នៅ​ពេល​គ្រោះ​ហានិភ័យ​បុក​មក ឲ្យ​តែ​អ្នក​ធ្វើ​បាន​រឿង​នេះ​គឺ​អាច​ដោះ​ស្រាយ​ស្ទើ​របាន​ទាំង​អស់

  • 2020-12-22 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​ការងារ​ធំ ការងារ​តូច ឲ្យ​តែ​រក្សា​អារម្មណ៍​ឲ្យ​បាន​ហ្នឹងនរ មិន​ជ្រួល​ច្របល់ គ្រប់​ភារកិច្ច​ទាំង​អស់​គឺ​សុទ្ធ​តែ​អាច​ដោះ​ស្រាយ​បាន​ទាំង​អស់។ នៅ​ក្នុង​កាលៈទេសៈ​វឹកវរ​យ៉ាង​ណា​ ឲ្យ​តែ​អ្នក​រក្សា​បាន​ចិត្ត​ឲ្យ​ត្រជាក់ រឿង​ទាំង​ឡាយ​នឹង​ប្រែក​ទៅ​ជា​ងាយ​ស្រួល។

នៅ​លើ​លោក​នេះ ជោគជ័យ ឬ​បរាជ័យ​គឺ​អាស្រ័យ​ទៅ​លើ​ការ​ដោះ​ស្រាយ​របស់​មនុស្ស​គ្រប់​រូប​ទាំង​អស់។ បញ្ហា​តែ​មួយ តែ​វិធី​ដោះ​ស្រាយ​ខុស​គ្នា អាច​នាំ​មក​នូវ​លទ្ធផល​ខុស​គ្នា។ តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អារម្មណ៍​នៅ​ពេល​ដែល​ដោះ​ស្រាយ​បញ្ហា។ អ្នក​ដែល​មាន​ចិត្ត​ឆេវឆាវ ក្ដៅ​ក្រហាយ ឆាប់​ខឹង នឹង​ធ្វើ​ឲ្យ​រឿង​ខូច​អស់។ ផ្ទុយ​មក​វិញ អ្នក​ដែល​មាន​ចិត្ត​រឹង​មាំ មិន​ជ្រួលច្រាល មិន​ស្លន់ស្លោរ រមែង​តែង​ងាយ​ដោះ​ស្រាយ​បញ្ហា​ជាង។

អ្នក​ត្រូវ​ដឹង​ថា បញ្ហា​ដែល​អ្នក​កំពុង​ប្រឈម​នោះ​គឺ​ជា​អ្វី ហើយ​ថា​តើ​អ្នក​អាច​ដោះ​ស្រាយ​ខ្លួន​ឯង​បាន​ ឬ​អត់ ឬ​ទាល់​តែ​ត្រូវ​ការ​ជំនួយ​ពី​អ្នក​ដទៃ។ អ្នក​ប្រាជ្ញ​បារាំង​ Falkland ធ្លាប់​និយាយ​ថា៖ នៅ​ពេល​ដែលអ្នក​ចង់​ដោះ​ស្រាយ​បញ្ហា​​ឲ្យ​បាន​លល្អ​នោះ​គឺ កុំ​ទាន់​ធ្វើ​អ្វី​ទាំង​អស់​ ដោយ​ចាំ​រក​ដំណោះ​ស្រាយ​ដែល​ស័ក្ដិសម​សិន​ចាំ​​អនុវត្ត ព្រោះ​អ្វី​ៗ​អាច​ជា​អង្គប់​ទាំង​អស់។ ដូច​ពាក្យ​ដែល​គេ​និយាយ​ថា ទូកលិច​គឺ​មិន​មែន​ដោយ​សារ​ទឹក​នៅ​ខាង​ក្រៅ​ទេ គឺ​មក​ពី​ទឹក​នៅ​ខាង​ក្នុង ដូច​នេះ​កុំ​ទុក​ឲ្យ​មជ្ឈដ្ឋាន​ខាង​ក្រៅ​ប៉ះពាល់​ដល់​សតិ​របស់​អ្នក​ពេល​ដោះ​ស្រាយ​បញ្ហា​ឲ្យ​សោះ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម