បន្ទប់​គេង​ជា​កន្លែង​ស្រូប​លុយ តែ​បើ​រៀប​បែប​នេះ កុំ​ឆ្ងល់​ថា​ចេះ​តែ​ក្រ​រហូត

  • 2020-12-30 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពណ៌​មួយ​ចំនួន​ដូច​ជា ក្រហម និង​ស្វាយ​គឺ​ជា​ពណ៌​តំណាង​ឲ្យ​ភាព​សុខុដុម​រមនា។​ យ៉ាងណាក្ដី ពណ៌​ទាំង​អស់​នេះ​មិន​មែន​សុទ្ធ​តែ​ស័ក្ដសម​នឹង​ការ​ដាក់​ក្នុង​បន្ទប់​គេង​​ឡើយ ដោយ​អាច​ឡាក់​ឆុង​គ្នា​ក៏​ថា​បាន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដែល​រៀបចំ​បន្ទប់​គេង​ឲ្យ​ស្រូប​លុយ​បាន​ច្រើន​បំផុត។

១. ពណ៌​បន្ទប់​គេង

ទោះ​បី​ជា​ពណ៌​ដូច​ជា ក្រហម មាស​ និង​ក្រហម សុទ្ធ​តែ​ជា​ពណ៌​លាប​ទាំង​អស់​ក្ដី តែ​ពណ៌​ទាំង​នេះ​គឺ​មិន​ស័ក្ដសម​នឹងប​ន្ទប់គេង។ ជំនួស​មក​វិញ អ្នក​គួរ​ប្រើ​ពណ៌​ស្រាល​ដូច​ជា​ផ្ទៃ​មេឃ ស ឬ​ប្រផេះ​ទើប​ធ្វើ​ឲ្យ​ផ្ទះ​មិន​ក្ដៅ​ក្រហាយ។​ ដូច​នេះ​ហើយ ទាំង​ពណ៌​ជញ្ជាំង ពណ៌​អំពូល គួរ​ជៀសវាង​ពណ៌​ដិត​ៗ​ខាង​លើ កុំ​ឲ្យ​ផ្ទះ​ឧស្សាហ៍​មាន​រឿង។

២. ទីតាំង​គ្រែដេក

គ្រែ​ដេក​ត្រូវ​ដាក់​យ៉ាង​ម៉េច មិន​ឲ្យ​ស្រប​ជាមួយ​នឹង​ផ្លូវ​ទ្វារ​បើក​ចេញ​ចូល​ឡើយ។ សម្រាប់​ទីតាំង​ដែល​​ល្អ​បំផុត​នោះ​គឺ គួរ​ដាក់​នៅ​កន្លែង​ដែល​អ្នក​អាច​មើល​ឃើញ​ទ្វារ។ គ្រែ​​ដែល​ដាក់​ស្រប​នៅ​លើ​ជាមួយ​ផ្លូវ​ទ្វារ​នឹង​បិទ​ទ្វារ​លាភ​ចូល ដូច​នេះ​ទោះ​ប្រឹង​រក​រហូត​ក៏​មិន​អាច​មាន​បាន​ដែរ។ ក្រៅ​ពី​នេះ ក្បាល​គ្រែ​ត្រូវ​ដាក់ ភ្ជាប់​ជាមួយ​កន្លែង​ដែល​រឹង​មាំ​ដូច​ជា​ជញ្ជាំង ជៀសវាង​ដាក់​នៅ​ជិត​របស់​ងាយ​បែក​ដូច​ជា​ទូកញ្ចក់ ឬ​សសរ ព្រោះ​អាច​ធ្វើ​ឲ្យ​សុខភាព​មិន​មាំ រាសី​មិន​ឡើយ។

៣. ហាម​ដាក់​កញ្ចក់​លើ​ទល់​មុខ​គ្រែ ឬ​ក្បាល​ដំណេក

ឆុង​បំផុត​សម្រាប់​ក្នុង​បន្ទប់​គេង​នោះ​គឺ ការ​រៀបចំ​​ដាក់​កញ្ចក់នៅ​ទី​នេះ។ តាម​នោះ​ដែរ ក្រៅ​ពី​ដាក់​កញ្ចក់​នៅ​ទល់​មុខ​គ្រែ ការ​ព្យួរ​កញ្ចក់​លើ​ក្បាល​ដំណេក​ក៏​ឆុង​ដូច​គ្នា។ ដោយ​គេ​ជឿជាក់​ថា ការ​ព្យួរ​បែប​នេះ ហាក់​ដូច​មាន​អ្វី​នៅ​សង្កត់​លើ​ខ្លួន​ម្ចាស់​ផ្ទះ ធ្វើ​ឲ្យ​គេ​ធ្វើ​អ្វី​ក៏​មិន​រលូន​សម្រេច៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម