ប្រភេទផ្លែឈើដែលមានកាឡូរីខ្ពស់ អ្នកចង់ស្រកគីឡូមិនគួរទទួលទាន

  • 2020-12-09 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាមានប្រយោជន៏ និង មានជីវជាតិចិញ្ចឹមយ៉ាងណា តែសម្រាប់អ្នកដែលចង់ថែរាង មិនគួរទទួលទានផ្លែឈើទាំងនេះនោះទេ៖

១. ល្ហុងទុំ - ១១៩ កាឡូរី

ល្ហុងទុំដែលមានទំហំប៉ុនបាតដៃ មានកាឡូរីរហូតដល់ទៅ ១១៩ ហើយបើទទួលទានកាន់តែច្រើននោះច្បាស់ជាឡើងគីឡូទាំងមិនដឹងខ្លួនជាមិនខាន ទោះជាវាមានផ្ទុកជាតិវីតាមីន C យ៉ាងច្រើនប៉ុណ្ណាក្ដី​។

២. ផ្លែចេក - ១២០ កាឡូរី

ចេកមួយផ្លែអាចនឹងផ្ទុករហូតដល់ទៅ ១២០ កាឡូរី ។ ចេកជាប្រភេទផ្លែឈើដែលសម្បូរទៅដោយជាតិកាកសរសៃ កាបូនអ៊ីដ្រាត និង ជីវជាតិចិញ្ចឹមជាច្រើនទៀតដែលរាងកាយត្រូវការ ថែមទាំងអាចអោយអ្នកមានអារម្មណ៏ថាឆ្អែតបានយូរ តែក៏មិនគួរមើលរំលងបរិមាណកាឡូរីក្នុងផ្លែឈើប្រភេទនេះនោះទេ។

៣. ស្វាយទុំ - ១៥៦ កាឡូរី

ស្វាយទុំមួយផ្លែមានកាឡូរីប្រហែល ១៥៦ ព្រមទាំងមានជាតិស្ករយ៉ាងច្រើនថែមទៀត ចំពោះអ្នកដែលកំពុងសម្រកទំងន់មិនគួរទទួលទាននោះទេ។

៤. ដូង - ១៥៩ កាឡូរី

ចំពោះអ្នកដែលចង់សម្រកទំងន់ មិនគួរទទួលទានទឹកដូងនោះទេ គួរតែជំនួសដោយទឹកធម្មតាក្នុងកំឡុងពេលនេះ។

៥. ផ្លែទៀប - ២៣៥ កាឡូរី

ត្រឹមតែផ្លែទៀបមួយផ្លែប៉ុនបាតដៃកូនក្មេងអាចមានកាឡូរីរហូតដល់ទៅ ២៣៥ ពេលដែលទទួលទានហើយមិនអាចមានអារម្មណ៏ថាឆ្អែតគ្រប់គ្រាន់ ច្បាស់ជាត្រូវទទួលទានអ្វីបន្ថែមទៀតជាមិនខាន។

៦. អំពឹលទុំ - ២៨៧ កាឡូរី

អំពឹលទុំមួយគួរធំ មានកាឡូរីរហូតដល់ទៅ ២៨៧ មិនគួរទទួលពេលកំពុងសម្រកគីឡូនោះទេ។

៧. ទុរ៉េន - ៣៥៧ កាឡូរី

ទោះជាមានរសជាតិឆ្ញាញ់បែបពិត តែផ្លែឈើប្រភេទនេះមានកាឡូរីខ្ពស់ខ្លាំង។

ប្រភព៖ Sanook ប្រែ​សម្រួល៖ Iv Madalen