ឈប់ធ្វើរឿង ៥ យ៉ាងនេះភ្លាមបើមិនចង់ឲ្យជើងកាន់តែធំ

  • 2020-10-09 01:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រឿង​មួយ​ដែល​តែង​តែ​រំខាន​ដល់​ស្រី​ៗ​ខ្លាំង​ជាង​គេ​បំផុត​នោះ​គឺ​បញ្ហា​ភ្លៅ​ធំ​។​ តែ​អ្នក​មិន​បាន​ដឹង​ទេ​ថា​ភ្លៅ​របស់​អ្នក​កាន់​តែ​ធំ​ទៅ​ៗ​ដោយ​សារ​តែ​ទម្លាប់​មិន​ល្អ​ ៥​ យ៉ាង​របស់​អ្នក​នឹង​ហើយ​។​ បើ​សិន​ជា​អ្នក​កំពុង​តែ​មាន​ទម្លាប់​ទាំង​ ៥​ នេះ​ល្មម​ហើយ​​ឆាប់​ឈប់​ភ្លាម​ទៅ​៖

​​ញ៉ាំ​ប្រៃ

រូបតំណាង

សម្រាប់​នារី​ដែល​ចូល​ចិត្ត​ញ៉ាំ​ប្រៃ​គួរ​តែ​កាត់​បន្ថយ​ទៅ​។​ ព្រោះ​តែ​ញ៉ាំ​ប្រៃ​ពេក​នឹង​បណ្តាល​ឲ្យ​ហើយម​ដោយ​សារ​ជាតិ​សូដ្យូម​។​ ដែល​ការ​ហើម​ដោយ​ជាតិ​សូដ្យូម​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​ជើង​ ដូច្នេះ​ហើយ​គួរ​តែ​ញ៉ាំ​ឲ្យ​មាន​តុល្យភាព​។​

មិន​ហាត់​ប្រាណ

រូបតំណាង

មិន​​ឧស្សាហ៍​ធ្វើ​ចលនា​ មិន​ដើរ​ អង្គុយ​ច្រើន​ម៉ោង​ ក៏​អាច​ធ្វើ​ឲ្យ​ជើង​ធំ​បាន​ដែរ​។​ ដោយ​សារ​តែ​ពេល​ដែល​អ្នក​អង្គុយ​យូរ​ពេក​ លំហូរ​នៃ​ឈាម​នឹង​មិន​ធ្វើ​ការ​បាន​ល្អ​ដែល​ធ្វើ​ឲ្យ​មាន​សម្ពាធ​បាន​យ៉ាង​ងាយ​ ដូច​នេះ​ហើយ​វា​បណ្ដាល​ឲ្យ​ភ្លៅ​ធំ​។​ បន្ទាប់​ពី​ញ៉ាំ​អី​ហើយ​ ឬ​អង្គុយ​ធ្វើ​ការ​ច្រើន​ម៉ោង​ជាប់​គ្នា​អ្នក​គួរ​តែ​ក្រោក​ដើរ​ឲ្យ​បាន​ ១៥​ នាទី​សិន​។​ វា​នឹង​មិន​ធ្វើ​ឲ្យ​មាន​សម្ពាធ​ខ្លាំង​ទៅ​លើ​ការ​រត់​នៃ​ឈាម​។​

​​ទុក​ជើង​ឲ្យ​ត្រជាក់

រូបតំណាង

ទុក​ជើង​ឲ្យ​ត្រជាក់​​ក៏​អាច​ធ្វើ​ឲ្យ​ជើង​អ្នក​ធំ​បាន​ដែរ​ ដោយ​សារ​តែ​ការ​ស្លៀក​ខ្លី​ញឹក​ញាប់​ ធ្វើ​ឲ្យ​ជើង​ត្រជាក់​ដែល​ធ្វើ​ឲ្យ​ឈាម​ពិបាក​នឹង​មក​ដល់។​ ដូច្នេះ​ហើយ​បើ​សិន​ជា​នារី​ដែល​ចូល​ចិត្ត​ស្លៀក​ខ្លី​ ហើយ​ត្រូវ​ធ្វើ​ការ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ អ្នក​គួរ​តែ​រក​ក្រណាត់​យក​មក​គ្រប់​ជើង​ឲ្យ​មាន​ភាព​កក់​ក្តៅ​បន្តិច​។​

​​មិន​ប្រើផលិតផលផ្តល់សំណើមឲ្យ​ជើង

រូបតំណាង

មិន​ប្រើ​ក្រែម​ផ្ដល់​សំណើម​ដល់​ជើង​ក៏​អាច​ធ្វើ​ឲ្យ​ជើង​ធំ​បាន​ដែរ​។​ ដោយ​សារ​តែ​វា​ប្រៀប​បាន​នឹង​ការ​ម៉ាស្សា​ជើង​អ៊ីចឹង​ដែរ​។​ ជួយ​ដល់​ប្រព័ន្ធ​រំលាយ​បាន​ល្អ​ នឹង​ជួយ​បង្កើន​ Collagen ហើយ​ធ្វើ​ឲ្យ​ស្បែក​ស​ផង​ដែរ​។​ ​

​​អង្គុយ​ខ្វែង​ជើង​ញឹក​ញាប់

រូបតំណាង

​អង្គុយ​ខ្វែង​ជើង​យូរ​ពេក​អាច​ធ្វើ​ឲ្យ​យើង​ធំ​បាន​ ដោយ​សារ​តែ​យើង​ព័ន្ធ​គ្នា​ ហើយ​ធ្វើ​ឲ្យ​លំហូរ​ឈាម​ងាយ​នឹង​ហូរ​បញ្ច្រាស​ ដូច​នេះ​អ្នក​គួរ​តែ​អង្គុយ​ឲ្យ​បាន​ត្រឹម​ត្រូវ​ទើប​ប្រសើរ​៕

ចុចអាន៖ អ្នក​ខ្ជិល​តែចង់​ស្អាត​ មក​សាកវិធីសម្រកក្បាលពោះ​ ៧ ថ្ងៃ​នេះ​ទៅ

ប្រភព៖ jelly ប្រែសម្រួល៖ ឃួន សុលិកា

អត្ថបទពេញនិយម