ពិត ឬអត់ ដែលជោគវាសនានៃលទ្ធផលបោះឆ្នោតនៅអាមេរិក អាចពឹងផ្អែកលើការចូលរួមពីស្ត្រី?

  • 2020-11-03 09:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្របពេលដែលយើងកំពុងតែចាំអ៊ុតលទ្ធផលបោះឆ្នោតរបស់សហរដ្ឋអាមេរិក តើអ្នកដែលដឹងទេថាតាំងពី​ឆ្នាំ ១៩៨០ រហូតដល់បច្ចុប្បន្ននេះ​​ សន្លឹកឆ្នោតរបស់ប្រជាជនដែលជាស្រីភេទនេះហើយដែលជាអ្នកកំណត់វាសនាប្រទេសមួយនេះ?

កាលពីឆ្នាំ ២០០៨ ប្រជាជនភេទស្រី ជាពិសេសជនជាតិអាមេរិកកាត់អាហ្វ្រិកនេះហើយដែលជួយអោយ​ ប្រធានាធិបតី​ Obama ជាប់ឆ្នោត រីឯជោគវាសនារបស់ប្រធានាធិបតីប្រទេសនេះសព្វថ្ងៃ​ លោក Trump ក៏ត្រូវបានគេសន្មត់ថាកើតចេញពីសន្លឹកឆ្នោតអ្នកបោះឆ្នោតភេទស្រីដូូចគ្នាដែរ។

ព្រោះតែបែបនេះហើយទើបមានការវិភាគមួយចំនួនបានលើកឡើងស្រដៀងគ្នានេះដែរថា នៅក្នុងអាណាត្តិនេះ​ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតជាស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជាយក្រុង​ អាចនឹងជាអ្នកសម្រេចថាបេក្ខភាពរូបណា ដែលនឹងក្លាយជាអ្នកដឹកនាំប្រទេសខ្លួននៅពេល ៤ ឆ្នាំខាងមុខនេះ។ តើអ្វីដែលជាមូលហេតុអ្វីអោយប្រាកដ ដែលអាចធ្វើអោយពួកគាត់មានឥទ្ធិពលយ៉ាងនេះ?

ស្ត្រីរស់នៅតំបន់ជាយក្រុង

យោងតាមប្រសាសន៏របស់លោកស្រី Kathryn DePalo-Gould ដែលជាសាស្ត្រចារ្យវិទ្យាសាស្ត្រនយោបាយនៃ សាកលវិទ្យាល័យផ្លរីដាអន្តរជាតិ បានលើកឡើងថា៖ វាអាចនឹងមិនខុសគ្នាពីអាណាត្តិមុននោះទេ សន្លឹកឆ្នោតដែលបានមកពីក្រុមស្ត្រីដែលរស់នៅតំបន់ជាយក្រុង នៅទូទាំងប្រទេស​ អាចជាអ្នកកំណត់ជោគវាសនាប្រទេសមួយនេះដ៏សំខាន់។ បើសិនជាមិនមានការគាំទ្រយ៉ាងខ្លាំងក្លាចេញពីប្រភពមួយនេះទេនោះ លោក​ Trump នឹងត្រូវការការគាំទ្រពីប្រភេទប្រជាជនផ្សេងៗទៀត ដើម្បីជាប់ឆ្នោតអាណាត្តិនេះបាន។

ការស្រង់មតិដោយបណ្ដាញសារព័ត៌មាន​ CNN កាលពីពេលថ្មីៗនេះបានបង្ហាញថា៖ មនុស្សស្រី ៦៧ ភាគរយគាំទ្រលោក Biden ដោយមានតែ ៣៧ ភាគរយមនុុស្សដែលនៅតែបន្តគាំទ្រលោក Trump។ ទោះជាមានមតិមួយចំនួនបានលើកពីការមិនពេញចិត្តចំពោះជំរើសដែលគាត់បានជ្រើសរើសកាលពីអាណាត្តិមុនក្ដី ក៏នៅតែមានការយល់ថា៖ ក្នុងចំណោមនោះ ក៏នៅតែមានអ្នកពេញចិត្តនឹងលោក Trump ហើយក៏នៅតែបន្តគាំទ្រ​ ព្រោះតែពួកគាត់ភាគច្រើនយល់ថា​ គាត់ហាក់ដូចជាម្ដាយម្នាក់ ជាភរិយាម្នាក់ ហើយពួកគេ ក៏គ្មានចង់បានអ្វីក្រៅពីអារម្មណ៏ថា ខ្លួនអាចរស់នៅមានសុវត្ថិភាព ដែលត្រូវបានធានាជូនដោយគោលការណ៏ និងសន្យាមួយចំនួនរបស់អាណាត្តិប្រធានាធិបតីរូបនេះ។

ស្ត្រីជនជាតិអាមេរិកកាត់អាហ្វ្រិក

យោងតាមការស្ទង់មតិខ្ពស់របស់អាមេរិចសម្រាប់ការស្ទង់មតិរបស់ស្ត្រីជនជាតិអាមេរិកកាត់អាហ្វ្រិកចំនួន ៥០៦ បានបង្ហាញថានៅឆ្នាំ ២០២០ មាន ៧៥ ភាគរយបាននិយាយថា៖ ពួកគេមានកម្លាំងចិត្តជាងពេលណាៗទាំងអស់ ដើម្បីទៅបោះឆ្នោតនៅឆ្នាំនេះ។ ប្រហែល ៦៤ ភាគរយនៃអ្នកដែលបានស្ទង់មតិបាននិយាយថាពួកគាត់នេះហើយដែលជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រ ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យ នឹងអាចវើសឱ្យមានភាពខុសប្លែកដ៏ធំធេងបំផុត ចំពោះលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីលើកនេះ។

ស្ត្រីនៅក្នុងជួររាជរដ្ឋាភិបាល

មិនថានៅកម្រិតណានោះទេ​ ស្ត្រីត្រូវបានគេមើលឃើញថា៖ បានចូលរួមយ៉ាងសកម្មនៅជួរមុខ នៃយុទ្ធនាការបោះឆ្នោតឆ្នាំនេះ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រវិត្តសាស្ត្រស្ថានភាពនយោបាយ នៃប្រទេសមហាអំណាច១នេះ មានការកែប្រែជាខ្លាំង គិតត្រឹមឆ្នាំនេះ។ មានមនុស្សស្រីចំនួន ២៩៨ នាក់ដែលកំពុងបម្រើការនៅក្នុងរាជរដ្ឋាភិបាល ដែលមានការកើនឡើង ២៧.៤ ភាគរយ បើប្រៀបធៀននឹងឆ្នាំ ២០១៨។ ទោះបីជាមានការប្រែប្រួលយ៉ាងធំធេងបែបនេះក្ដី ក៏ចំនួនស្ត្រី នៅមានចំនួនតិចតួចណាស់ បើប្រៀបធៀបទៅនឹងបុរស ដែលកំពុងមានវត្តមាននៅក្នុងជួររាជរដ្ឋាភិបាល។

ប្រភព៖ Aljazeera

អត្ថបទពេញនិយម