បីម៉ាត់ចេញពីមាត់មនុស្សស្រី​ដែលធ្វើអោយមនុស្សប្រុសអត់នឹងញញឹមមិនបាន

  • 2020-10-23 05:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះជាធម្មតាមិនមែនជាប្រភេទមនុស្សស៊ីជូអីពិតមែន តែពេលខ្លះមនុស្សប្រុសក៏ត្រូវការការសរសើរបែបនេះដែរ ហើយបើអ្នកមិនដែលធ្លាប់ស្វីតជាមួយគេសោះនោះ​ អាចសាកល្បងនិយាយពាក្យទាំងនេះទៅកាន់គេបាន៖

១.​​ ធ្វើការថ្ងៃហ្នឹងហត់អត់​ សំរាកខ្លះទៅបើបងហត់នោះ

ទោះជាមើលទៅសាមញ្ញពិតមែន​ តែប្រយោគមួយឃ្លាននេះមានឥទ្ធិពលខ្លាំងក្លាណាស់ អាចអោយគេញញឹមមិនមាត់មិនជិតពេញមួយថ្ងៃក៏ថាបាន។ ការដែលបានលឺពាក្យមានឃ្លាននេះចេញពីមាត់អ្នក​ អាចអោយគេមានអារម្មណ៏ថារំភើបចិត្ត​ ហើយកក់ក្ដៅដែលមានអ្នកយកចិត្តទុកដាក់ពីសុខទុក្ខគេបែបនេះ។ គេអាចនឹងមានសម្ពាធច្រើនពីការងារ វាជារឿងសំខាន់មួយដែរ​ ដែលគេមានមនុស្សចាំយកចិត្តទុកដាក់ស្ដាប់ពីការលំបាក​របស់គេ ហើយសម្ដីដែលផ្អែមល្ហែមបែបនេះ ពេលដែលបានលឺហើយការងារលំបាកយ៉ាងណាក៏អាចប្រែទៅជាងាយស្រួលជាមុនដែរ។

២. មានតែបងទេ ល្អនឹងអូនជាងគេ

ស្ដាប់ទៅដូចជារាងពន្លើស ហើយក៏ធ្លាប់លឺគេនិយាយច្រើនមកហើយដែរ តែបើសិនជាចេះប្រើប្រាស់អោយត្រឹមត្រូវចំពេលនោះ ប្រយោគមួយឃ្លានេះចាកដោតខ្លាំងណាស់ ជាពិសេសបើសិនជាឆ្លើយតបទៅនឹងពាក្យសម្ដីដែលគេនិយាយមកកាន់អ្នក​ ឬ​​ ពេលដែលគេធ្វើល្អមកលើអ្នកជាដើមនោះ។

៣. ប្រឹងធ្វើការយ៉ាងណាក៏កុំភ្លេចញ៉ាំបាយអោយទៀងទាត់ផង​ អូនបារម្ភ

ក្ដីស្រលាញ់ពិតរវាងមនុស្សពីរនាក់​ មិនចាំទាល់តែមានកាដូថ្លៃ​ៗ​ ទៅញ៉ាំបាយហាងទំនើបនោះទេ​ ពាក្យសម្ដី និង កាយវិការតិចតួចនេះហើយ ដែលមែនទែនទៅ ធ្វើអោយគេមិនអាចនឹងមិនគិតដល់អ្នក។ ជាពិសេសចំពោះអ្នកដែលទើបតែរៀបការថ្មីថ្មោងនេះតែម្ដង ការទម្លាប់ប្រើប្រាស់ពាក្យសម្ដីផ្អែមល្ហែមមានសារៈសំខាន់ណាស់ក្នុងការរក្សាចំណងមួយនេះអោយកាន់តែរឹងមាំទៅបាន។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម