ចង់​បាន​ស្បែក​មុខ​មដ្ឋ​រលោង​ដូច​តារា​កូរ៉េ​ ៤​ ចំណុច​នេះ​នឹង​ជួយ​សម្រេច​បំណង

  • 2021-01-06 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់ៗ​តែង​ប្រាថ្នា​ចង់​បាន​ស្បែក​ស្អាត​និង​មដ្ឋ​រលោង​ប៉ុន្តែ​មិន​ដឹង​ថា​ត្រូវ​ចាប់​ផ្តើម​ពី​ចំណុច​ណា។​តោះ!​អស់​ចម្ងល់​ហើយ​នៅ​ពេល​នេះ​ដោយ​គ្រាន់​តែ​អនុវត្ត​នូវ​ចំណុច​តូចៗ​ទាំង​អស់​នេះ​៖

រូបតំណាង

**១. ព្យាយាម​ផឹក​ទឹក​ឱ្យ​បាន​ច្រើន**

អ្នក​ប្រហែល​ជា​មិន​ចាប់​អារម្មណ៍​ទេ​ថា​ទឹក​មាន​អត្ថ​ប្រយោជន៍​ជា​ច្រើន​​ហើយ​ក្នុង​នោះ​ក៏​រួម​មាន​ស្បែក​ផង​ដែរ​។​ការ​ដែល​ក្នុង​ខ្លួន​យើង​មាន​ផ្ទុក​ជាតិ​ទឹក​គ្រប់គ្រាន់​គឺ​ជួយ​កំចាត់​នូវ​រាល់​ជាតិ​កខ្វក់​នៅ​ក្នុង​កោសិកា​ស្បែក​​ធ្វើ​ឱ្យ​ស្បែក​មាន​សំណើម​​ភ្លឺ​មដ្ឋ​រលោង​និង​ក្មេង​ជាង​វ័យ​ទៀត​ផង។

រូបតំណាង

២. លាង​សម្អាត​ផ្ទៃ​មុខ​ឱ្យ​បាន​ស្អាត

នារីៗ​ពេល​ខ្លះ​ឆ្ងល់​ថា​ហេតុ​អ្វី​ទើប​ស្បែក​មុខ​តែង​មាន​មុន​ហើយ​ស្រអាប់​មិន​ស្រស់​ស្រាយ​សោះ។​នោះ​មក​ពី​ការ​លាង​សម្អាត​ស្បែក​មុខ​ដោយ​មិន​សួវ​យក​ចិត្ត​ទុក្ខ​ដាក់។​អ្នក​ខ្លះ​បាន​ត្រឹម​លាង​សម្អាត​មុខ​ជាមួយ​ទឹក​ធម្មតា​រួច​គិត​ថា​រួចរាល់​ហើយ​ទាំង​ដែល​ផ្ទៃ​មុខ​បាន​ទទួល​រង​នូវ​ធូលី​ដី​យ៉ាង​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​។​អ្នក​ខ្លះ​វិញ​ថែម​ទាំង​លាប​ឡេ​និង​ផាត់​មុខ​ពេញ​មួយ​ថ្ងៃ​ហើយ​មិន​បាន​ជូត​ទឹក​សម្អាត​ឬ​លាង​ហ្វូម​ឱ្យ​បាន​ស្អាត​នោះ​ទេ។

រូបតំណាង

៣.​បិទ​ម៉ាស​មុខ​ឱ្យ​បាន​ជា​ប្រចាំ

ក្រោយ​ពី​ចេញ​ទៅ​ក្រៅ​ធ្វើ​ការ​​ឬ​​ប្រកប​របរ​ផ្សេងៗ​អស់​មួយ​ថ្ងៃ​ផ្ទៃ​មុខ​របស់​យើង​តែង​ទទួល​រង​នូវ​កម្តៅ​ថ្ងៃ​និង​ខ្យល់​ដែល​មើល​ទៅ​ស្បែក​មាន​សភាព​នឿយ​ហត់​។​ដូច្នេះ​ហើយ​​យើង​គួរ​ធ្វើ​ការ​បិទ​មុខ​ជាមួយ​នឹង​ម៉ាស​ដើម្បី​ជា​ជំនួយ​ដល់​ការ​ផ្តល់​សំ​ណើម​និង​សារជាតិ​ចិញ្ចឹម​ផ្សេងៗ​ដល់​ស្បែក​មុខ​របស់​យើង។

រូបតំណាង

៤. ពិនិត្យ​ឱ្យ​បាន​ម៉ត់​ចត់​ទៅ​លើ​របប​អាហារ

ពិតណាស់​អាហារ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ផង​ដែរ​ក្នុង​ការ​ថែរក្សា​នូវ​សុខភាព​ស្បែក​របស់​យើង។​ការ​បរិភោគ​នូវ​អាហារ​មួយ​ចំនួន​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ឬ​​ជាតិ​ហិល​ខ្លាំង​គឺ​បណ្តាល​ឱ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ស្បែក​ដូចជា​ការ​កើត​មុន​ឬ​មុខ​ស្រអាប់​​ជាដើម។​ដូច​នេះ​ហើយ​យើង​គួរ​ងាក​មក​បរិភោគ​នូវ​អាហារ​ដែល​ផ្តល់​នូវ​ជីវជាតិ​គ្រប់គ្រាន់​ដល់​ស្បែក​ដែល​ក្នុង​នោះ​រួម​មាន​បន្លែនិង​​ផ្លែ​ឈើ​ជាដើម៕

ចុចអាន៖ ​ កុំយកសម្រស់ទៅប្រថុយ! គួរដឹងពីពេលវេលាដែល​ត្រូវបោះចោលផលិតផលគ្រឿងសម្អាង

ប្រែសម្រួល៖ Siyou Tang

អត្ថបទពេញនិយម