ជ្រើសរើសរូបកាតមួយ ដើម្បីបង្ហាញពីចំណុចខ្លាំងរបស់អ្នក

  • 2020-12-24 05:56:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សាក​រើស​រូប​មួយ​​ក្នុង​ចំណោម​រូប​ទាំង​៥ ដើម្បី​ដឹង​ពី​ចំណុច​ខ្លាំង​បំ​ផុត​របស់​អ្នក។

​កាត​​ទី​១

កាត​គឺ​ជា​និមិត្ត​សញ្ញា​នៃ​សុភមង្គល ​រឹង​មាំ ​និង​ភាព​ក្លាហាន។ ​អ្នក​គឺ​ជា​មនុស្ស​សកម្ម​​និង​អនុវត្ត​ផ្ទាល់ មិន​មែន​និយាយ​តែ​មាត់​នោះ​ទេ។ ​សមត្ថភាព​ដ៏​ខ្លាំង​បំផុត​របស់​អ្នក ​គឺ​អាច​បំពេញ​កិច្ច​ការងារ​ច្រើន​ឲ្យ​រួច​រាល់​ក្នុង​រយៈ​ពេល​ដ៏​ខ្លី។ ​អ្នក​ពិត​ជា​មនុស្ស​​ដែល​ឈ្មុស​ឈ្មុល​នឹង​ការងារ​​ណាស់ ​ហើយ​ថែម​ទាំង​ដោះ​ស្រាយ​ស្ថានភាព​លំបាក​ៗ​បាន​ ដោយ​​មិន​ស៊ាំ​ញ៉ាំ​ច្រើន​ទៀត​ផង។ ទន្ទឹម​នឹង​នេះ ​អ្នក​​ក៏​ចេះ​ការពារ​ក្រុម​គ្រួសារ ​និង​មិត្ត​ភក្កិ​របស់​អ្នក​​ផង​ដែរ។

​​ចំណុច​ខ្លាំង​បំ​ផុត​របស់​អ្នក​៖ ​​ពេល​ខ្លះ ​អ្នក​​​រក្សា​ភាព​ស្ងាត់​ស្ងៀម ដូច​ដែល​​គេ​តែង​និយាយ​ថា "​​ភាព​ស្ងៀម​ស្ងាត់ ​គឺ​ជា​វិធី​ក្នុង​រៀន​​ដើម្បី​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក ​​ ការ​ស្តាប់​លឺ​ គឺ​ជា​វិធី​ក្នុង​ការ​រៀន​ដើម្បី​ជជែក​គ្នា ​ហើយ​នៅ​ពេល​អ្នក​​កំពុង​និយាយ​គ្នា ​នោះ​​ជា​វិធី​ដែល​ត្រូវ​រៀន​ដើម្បី​រក្សា​ភាព​ស្ងៀម​ស្ងាត់"។

កាត​ទី​២

កាត​នេះ​​គឺ​ជា​និមិត្ត​សញ្ញា​នៃ​ភាព​អត់​ធ្មត់ ​និង​ភាព​ទន់​ភ្លន់។ ​អ្នក​​ចូល​ចិត្ត​រស់​នៅ​​ដោយ​​ដាក់​សន្តិភាព​ក្នុង​ចិត្ត ​ចេះ​ការពារ ​មាន​ភាព​ផ្អែម​ល្ហែម ​អត់​ធ្មត់​ខ្លាំង និង​​ងាយ​សម្រប​តាម​។ ​យ៉ាង​ណា​ក្តី ​អ្នក​​​​ជា​មនុស្ស​ពូកែ​ក្រែ​ង​ចិត្ត​គេ ​និង​ងាយ​សម្រប​ខ្លួន​តាម​ស្ថាន​ភាព​ជាក់​ស្តែង។

​ចំណុច​​ខ្លាំង​បំ​ផុត​របស់​អ្នក៖ ​ពេល​ខ្លះ ​អ្នក​​ជា​មនុស្ស​ផ្តាច់​ខ្លួន​ពី​គេ ​តែ​តាម​ពិត​ទៅ​អ្នក​ជា​មនុស្ស​ងាយ​នឹង​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ដទៃ​នោះ​ទេ។ ​តែ​ពេល​ខ្លះ ​ដោយសារ​ភាព​ស្ងៀម​ស្ងាត់​របស់​អ្នក​ពេក ​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​​អភិវឌ្ឍ​របស់​អ្នក​។​

​កាត​ទី​៣

​កាត​នេះ ​​ជា​និមិត្ត​សញ្ញា​នៃ​ភាព​ស្តុក​ស្តម្ភ និង​ល្អ​ប្រណិត។ អ្នក​គឺ​ជា​មនុស្ស​ដែល​យោគ​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​សម្រស់ ​និង​ភាព​ឡូយ​ឆាយ។ ​នៅ​ពេល​អ្នក​មាន​​លុយ​ច្រើន ​អ្នក​មិន​បារម្ភ​ច្រើន​លើ​ចាយ​វាយ​ចំពោះ​​ខ្លួន​ឯង​ឡើយ ព្រោះ​អ្នក​យល់​ថា​ជីវិត​នេះ ​គួរ​តែ​ឧស្សាហ៍​ផ្តល់​កាដូ​ដល់​ខ្លួន​ឯង​ខ្លះ​។ ​​លើស​ពី​នេះ ​អ្នក​ក៏​ស្រលាញ់​នូវ​ជីវិត​បែប​សុខ​ស្រួល ​អ្នក​ក៏​មិន​ចូល​ចិត្ត​ការ​រាថយ​ណាមួយ​ដែរ។

​ចំណុច​ខ្លាំង​បំ​ផុត​របស់​អ្នក៖ ​អ្នក​ព្យាយាម​ត​តាំង​​​នឹង​គំនិត​ទុទិដ្ឋិនិយម​របស់​មនុស្ស​មួយ​ចំនួន​មក​លើ​អ្នក ហើយ​ព្យាយាម​ដោះ​ស្រាយ​វិបិត្ត​ដោយ​ខ្លួន​ឯង។​​

​កាត​ទី​៤

​កាត​នេះ​គឺ​​ជា​និមិត្ត​សញ្ញា​នៃ​ជិវិត ​ការ​លូត​លាស់ ​ការ​វាយ​តម្លៃ ​និង​ការ​ពង្រីក។ ​​នេះ​មាន​ន័យ​ថា​ អ្នក​ជា​មនុស្ស​ដែល​​ពោរពេញ​ដោយ​​សេចក្តី​ប្រាថ្នា ​អ្នក​ស្រលាញ់​ភាព​ឯក​រាជ្យ ​សេរីភាព​គ្មាន​ដែន​កំណត់។ ​​ប៉ុន្តែ ​អ្នក​ក៏​អាច​សម្រប​ខ្លួន​ជាមួយ​ការ​​​រឹត​ត្បិត​ខ្លះ​ៗ ​​​ដរាប​ណា​វា​មិន​ប៉ះពាល់​ដល់​បុគ្គលិក​​លក្ខណៈ​របស់​អ្នក​ឡើយ។ លើស​ពី​នេះ ​អ្នក​ក៏​ជា​មនុស្ស​ចូល​ចិត្ត​​ភាព​រ៉ូមែនទិក ​រឿង​ថ្មី​ៗ ​ទំនើប និង​​​ភាព​អាថ៍កំបាំង​ជា​ដើម។ ​ហើយ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត ​គឺ​សកម្មភាព​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់ ​ច្បាប់​ទម្លាប់​ហួស​ហេតុ​ពេក ​ជា​ដើម។ អ្នក​តែង​បន្ត​គោល​ដៅ​​ដោយ​ការ​តាំង​ចិត្ត​ខ្ពស់ ​​ហ៊ាន​ប្រឈម​នឹង​ហានិភ័យ។ ​អ្នក​នឹង​​មិន​ស្ងប់​ចិត្ត​ទេ ​បើ​សិន​គោល​ដៅ​របស់​អ្នក​នៅ​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ។

ចំណុច​ខ្លាំង​បំ​ផុត​របស់​អ្នក​៖ ​អ្នក​ជា​មនុស្ស​ចិត្ត​ខ្លាំង ​​ឆាប់​​ឆេវ​ឆាវ​តែ​ក៏​ឆាប់​បាត់​ទៅ​វិញ ពេល​ខ្លះ​ក្លាហាន​ហ៊ាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ​តែ​ពេល​ខ្លះ​ព្យាយាម​គេ​ច​វេស។ ​

កាត​ទី​៥

ភាព​ស្ងៀម​ស្ងាត់ និង​​ចេះ​ពិចារណ​ញ្ញាណ ​គឺ​ជា​និមិត្ត​សញ្ញា​នៃ​កាត​នេះ​។ ​អ្នក​ជា​មនុស្ស​​ពោរពេញ​ដោយ​ឧត្តម​គតិ និង​មាន​ក្តី​ស្រមៃ​។ ​លើស​ពី​នេះ ​អ្នក​ព្យាយាម​​ជួយ​គ្រប់​យ៉ាង​ដល់​មិត្ត​ភក្កិ​តាម​ដែល​អាច​ទៅ​រួច ​​ព្រោះ​អ្នក​ជា​មនុស្ស​ចិត្ត​ល្អ ​មិន​អាត្មានិយម។ ​​អ្នក​មិន​ងាយ​ចុះ​ចាញ់​នឹង​រឿង​អ្វី​ផ្តេស​ផ្តាស​ទេ ​ដែល​ទាំង​នេះ​បង្ហាញ​ពី​ភាព​បរិសុទ្ធ ​និង​ចិត្ត​សណ្តោស​របស់​អ្នក។ ​​ទន្ទឹម​នឹង​នេះ ​អ្នក​មិន​អាច​ទ្រាំ​ទ្រ​នឹង​ភាព​អយុត្តិធម៍ ហើយ​ព្រម​សម្រប​តាម​រឿង​ទាំ​ង​នោះ​ដោយ​ធ្វើ​មិន​ដឹង​មិន​លឺ​នោះ​ទេ។

​ចំណុច​​​​ខ្លាំង​បំ​ផុត​របស់​អ្នក៖ ​អ្នក​ជា​មនុស្ស​​ចេះ​​គ្រប់​គ្រង​អារម្មណ៍​ខ្លួន​ឯង និង​តស៊ូ​លើ​ការ​ប្រឈម​នឹង​រឿង​ផ្សេង​ៗ៕

ប្រភព៖ Namastest.net ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម