារ​ដូច​ខាង​ក្រោម​៖

១. អាហារ​មាន​​ប្រូតេអ៊ីន និង​សរសៃ

ប្រូតេអ៊ីន​និង​សរសៃ​អាហារ​គឺ​ជា​តួ​អង្គ​សំខាន់​ដែល​ជួយ​ដល់​ការ​ដុត​​រំលាយ​អាហារ ឬ​ដុត​កាឡូរី​ក្នុង​រាងកាយ។ ដូច្នេះ​ហើយ សណ្ដែក​ត្រូវ​បាន​គេ​ជ្រើសរើស​ជា​អាហារ​សំខាន់​មួយ ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន និង​សរសៃ​អាហារ។ សារធាតុ​ប្រូតេអ៊ីន​ប្រើ​ប្រាស់​កម្លាំង​ដើម្បី​រំលាយ​​ច្រើន​ជាង​អាហារ​ផ្សេង​ៗ ដូច្នេះ​ហើយ​នៅ​ពេល​អ្នក​ទទួល​ទាន​ប្រូតេអ៊ីន ប្រព័ន្ធ​ដុត​រំលាយ​អាហារ​របស់​អ្នក​ដំណើរ​ការ​កាន់​តែ​ខ្លាំង​ដោយ​ធម្មជាតិ។ ក្រៅ​ពី​នេះ សណ្ដែក​ក៏​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ដែល​រាងកាយ​របស់​យើង​ត្រូវ​ការ​សម្រាប់​ការ​បញ្ជូន​អុកស៊ីហ្សែន​ទៅ​ឲ្យ​សាច់ដុំ ដូច្នេះ​នៅ​ពេល​ញ៉ាំ​ជាតិ​ដែក​កាន់​តែ​ច្រើន​ពន្លឿន​ដល់​ការ​ដុត​កាឡូរី​កាន់​តែ​ខ្លាំង​ដូច​គ្នា។

២. ផ្លែឈើ​គ្រប់​មុខ

ផ្លែឈើ​គ្រប់​មុខ​មាន​ប្រយោជន៍​ដោយ​សារ​វា​សម្បូរ​ទៅ​ដោយ​កាបូនអ៊ីដ្រាត​ និង​សរសៃ​អាហារ ដែល​ទាំង​ពីរ​នេះ​គឺ​ជា​អង្គ​ប្រកប​សំខាន់​សម្រាប់​ជំរុញ​ការ​ដុត​កាឡូរី។ ក្នុង​ចំណោម​ផ្លែឈើ​ទាំង​អស់ ផ្លែ​ប៊ឺរី​គឺ​ចាត់​ទុក​ជា​ជម្រើស​ល្អ​បំផុត ដោយ​សារ​វា​ផ្ទុក​នូវ​សារធាតុ​អង់ទីអុកស៊ីដង់ និង​វីតាមីនសេ ​ដែល​ជួយ​ឲ្យ​យើង​ឆាប់​មាន​កម្លាំង​ពលំ​ឡើង​វិញ​ក្រោយ​ការ​ហត់​នឿយ​ដោយ​​ការ​ហាត់ប្រាណ។

៣. សូកូឡា

នេះ​គឺ​ជា​ដំណឹង​ល្អ​សម្រាប់​នារីៗ​ចូលចិត្ត​សូកូឡា ព្រោះ​របស់​ដែល​អ្នក​ចូលចិត្ត​ក៏​អាច​ជួយ​ជំរុញ​ការ​ដុត​កាឡូរី​បាន​ដែរ។ ផ្លែ​កាកាវ​​​ដែល​គេ​យក​មក​ផលិត​ជា​សូកូឡា​គឺ​ជា​ប្រភព​ម៉ាញេសូម​ល្អ​បំផុត ដែល​ជួយ​ឲ្យ​រាងកាយ​មាន​កម្រិត​ជាតិ​គ្លុយកូស​ល្អ និង​ជំរុញ​អ័រម៉ូន Adiponectin សម្រាប់​រំលាយ​ជាតិ​ខ្លាញ់។ ដូច្នេះ​សូកូឡា​ដែល​មាន​ជាតិ​កាកាវ​ចាប់​ពី ៧០%​ឡើង​ទៅ នឹង​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​កាន់​តែ​ល្អ ក៏​ដូច​ជា​រាង​រៅ​កាន់​តែ​ស្អាត ៕

ចុចអាន៖

ប្រភព៖ Spiceee ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម