ជួប​បញ្ហាច្រើនហើយ​ អ្នក​មិន​បោះបង់​ខ្លួនឯង ដូចនេះ​គួរតែ​អរគុណ​ខ្លួនឯង​បែបនេះ

  • 2020-09-27 01:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​​ថា​ពេល​ខូច​ចិត្ត​ដោយ​សារ​រឿង​ស្នេហា ការងារ គ្រួសារ យ៉ាង​ណា តែ​អ្នក​បែរជា​មិន​បោះបង់​ខ្លួនឯង​ចោល និង​នៅតែ​ថែរក្សា​ខ្លួន​បាន​ល្អ​រហូត នោះ​អ្នក​ជា​មនុស្ស​ពិតជា​គួរឲ្យ​ស្ញប់ស្ញែង​ណាស់។ដូចនេះ​ដើម្បី​ជា​ការ​សាទរ​ចំពោះ​ខ្លួនឯង អ្នក​គួរតែ​ពោល​ពាក្យ​អរគុណ​ខ្លួនឯង នូវ​រឿង​ទាំង​នេះ៖

.«អរគុណ​ខ្លួនឯង​ដែល​នៅ​តែ​អាច​ចាប់ផ្ដើម​ញញឹម​ដ៏​ស្រស់​ស្អាត​សាជាថ្មី​នៅ​ពេល​ព្រឹក»។

.«សូម​អរគុណ​ខ្លួនឯង​ដែល​អាច​គ្រប់គ្រង​ភារកិច្ច​ជា​បង្គោល​គ្រួសារ​ដ៏​រឹងមាំ​បាន»។

រូបតំណាង

**៣**.«អរគុណ​ខ្លួនឯង​ដែល​ជួប​បញ្ហា​ឈឺផ្សា​គ្រាំគ្រា​យ៉ាង​ណា តែ​មិន​បោះបង់​ខ្លួនឯង​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ភាព​កណ្ដោចកណ្ដែង»។

.«ឆ្លងកាត់​ឧបសគ្គ​ច្រើន​ទាំង​ការងារ ស្នេហា មិត្តភាព តែ​នៅតែ​រឹងមាំ និង​ឈរ​យ៉ាង​ហំ​ហាន​បាន អ្នក​ពិត ពិតជា​ត្រូវ​អរគុណ​ខ្លួនឯង​មែន»។

.«អ្នក​គិត​ត្រូវ​ហើយ ដោយ​មិន​ព្រោះ​តែ​បុរស​ម្នាក់ បែរ​ជា​មក​ធ្វើ​បាប​ខ្លួនឯង​នោះ។ ដូចនេះ​គួរតែ​សរសើរ​ចំពោះ​ខ្លួនឯង​ដែល​គិត​បាន​ត្រឹមត្រូវ»។

.«អរគុណ​ខ្លួនឯង​ដែល​យប់​ឡើង​គេង​លក់​យ៉ាង​ស្រួល ហើយ​មិន​បាន​គិត​ពី​គេ​ម្នាក់​នោះ»។

រូបតំណាង

.«គួរតែ​អរគុណ​ចំពោះ​ខ្លួនឯង​ដែល​អាច​រស់នៅ​បាន​យ៉ាង​ល្អ ដោយ​មិន​ចាំបាច់​មាន​អ្នក​កំដរ»។

.«អរគុណ​ខ្លួន​ឯង​ដែល​អាច​ឆ្លងកាត់​រឿង​អាក្រក់​បាន​ច្រើន​យ៉ាង​នេះ ដោយ​មិន​ព្រម​ចុះចាញ់​សោះ»៕

ប្រភព៖ Quora ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម