នៅចាំ Coco ដែលជាក្មេងស្រីជនជាតិជប៉ុនម្នាក់នេះបានទេ?
- 2020-10-22 06:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅចាំ Coco ដែលជាក្មេងស្រីជនជាតិជប៉ុនម្នាក់នេះបានទេ?
ម៉ូដសំលៀកបំពាក់ប្រហែលជាមិនមែនជារឿងសំខាន់សម្រាប់ក្មេងៗទេប៉ុន្តែ Coco ដែលជាក្មេងស្រីជនជាតិជប៉ុនរូបនេះគឺខុសពីគេ។ ចាំទេកាលវីដេអូ និងរូបភាពកំប្លែងៗដែលល្បីនៅលើបណ្តាញសង្គមនានា ឥលូវនេះនាងមានអាយុ ៩ ឆ្នាំហើយ។ ការស្លៀកពាក់របស់នាងគឺទាន់សម័យស្អាត ហើយស្ទីលឡូយខ្លាំង រហូតមានអ្នកតាមដាននាងជាង ៦០០K នៅលើ Instagram។
Coco ធំធាត់ឡើងនៅក្នុងក្រុមគ្រួសារដែលជាម្ចាស់ហាងមួយនៅទីក្រុងតូក្យូ តែនាងបានកើតនៅ Fukushima ប៉ុន្តែបន្ទាប់ពីមានការរញ្ជួយដីនិងរលកយក្សស៊ូណាមិកាលពីឆ្នាំ ២០១១ ក្រុមគ្រួសាររបស់នាងបានផ្លាស់ទៅរស់នៅទីក្រុងតូក្យូ ហើយឪពុកម្តាយរបស់នាងបានបើកហាងមួយនៅ Harajuku ដែលជាកន្លែងទាក់ទាញមួយនៅក្នុងទីក្រុង។ ម្តាយនាងនិយាយថា Coco ចាប់អារម្មណ៍នឹងការដើរទិញឥវ៉ាន់និងម៉ូដសំលៀកបំពាក់តាំងពីអាយុប្រហែល ៣ ឆ្នាំមកម្ល៉េះ។
តោះ ចូលមើលស្ទីល cute ៗ របស់នាងរបស់នាងទាំងអស់គ្នា៖
រូបភាព៖ Pinterest, Instagram, Tokyofashion