តោះ! រៀន​លាយ​​ស្ក្រាប់អំពិលទុំ​ ​រូបមន្ដ​សាច់​ចាំដែលពេញនិយមបំផុតសម្រាប់នារី

  • 2020-10-02 05:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ថែទាំ​ស្បែក​​ជា​រឿង​ចាំបាច់​សម្រាប់​មិត្ត​នារី។ ជាពិសេស​នៅ​រដូវ​ក្ដៅ​បែប​នេះ ស្បែក​​របស់​អ្នក​គឺ​ងាយ​រង​នូវ​ផល​ប៉ះពាល់​ពី​កម្ដៅ​ថ្ងៃ និង អាកាសធាតុ​ដែល​អាច​បង្ក​​ជា​បញ្ហា​ស្បែក​​​ដូច​ជា ស្បែក​​ខ្មៅ​ស្រអាប់ ស្ងួត​ខ្លាំង និង ស​មិន​ស្មើ​គ្នា​ជាដើម។ ដូច្នេះ ឆ្លៀត​ពេល​នៅ​ផ្ទះ អ្នក​អាច​លាយ​ស្ក្រាប់​អំពិលទុំ​ទុក​ជម្រុះ​កោសិកា​ចាស់​​ៗ​ចេញ ដើម្បី​ឲ្យ​ស្បែក​មាន​សំណើម ស​ភ្លឺ​ពី​ខាង​ក្នុង និង​បាត់​ស្នាម​អុជខ្មៅ​នានា​នៅ​លើ​ស្បែក៖

រូបតំណាង​

គ្រឿង​ផ្សំ៖

  • ម្សៅ​សូដា ២ ស្លាប​ព្រា​បាយ

  • ម្សៅ​សាឡី ២ ស្លាប​ព្រា​បាយ

  • ម្សៅ​អំពិល ១ កញ្ចប់​តូច​

  • ម្សៅ​ទឹក​ដោះ​គោ ឬ អំបិលទឹកដោះគោ ១ កញ្ចប់

  • ទឹក​អំពិលទុំ​ (យក​សាច់​សុទ្ធ)១​ កូន​ចាន​ចង្កឹះ

  • ទឹកឃ្មុំ ១ ស្លាប​ព្រា​បាយ

រូបតំណាង​

របៀប​លាយ៖

១. ចាក់​គ្រឿង​ផ្សំ​ខាង​លើ​ ចូល​ក្នុង​ចាន​ម្ដង​១ មុខ រួច​ច្របល់​ចូល​គ្នា​ឲ្យ​សព្វ និង លាយ​រហូត​ដល់​បាន​ជា​ល្បាយ​ខាប់​ល្មម​សម្រាប់​លាប​លើ​ស្បែក ជា​ការ​ស្រេច។

២. ចាក់​ស្រ្កាប់​ដែល​លាយ​រួច​ចូល​ក្នុង​ប្រអប់ ឬ ដប​បិទ​ជិត​មួយ

របៀប​ប្រើ៖

១. ចាក់​ស្រ្កាប់​​ចូល​កូន​ចាន​មួយ ក្នុង​បរិមាណ​ល្មម​សម្រាប់​លាប​ពេញ​១​ដង​ខ្លួន (អាច​បន្ថែម​យ៉ាអួ ឬ ទឹកដោះគោ​ឆៅ​តាម​ចំណូលចិត្ត)

២. ក្រោយ​ដុស​សាប៊ូ លាប​ស្រ្កាប់​លើ​ស្បែក​ រួច​ដុស​វា​ឲ្យ​សព្វ​ដង​ខ្លួន​ប្រមាណ​​៥ នាទី រួច​អប់​ចោល​លើ​ស្បែក​ប្រមាណ​ ១០ ទៅ១៥​ នាទី សឹម​លាង​ទឹក​ចេញ​ជា​ការ​ស្រេច៕

រូបតំណាង​

ចុចមើលវីដេអូ របៀបលាយ​​​ស្ក្រាប់​អំពិលទុំ​ ​រូបមន្ដ​សាច់​ចាំ

ចុចអានបន្ត៖ អាហារ​៥​ មុខ​នេះ​ ញ៉ាំជំនួស​បាយ​ល្ងាច​ ដឹង​តែ​ស្រក​ខ្លាញ់​ចេញ​រាង​ស្លីម​ស្រឡូន​មិន​ខាន​​

ប្រភព៖ YouTube ប្រែសម្រួល៖ Siyou Tang