តើសារពិសេសអ្វីដែលជួយអ្នកចាប់ផ្តើមសប្តាហ៍ថ្មីដំបូងបានល្អ សាករើសរូបមួយ

  • 2021-01-04 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សាក​រើស​រូប​មួយ ​ដើម្បី​ដឹង​ថា ​តើ​អ្នក​គួរ​​ចាប់​ផ្តើម​សប្តាហ៍​ថ្មី​​បែប​ណា​ ឲ្យ​បាន​ល្អ​។

រូប​ទី​១

​ពេល​នេះ អ្នក​កំពុង​គិត​ចង់​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្លួន​ឯង​តើ​មែន​ឬទេ? ប្រសិន​បើ​អ៊ី​ចឹង​មែន ​អ្នក​គួរ​តែ​ស្តាប់​​មតិ​យោបល់ និង​ដំបូន្មាន​ពី​មនុស្ស​នៅ​ជុំ​វិញ​​ខ្លះ។

ការ​ផ្លាស់​ប្តូរ​នេះ ​វា​មិន​ត្រឹម​​ជះ​ឥទ្ធិពល​លើ​អ្នក​​ផ្ទាល់​តែ​ម្នាក់​នោះ​ទេ ​តែ​វា​ក៏​​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​ផង​ដែរ។ ​ដូច្នេះ ​សូម​ធ្វើ​ដោយ​សេចក្តី​ស្រលាញ់​ជាមួយ​នឹង​ការ​ដឹង​គុណ​ដែល​ស្តែង​ក្នុង​បេះ​ដូង​របស់​អ្នក។

​អាច​និយាយ​បាន​ថា ​នេះ​គឺ​ជា​ជំហាន​ថ្មី​​ក្នុង​ការ​ចាប់​ផ្តើម​​ក្នុង​ជីវិត​របស់​អ្នក។ ​វា​មិន​ល្អ ហើយ​ក៏​មិន​អាក្រក់​ជាង​មុន​ពេក​ដែរ ​តែ​វា​នឹង​មាន​ភាព​​ខុស​ប្លែក​គ្នា។

រូប​ទី​២

មនុស្ស​​​នៅ​ជុំ​វិញ​អ្នក ​ប្រហែល​ជា​​មិន​​នឹក​ស្មាន​​ទេ​​ថា​អ្នក​នឹង​សម្រេច​បាន​គោល​ដៅ​មួយ​នេះ ។ ​តែ​ឆាប់​ៗ​ពួក​គេ​នឹង​បើក​ភ្នែក​ធំ​ៗ​​ ដោយ​ឃើញ​ពី​សមិទ្ធិផល​ជោគ​ជ័យ​របស់​អ្នក​មិន​ខាន។

ដូច្នេះ ​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ខ្ពស់​ពី​រឿង​នា​ពេល​បច្ចុប្បន្ន ថា​តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង ព្រោះ​វា​ជា​ពេល​សំខាន់​បំផុត ​និង​មាន​ទំនួល​ខុស​ត្រូវ​​។ ​ការ​ផ្លាស់​ប្តូរ​នេះ ​ប្រហែល​ជា​ជះ​ឥទ្ធិពល​ដល់​តម្លៃ​របស់​អ្នក​នា​ពេល​អនាគត ​តែ​ចូរ​បញ្ចេញ​សកម្មភាព​ចុះ ​ព្រោះ​ថ្ងៃ​ខាង​មុខ ​គ្រប់​គ្នា​នឹង​សរសើរ​អ្នក​វិញ​មិន​ខាន។

​សូម​បន្ត​ជឿ​ជាក់​លើ​ចិត្ត​ខ្លួន​ឯង ​នោះ​ហើយ​ជា​ជំហាន​នៃ​ការ​សម្រេច​ចិត្ត​ត្រូវ។

​រូប​ទី​៣

ទំព័រ​ថ្មី​ក្នុង​ជីវិត​របស់​អ្នក ​កំពុង​ចាប់​ផ្តើម​ហើយ ​ដូច្នេះ​អ្នក​គួរ​តែ​​ចាត់​ទុក​ថា​វា​ជា​ប្រវត្តិសាស្រ្ត​មួយ​ក្នុង​រឿង​រ៉ាវ​រយៈ​ពេល​នេះ។ ​ស្ទើរ​តែ​មិន​គួរ​ឲ្យ​ជឿ ​រឿង​មួយ​ចំនួន​អ្នក​មិន​ពេញ​ចិត្ត​ទេ ​តែ​វា​បែរ​ជា​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​ផ្លាស់​ប្តូរ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ៏យ និង​សប្បាយ​ចិត្ត​ជាង​មុន​ទៅ​វិញ។

គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្តូរ ​ជីវិត​របស់​អ្នក​នឹង​មិន​នៅ​ដដែរ​ឡើយ ហេតុ​នេះ​ត្រូវ​រៀន​ទទួល​ព្រម​លើ​រឿង​ដែល​កើត​ឡើង​នៅ​ពេល​នេះ ​ជាមួយ​ការ​ដឹង​គុណ។

​សូម​ត្រៀម​ចិត្ត​ឲ្យ​បាន​រួច​រាល់ ​ព្រោះ​ការ​ផ្លាស់​ប្តូរ​នេះ​នឹង​ពង្រឹង​គុណ​ភាព​ជីវិត​របស់​អ្នក​​មិន​ខាន៕

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម