អាហារដែលអ្នកមិនគួរទទួលទានពេលដើមខែ បើមិនចង់ស៊យពេញមួយខែ
- 2020-09-25 07:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារដែលអ្នកមិនគួរទទួលទានពេលដើមខែ បើមិនចង់ស៊យពេញមួយខែ
តាមជំនឿចាស់បុរាណ ថ្ងៃដំបូងនៃខែនីមួយៗសំខាន់ណាស់ ទាំងនេះជាម្ហូបមួយចំនួនដែលអ្នកមិនគួរទទួលទានដើម្បីបានសំណាងល្អពេញមួយខែ។
១. មឹក
ចាស់ៗបុរាណតែងជឿថា ការបរិភោគមឹកក្នុងថ្ងៃទី ១ នៃខែថ្មីត្រូវតែតមជាដាច់ខាត ព្រោះថាអ្នកអាចនឹងមានរឿងរកាំរកូសមិនចប់ពេញមួយខែ។ មនុស្សមួយចំនួនថែមទាំងមានតំណម មិនទទួលទាន មុនពេលថ្ងៃសំខាន់ចូលមកដល់ដូចជាថ្ងៃទៅធ្វើការដំបូង ឫមានប្រលងសំខាន់ជាដើម។
២. ស៊ុត
ទោះជាត្រូវបានទទួលស្គាល់ថា ការទទួលទានស៊ុតល្អសម្រាប់សុខភាព មិនថាចម្អិនដោយបែបណាក្ដី អ្នកគួរតែតមមិនទទួលទាននៅក្នុងថ្ងៃដំបូងនៃខែថ្មី បើមិនចង់មានសំណាងមិនល្អពេញមួយខែនោះទេ។
៣. កាពិ
ក្លិនមិនល្អរបស់កាពិ ត្រូវបានចាស់បុរាណគិតថាអាចនាំមកនូវសំណាងមិនល្អ ជាពិសេសពេលទទួលទាននៅថ្ងៃដំបូងនៃខែថ្មី៕