សម្រស់​ Luhan មុន​ពេល​ចូល​ SM ស្អាត​ដល់​ថ្នាក់​​ស្រី​ៗ​សុំ​ខ្មាស នេះ​ហើយ​មូលហេតុកាលនោះ SM មិន​ឲ្យ​រំលង​ផុត

  • 2020-12-21 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រោយ​ពេល​មើល​រូប​ភាព​មុន​ពេល​ចូល​សិល្បៈ​របស់​តារា​សម្ដែង និង​ចម្រៀង​ប្រុស​ចិន Luhan គេ​មិន​មាន​ចម្ងល់​ឡើយ​ថា​ហេតុ​អី​លោក​រ៉ាប់រង​តួនាទី Visual (រូប​សម្បត្តិ) នៅ​ក្នុងកំពូល​ក្រុម​ចម្រៀង EXO។

កាល​ពី​ថ្ងៃ​ទី ២០ ខែ​ធ្នូ​មុន​​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន​ជា​ខ្លាំង​នៅ​ពេល​គេហទំព័រ​មួយ​នេះ បាន​ចុះ​ផ្សាយ​ពី​កម្រង​រូបភាព​របស់​តារា​ចម្រៀង និង​សម្ដែង​ប្រុស​លំដាប់ A ចិន Luhan មុន​ពេល​លោក​ចូល​សិល្បៈ។ សម្រស់​កាល​ពី​នៅ​រៀន​សកលវិទ្យាល័យ​របស់​ប្រុស​ស្អាត​វ័យ​៣០​ឆ្នាំ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្ទើរ​តែ​មិន​ជឿ​ថា ពេល​នោះ​លោក​មិន​ទាន់​ចូល​សិល្បៈ​នៅ​ឡើយ។

នៅ​លើ Sohu មនុស្ស​ជាច្រើន​បាន​បញ្ចេញ​មតិ​ថា ទោះ​បី​ជា​មនុស្ស​ស្រី​ក៏​មិន​អាច​មាន​ទម្រង់​មុខ​ស្អាត​ដូច​អតីត​សមាជិក EXO បាន​ដែរ។ បក​ក្រោយ​បន្តិច កាលពេល​ទើប​ង្ហាញ​ខ្លួន​ដំបូង Luhan រ៉ាបរង​តួនាទី Visual នៅ​ក្នុង​ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​១២​នាក់ សុទ្ធ​តែ​មាន​សម្រស់​បាន​ទាំង​អស់។ ពេល​នេះ​ទើប​គេ​យល់​ថា ហេតុ​អ្វី​ប្រុស​ស្អាត​រូប​នេះ ត្រូវ​បាន​ផលិតកម្ម​យក្ស SM ដណ្ដើម​យក​លោក​ឲ្យ​ទាល់​តែ​​បាន។

ទន្ទឹម​នឹង​នោះ​ដែរ មនុស្ស​ជា​ច្រើន​ក៏​បាន​លើក​ឡើង​ដែរ​ថា ក្រៅ​ពី​ស្រស់​សង្ហា​នោះ​ លោក​ក៏​មាន​សាច់​ចាំ​មិនចេះ​ចាស់ ​ដ្បិត​ចូល​សិល្បៈ​ជិត​១០​ឆ្នាំ សម្រស់​របស់​លោក​នៅ​តែ​ដដែល​ ហាក់​គ្មាន​ប្រួលប្រែ​អ្វី​បន្តិច​សោះ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម