ល្បីឈ្មោះថាជាតារាជើងវែង តែ​ពេល​ឈរ​ជាមួយ​តួរឿង Start-Up, Suzy ស្រាប់​តែ​តូច​ល្អិត

  • 2020-12-10 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រូវ​បាន​ចាត់​ទុក​ថា ជា​តារា​ចម្រៀង និង​សម្ដែង​ដែល​មាន​កម្ពស់​លេចធ្លោ នៅ​ពេល​ឈរ​ជាមួយ​មិត្ត​រួមការងារ តែ​នៅ​ក្នុង​រឿង​ភាគ​ថ្មី តារា​សម្ដែង និង​ចម្រៀង​ជួរ​មុខ​កូរ៉េ Suzy បែរ​ជា​តូច​ជាង​គេ​ទៅ​វិញ​ដោយ​សារ​មិត្ត​រួម​សម្ដែង​មាន​កម្ពស់​ខ្ពស់​ខ្លាំង​ពេក។

ខ្សែ​ភាពយន្ត​ភាគ​កូរ៉េ Start-Up កំពុង​អង្រួន​បេះដូង​ទស្សនិកជន​ជា​ច្រើន​នាក់​មិន​ថា​ក្នុង​ ឬ​ក្រៅ​ប្រទេស​ដោយ​សារ​តែ​សាច់​រឿង​ថ្មី​ប្លែក ក៏​ដូច​តួ​សម្ដែង​ស្អាត និង​សម្ដែង​សម​ឥត​ខ្ចោះ។ នៅ​ក្នុង​ចំណោម​តួ​ទាំង​អស់​នៃ​រឿង​នេះ តារា​សម្ដែង និង​ចម្រៀងស្រី Suzy គឺ​ជា​សិល្បករ​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ។ ក្រៅ​ពី​អាជីព​ជា​តារា​សម្ដែង ស្រី​ស្អាត​២៦​ឆ្នាំ ក៏​ជា​តារា​ចម្រៀង​ដែល​ល្បី​ឈ្មោះ​មាន​ជើង​វែង​ផងដែរ។

យ៉ាងណាក្ដី ថ្មី​ៗ​នេះ នៅ​ពេល​ដែល​ក្រុម​ការងារ​ខាង​លើ​បញ្ចេញ​រូបភាព​ថ្មី ម្ចាស់​បទ Breath បែរ​ជា​មាន​តូច​ល្អិត គួរ​ឲ្យ​ស្រលាញ់​ទៅ​វិញ។ បកស្រាយ​ចំពោះ​ចម្ងល់​នេះ ទស្សនិកជន​បាន​រក​ឃើញ​ថា ទោះ​បី​ជា​ Suzy មាន​កម្ពស់ ១.៦៨ម​មែន​ពិត​ តែដោយ​សារ​មិត្ត​សម្ដែង​របស់​នាង សុទ្ធ​តែ​ជា​អតីត​តារា​ម៉ូដែល​ទាំង​អស់ ដែលធ្វើ​ឲ្យ​នា​ង​មើល​តូច​ច្រឡឹង។

ជាក់​ស្ដែង តួឯក​ប្រុស​ Nam Joo Hyuk មាន​កម្ពស់​ដល់ទៅ ១.៨៨ម។ ប្រុស​ស្អាត​ Kim Do Wan កម្ពស់ ១.៨៦ម រីឯ តារា​សម្ដែង​ស្រី Stephanie Lee មាន​កម្ពស់​ដល់ទៅ ១.៧៨​ម ដែល​ធ្វើ​ឲ្យ​តួ​ស្រី​កើត​ឆ្នាំ​១៩៩៤ មើល​ទៅ​តូច គឺ​គ្មាន​អ្វី​ចម្លែក​នោះ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម