កែវវេទមន្តដែលអ្នករើស នឹងបង្ហាញពីរឿងរ៉ាវដែលនៅសេសសល់ក្នុងខែមករាឆ្នាំនេះ

  • 2021-01-11 09:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​កែវ​​វេទ​មន្ត​មួយ​ណា ​ដែល​អ្នក​ពេញ​ចិត្ត​ជាង​គេ សាក​រើស​មួយ។

​រូប​ទី​១

អ្នក​តែង​គិត​គូ​ពី​មនុស្ស​គ្រប់​គ្នា ​ច្រើន​ជាង​ខ្លួន​ឯង។ ​​អ្វី​ដែល​អ្នក​​គួរ​ផ្លាស់​ប្តូរ​នៅ​ពេល​នេះ ​គឺ​កុំ​ព្រួយ​ជ្រុល​​ពេក ​ចំពោះ​រឿង​ដែល​មិន​ពាក់​ព័ន្ធ​នឹង​ខ្លួន​ឯង​ផ្ទាល់។ ​ម្ល៉ោះ​ហើយ ​ធ្វើ​អ្វី​ដែល​អ្នក​ចង់ ​អ្វី​ដែល​អ្នក​ចូល​ចិត្ត​ដើម្បី​ពង្រឹង​ផ្លូវ​ចិត្ត ​ព្រម​ទាំង​បង្កើត​ជំនឿ​ជាក់ និង​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង។

ជីវិត​របស់​អ្នក​​មិន​មែន​ចេះ​តែ​ងងឹត​រហូត​នោះ​ទេ ​ប៉ុន្តែ​បន្តិច​ម្តង​ៗ​ ​គ្រប់​យ៉ាង​នៅ​ជុំ​វិញ​អ្នក​នឹង​ចាប់​ផ្តើម​ប្រែ​ប្រួល​ទៅ​រក​ភាព​ល្អ​ប្រសើរ។ ​យ៉ាង​ណា​​អ្នក​​អាច​នឹង​រង​ការ​យា​យី ​ឬ​ការ​ពេប​ជ្រាយ​ពី​មនុស្ស​អាត្មានិយម​មួយ​ចំនួន​ពី​ការ​ផ្លាស់​ប្តូរ​ថ្មី​នេះ​។ ដូច្នេះ​ហើយ ​ត្រូវ​រៀប​ចំ​ខ្លួន​ឲ្យ​រឹង​មាំ ​ដើម្បី​ប្រយុទ្ធ​ត​តាំង​នឹង​ក្រុម​មនុស្ស​ដែល​ចាំ​តែ​បំផ្លាញ​អារម្មណ៍ និង​គោល​ដៅ​របស់​អ្នក។

ប្រសិន​បើ​អ្នក​តស៊ូ និង​គិត​គូ​ឲ្យ​បាន​ល្អិត​ល្អន់​ពី​បច្ចុប្បន្ន និង​អនាគត​ដោយ​ចាក​ចេញ​ពី​គំនិត​អវិជ្ជមាន​កាល​ពី​មុន ​នោះ​​រឿង​រ៉ាវ​ល្អ​ៗ​នឹង​ចូល​មក​រក​អ្នក ហើយ​អ្នក​នឹង​ក្លាយ​​ជា​មនុស្ស​​ថ្មី​ដែល​អ្នក​ចង់​បាន​ផង​ដែរ។

រូប​ទី​២

​ដរាប​ណា​អ្នក​ព្រម​បញ្ចេញ​ទេព​កោសល្យ​ថ្មី​របស់​អ្នក ​នោះ​គ្រប់​ឱកាស​ថ្មី​ៗ​នឹង​បើក​​ទ្វារ​ឡើង​នៅ​ពី​មុខ​អ្នក​តែ​ម្តង ​ហើយ​ពេល​នោះ​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយ​​ជា​មនុស្ស​ម្នាក់​​ផ្សេង​ទៀត។ ​កុំ​​ខ្លាច​ក្នុង​ការ​បើក​​ទ្វារ​ហើយ​ដើរ​​ចេញ​ពី​ទី​កន្លែង​ចាស់ ​ព្រោះ​សុភមង្គល​ពិត​ប្រាកដ​ដែល​អ្ន​ក​សុបិន​ជា​យូរ​មក​ហើយ ​កំពុង​រង់​ចាំ​អ្នក។

​​សូម​ចង​ចាំ​ថា ​​​មាន​តែ​អ្នក​ខ្លួន​ឯង​ទេ​ដែល​អាច​នាំ​យក​​សុភមង្គល​ពិត​ប្រាកដ​ដល់​ខ្លួន​ឯង ហើយ​បន្ទាប់​មក​ទើប​ព្រេង​សំណាង​នឹង​បើក​ឱកាស​ឲ្យ​អ្នក​ទទួល​បាន​សមិទ្ធិផល។

តែ​មិន​​ត្រូវ​មាន​អំនួត​ចំពោះ​ខ្លួន​ឯង​ពេក​ទេ ​​ថា​​ខាង​មុខ​គ្មាន​ឧបសគ្គ​អ្វី​សោះ​នោះ ​ព្រោះ​ផ្លូវ​ឆ្ពោះ​ទៅ​រក​​សុភមង្គល ​រមែង​មាន​បន្លា និង​ជ្រោះ​ជ្រលង។

​រូប​ទី​៣

​តាម​ពិត​ទៅ ​អ្នក​ជា​មនុស្ស​មាន​សំណាង​ណាស់ ​គ្រាន់​តែ​អ្នក​មិន​ដឹង​ប៉ុណ្ណោះ។ ​នា​ពេល​អនាគត​ដ៏​ខ្លី ​ការ​ភ្ញាក់​ផ្អើល​ដ៏​រំភើប​ចិត្ត​មួយ ​នឹង​ចូល​មក​រក​អ្នក ​ទាំង​ជីវិត​ផ្ទាល់​ខ្លួន ​ការងារ ទំនាក់​ទំនង ​ស្នេហា​និង​ការងារ ​​​តែ​ម្តង។ ​ទន្ទឹម​នឹង​នេះ ​អ្នក​នឹង​ទទួល​បាន​ការ​​ឡើង​ដំណែង ​​ឬ​ឡើង​ប្រាក់​ខែ ​ឬ​ក៏​ប័ណ្ណ​សរសើរ​ណា​មួយ​ជា​មហាកិត្តិ​យស​ផង​ដែរ។

​យ៉ាង​ណា​​ក៏​ដោយ ​ត្រូវ​ចាំ​ថា​នេះ​​គឺ​ជា​តេស្ត​មួយ​ដើម្បី​សាក​ល្បង​ពី​អនាគត​របស់​អ្នក ​តែ​ថា​អ្នក​អាច​ឆ្លង​កាត់​វា​បាន​ឬអត់ ​អាស្រ័យ​លើ​អ្នក​​ជម្នះ​វា​ខ្លាំង​កម្រិត​​ណា ​។

​ទន្ទឹម​នឹង​ការ​មាន​លាភ​សំណាង​ទាំង​នេះ ​អ្នក​ក៏​អាច​ប្រឈម​ការ​បាត់​បង់​វា​បាន​ដូច​គ្នា។ ​ដូច្នេះ ​ត្រូវ​​ដាក់​អាទិភាពនិង​តម្លៃ​លើ​រឿង​ទាំង​នេះ​ជា​មុន​សិន។ ​គួរ​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​បាន​ល្អ ​ម៉ត់​ចត់ ​នោះ​អ្នក​​នឹង​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ម្នាក់ ​ជា​មិន​ខាន។

​​​​​​​រូប​ទី​៤

នេះ​ជា​មហាកិត្តិយស​បំ​ផុត ​ដែល​មាន​មនុស្ស​ឆ្លាត​ ព្រម​ទាំង​មាន​ទំនុក​ចិត្ត​ដូ​ច​ជា​អ្នក ​មក​ចូល​លេង​ល្បែង​​ចិត្ត​សាស្រ្ត​ ដោយ​ការ​​ជ្រើស​យក​កែវ​វេទ​មន្ត​ទី​៤​នេះ។ ​​អ្នក​កម្រ​​ត្រូវ​ការ​ជំនួយ​ពី​មតិ​យោបល់​របស់​អ្នក​ដទៃ​ណាស់ ។ ​អ្នក​ថែម​ទាំង​អាច​​​គ្រប់​គ្រង​រឿង​រ៉ាវ​ផ្សេង​​ៗ​បាន​សម្រាប់​នាពេល​អនាគត ​ដោយសារ​តែ​អ្នក​​​បាន​​ដាក់​ផែន​ការ​សម្រាប់​គោល​ដៅ​ជីវិត​យ៉ាង​ប្រុង​ប្រយ័ត្ន។ ​ ​មាន​មនុស្ស​មិន​តិច​ទេ ​ដែល​រង់​ចាំ​ស្តាប់​​ការ​និយាយ​របស់​អ្នក ​តែ​គួរ​ឲ្យ​ស្តាយ អ្នក​ជា​មនុស្ស​មិន​សូវ​មាន​ពេល​វេលា​គ្រប់​គ្រាន់។ សម្រាប់​អ្នក ​គឺ​ជា​មនុស្ស​ដែល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​មនុស្ស​ដែ​ល​ខ្លួន​ស្រលាញ់​ផង​ដែរ។

​សូម​កុំ​បារម្ភ​អី គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​របស់​អ្នក ​នឹង​រៀប​រយ​តាម​​ផែន​ការ​ដែល​អ្នក​គ្រោង​ទុក។

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម