សញ្ញាទាំង ៦ យ៉ាងដែលអ្នកកំពុងតែមានលាភធំរងចាំ
- 2020-09-15 02:29:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៦ យ៉ាងដែលអ្នកកំពុងតែមានលាភធំរងចាំ
មិនចាំថាទាល់តែគ្រប់ទាំង ៦ រឿងនោះទេ អោយតែមានមួយនៅក្នុងចំនោមរឿងទាំង ៦ រឿងនេះក៏អាចបង្ហាញថា អ្នកនឹងមានសំណាងធំ កំពុងតែរត់ចូលមកដែរ។
១. មានចាបមកធ្វើសំបុកនៅផ្ទះ
ពាក្យចាស់បុរាណតែងពោលថា ទឹកត្រជាក់ត្រីកុំ នៅពេលដែលមានបក្សីប្រភេទណាមួយមកធ្វើសំបុកនៅផ្ទះអ្នកនោះ អាចបង្ហាញថាផ្ទះអ្នកមានហុងស៊ុយល្អ ព្រមទាំងអាចបង្ហាញថា អ្នក នឹង គ្រួសារអាចនឹងទទួលបានដំណឹងល្អនាពេលខាងមុខ។
២. យល់សប្តិល្អ
ទោះបីជាការយល់សប្តិល្អមិនអាចបង្ហាញយ៉ាងជាក់លាក់ថា មានរឿងល្អបែបណាដែលអាចនឹងកើតឡើងពិតមែន តែវាអាចជាសញ្ញាដែលបង្ហាញថាមិនយូរនោះទេ អ្នកនឹងមានលាភសំណាងណាមួយចូលមក្នុងជីវិតជាមិនខាន។
៣. យល់សប្តិឃើញឥន្ធនូ
 ឥន្ទធនូតែងលេចចេញបន្ទាប់ពីភ្លៀង ដែលអាចជាសញ្ញាបញ្ជាក់ថារឿងល្អអាចនឹងនៅក្បែរៗអ្នកនេះឯង គេច្រើនជឿថាការសុបិន្តបែបនេះអាចជាសញ្ញាដែលថាអ្នកនឹងដលើគូក្នុងពេលខ្លីខាងមុខនេះ បើរៀបការរួចអាចមានសមាជីកថ្មីមកចាប់កំណើតជាមួយ ដែលនឹងនាំមកនូវសុភមង្គលនិងសំណាងល្អជាច្រើន។
៤. ចាបជុះដាក់
អ្នកប្រហែលជាគិចថាវាជាថ្ងៃដែលមហាស៊យរបស់អ្នកហើយដែលមកជួបរឿងបែបនេះនោះ តែតាមពិតទៅយោងទៅតាមហុងស៊ុយនេះត្រូវបានគេចាត់ទុកថាជាសញ្ញានៃសំណាងល្អដែលនឹងមកដល់។
៥. ឆ្មាសំបុរ ៣ ចូលផ្ទះ
ប្រសិនបើអ្នកមានឆ្មាសម្បុរបីរត់ចូលមកក្នុងផ្ទះនោះ មិនយូរទេអ្នកនឹងទទួលបានដំណឹងល្អណាមួយជាមិនខាន។
៦. មានមេអំបៅហើរចូលផ្ទះ

បើសិនជាអ្នកកំពុងតែជួបទុក្ខមិនសប្បាយចិត្តណាមួយនោះ ការដែលមានមេអំបៅហើរចូលផ្ទះបែបនេះអាចជាសញ្ញាដែលថាទុក្ខព្រួយទាំងនោះ នឹងរលាយបាត់ក្នុងពេកដ៏ខ្លីខាងមុខនេះ នាំមកវិញនូវមនុស្សម្នាក់ដែលនឹងចូលមកបំពេញចន្លោះប្រហោងនៅក្នុងជីវិតអ្នក។