គន្លឹះរក្សាគ្រឿងអលង្ការកាឡៃឲ្យនៅតែឆើតឆាយ មិនងាយហើរពណ៍
- 2020-09-29 08:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះរក្សាគ្រឿងអលង្ការកាឡៃឲ្យនៅតែឆើតឆាយ មិនងាយហើរពណ៍
គ្រឿងអលង្ការកាឡៃ ភាគច្រើនត្រូវបានគេរចនាយ៉ាងទាក់ទាញជាមួយម៉ូដមិនចេះស៊ាំភ្នែក។ អាស្រ័យបែបនេះហើយ ធ្វើឲ្យនារីជាច្រើននិយមទិញគ្រឿងអលង្ការបែបនេះ ទុកពាក់ពេលទៅណាម្តងៗ។ យ៉ាងណាក៏ដោយ វាមានគុណវិបត្តិមួយឆាប់ខ្មៅ មិនភ្លឺចែងចាំងបានយូរ ប្រសិនបើអ្នកទុកដាក់វាមិនបានត្រឹមត្រូវ។
ដូច្នេះ ថ្ងៃនេះកញ្ញា សូមប្រាប់អ្នកពីវិធីសម្អាតគ្រឿងអលង្ការកាឡៃ តាមវិធីខាងក្រោម៖
កុំទុកគ្រឿងអលង្ការឲ្យសើម៖ ពេលអ្នកងូតទឹក ហែលទឹក លាងដៃ ឬសកម្មភាពណាដែលពាក់ព័ន្ធនឹងទឹក គប្បីដោះគ្រឿងអលង្ការទុកមួយឡែកសិន ដើម្បីកុំឲ្យវាឆាប់ច្រេះ។
កុំឲ្យផលិតផលថែស្បែកមានជាតិសំណើមប៉ះនឹងគ្រឿងអលង្ការ៖ ដោយសារតែផលិតផលទាំងនោះ ដូចជាឡេ ទឹកអប់ … វាងាយនឹងបំផ្លាញគ្រឿងអលង្ការបំផុត។
កុំពាក់គ្រឿងអលង្ការពេលកំពុងហាត់ប្រាណ ៖ ញើសចេញពីការហាត់ប្រាណ នឹងធ្វើឲ្យគ្រឿងអលង្ការរបស់អ្នកក្លាយជាខ្មៅស្រអាប់។
ក្រៅពីនេះ អ្នកក៏គួរលាងសម្អាគ្រឿងអលង្ការរបស់អ្នករាល់បីខែម្តង ឬក៏លាងនៅពេលវាចាប់ផ្តើមឡើងពណ៍ស្រអាប់។ ដូច្នេះ អ្នកអាចលាងវាដោយប្រើមធ្យោបាយដូចជា៖
យកគ្រឿងអលង្ការត្រាំក្នុងទឹកក្រូចឆ្មាលាយជាមួយអំបិលរយៈពេលមួយយប់ បន្ទាប់មកស្រង់វាជូតឲ្យស្ងួត។ ឬអ្នកអាចច្របាច់ទឹកក្រូចឆ្មាយកមកជូតពីលើគ្រឿងអលង្ការក៏បាន។
ត្រាំក្នុងទឹកខ្មេះពណ៍ស ហើយលាងទឹកចេញដោយប្រើច្រាសទន់ដុសផ្ទៃគ្រឿងអលង្ការ។ ទឹកខ្មេះពណ៍ស មានសមត្ថភាពជួយឲ្យគ្រឿងអលង្ការរបស់អ្នកវិលត្រលប់មកសភាពចែងចាំងដូចថ្មីបាន។
យកសាប៊ូកក់សក់កូនក្មេងលាយជាមួយទឹកធម្មតាបន្តិច ហើយយកច្រាសទន់ដុសគ្រឿងអលង្ការថ្នមៗ ។
ទាំងអស់នេះ នឹងជួយឲ្យខ្សែក ខ្សែដៃ និងចិញ្ចៀនរបស់អ្នក នៅតែរក្សាបានភាពចែងចាំងជានិរន្ត ប្រៀបដូចរបស់ពិតៗដូច្នោះដែរ។ តោះ ប្រញាប់សម្អាតគ្រឿងអលង្ការរបស់អ្នកឥលូវនេះ តាមវិធីសាស្រ្តខាងលើដែលកញ្ញាបានណែនាំណា៕