មន្តស្នេហ៍ធម្មជាតិទាំង១០របស់មនុស្សស្រី ដែលបុរសមើលឃើញថាស្អាតបំផុត
- 2020-09-23 08:06:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្តស្នេហ៍ធម្មជាតិទាំង១០របស់មនុស្សស្រី ដែលបុរសមើលឃើញថាស្អាតបំផុត
សម្រាប់ភ្នែកមនុស្សប្រុស ត្រឹមស្បែកស ច្រមុះស្រួច មុខរលោង នៅមិនទាន់រាប់ថា ជាស្រីស្អាតនោះទេ។ បើមានទាំង១០ចំណុចនេះ ទើបមើលទៅឃើញស្អាត និងទាក់ទាញ ។
១. ចេះលេងសើច
សកម្មភាពនេះ នឹងនាំអ្នកព្រមទាំងមនុស្សជុំវិញខ្លួនឲ្យសប្បាយរីករាយជាមួយគ្នា។ កាន់តែពិសេសជាងនេះទៀត ការសិក្សាបង្ហាញថា មនុស្សដែលតែងមានអារម្មណ៍ល្អ ជាមនុស្សគួរឲ្យចាប់អារម្មណ៍ជាងអ្នកណាទាំងអស់ នៅក្នុងសង្គមនេះ។
២. ចូលចិត្តរៀនអ្វីថ្មីៗ
នរណាក៏ចង់បានមិត្តដែលអាចចែករំលែកគ្រប់យ៉ាង ដូចជា បទពិសោធន៍ពេលទៅមើលការប្រគំតន្រ្តី មើលកុន ជិះស្គី ដើរលេងកម្សាន្ត -ល -។ ម្ល៉ោះហើយ អ្នកមិនគួរពន្យារពេលទៅលើបទពិសោធន៍ដ៏មានតម្លៃទាំងអស់នេះឡើយ។
៣. មានគំនិតទាន់សម័យ
មនុស្សដែលមានគំនិតច្នៃប្រឌិត តែងតែមើលឃើញនូវផ្នត់អ្វីថ្មីៗ ព្រមទាំងពោរពេញដោយការតស៊ូ និងធ្វើឲ្យជីវិតពេញដោយភាពល្អប្រសើរជានិច្ច។
៤. មិនសោកស្តាយចំពោះរឿងដែលខ្លួនបានសម្រេចចិត្តរួចហើយ
នាងមិនស្តាយក្រោយដាច់ខាត ទោះលទ្ធផលចុងក្រោយចេញមកមិនសូវល្អក៏ដោយ ព្រោះនាងគោរពលើការសម្រេចចិត្តរបស់ខ្លួនឯង ។ នាងមិនបន្ទោស តែយកវាជាបទពិសោធន៍។
៥. ស្មោះត្រង់
នេះគឺជាគុណសម្បត្តិសំខាន់មួយក្នុងទំនាក់ទំនង។ ការសិក្សាបង្ហាញថា មនុស្សដែលមានភាពស្មោះត្រង់ជាមួយក្តីស្រលាញ់ គឺគួរជាទីពេញចិត្តលើសអ្វីៗទាំងអស់។
៦. ជាមនុស្សចេះបើកចិត្តទូលាយ
មិនប្រកាន់ច្រើន និងគិតវិជ្ជមាន គឺជាប្រភេទមនុស្សដែលគួរឲ្យចង់រាប់អាន។
៧. ចិត្តល្អ
មិនថាតែការលះបង់ពេលវេលា ការឲ្យដំបូន្មាន ចែករំលែកប្រភពសំខាន់ៗ ឬអ្វីមួយតិចតួចក៏ដោយ ទាំងនេះគឺជាគុណប្រយោជន៍ដ៏សំខាន់ ដែលធ្វើឲ្យអ្នករាល់គ្នាសប្បាយចិត្ត។
៨. ចេះខ្វាយខ្វល់
កុំភ្លេចថា គ្រប់គ្នានឹងមានការចងចាំល្អចំពោះមនុស្សណាដែលចេះខ្វាយខ្វល់អ្នកដទៃ។ មិនបាច៊ធំដុំអ្វីទេ គ្រាន់តែតេទៅជូនពរក្នុងថ្ងៃខួបកំណើត ឬក៏តេសួរសុខទុក្ខពេលមានជំងឺ និងការបារម្ភផ្សេងៗទៅមនុស្សណាម្នាក់ នោះហើយជាការបង្ហាញពីការចេះខ្វាយខ្វល់។
៩. ចេះយល់ចិត្តអ្នកដទៃ
យកចិត្តអ្នកដទៃដាក់ក្នុងចិត្តខ្លួនឯង គឺជាទម្លាប់ដែលជួយឲ្យអ្នកចេះក្រែងពីចិត្តរបស់គេបាន។
១០. អាចទុកចិត្តបាន
ជាមនុស្សដែលមិនក្រលិចក្រឡុច ឬមានល្បិចកល្យ៕