តេស្ត៖ ជ្រើសរើសកាហ្វេដែលអ្នកចង់ទទួលទាន ដើម្បីដឹងថាអ្នកសម្រេចគោលដៅរយៈពេលខ្លីបានឬអត់

  • 2020-09-19 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារឿយៗ ប្រិយមិត្តតែងតែបានលេងជាមួយនឹងល្បែងចិត្តសាស្ត្រក៏ដូចជាល្បែងជ្រើសរើសរូបជាដើម។ សម្រាប់ថ្ងៃនេះ ប្រិយមិត្តទំាងអស់គ្នានឹងបានលេងបន្តពីល្បែងជ្រើសរើសរូបគឺកែវកាហ្វេណាមួយដែលអ្នកចង់ទទួលទាន ដើម្បីដឹងថាគោលបំណងរយៈពេលខ្លីរបស់អ្នកនឹងឆាប់ទទួលបានដែរឬទេ។ ដូច្នោះហើយ ចូរមកដឹងអត្ថន័យនៃរូបនីមួយៗរួមមាន៖

បើអ្នកជ្រើសរើសកាហ្វេទី១

បើអ្នកជ្រើសរើសយកកាហ្វេទី១ ជាដំបូងអ្នកត្រូវតែសរសេរគោលបំណងទំាងអស់របស់អ្នកឲ្យបានត្រឹមត្រូវ។ អ្នកត្រូវចងចំាថា លើលោកនេះគ្មានអ្វីបានដោយទទេឡើយ ហេតុដូចនេះ ចូរអ្នកសរសេររបស់ដែលអ្នកចង់បានឲ្យអស់នៅលើក្រដាសហើយត្រូវឲ្យមានភាពច្បាស់លាស់។ ការធ្វើដូចនេះងាយឲ្យអ្នកបានសម្រេចគោលដៅនោះបាន។

បើអ្នកជ្រើសរើសកាហ្វេទី២

បើអ្នកជ្រើសរើសកាហ្វេទី២ មានន័យថា ពិភពលោកទំាងមូលនេះនឹងជាខាងអ្នកនៅថ្ងៃអនាគត។ មិនមែនមានន័យថារឿងគ្រប់យ៉ាងដែលអ្នកចង់បាន អ្នកនឹងបានសម្រេចទំាងអស់នោះទេ។ ដរាបណាអ្នកមានបំណងចង់បានជោគជ័យនោះ អ្នកនឹងទទួលបានដោយការប្រឹងប្រែងជាក់ជាមិនខាន។

បើអ្នកជ្រើសរើសកាហ្វេទី៣

បើអ្នកជ្រើសរើសកាហ្វេទី៣ មានន័យថា ក្នុងជីវិតរបស់អ្នកហាក់បីជាមានការប្រឹងប្រែងលំបាកបន្តិច តែអ្នកមិនត្រូវបោះបង់ចោលដែរ។ បន្ទាប់ពីការប្រឹងប្រែងដ៏លំបាកមួយនេះ អ្នកនឹងទទួលបានសំណាងល្អនិងរឿងល្អៗមកជំនួសសំណាងមិនល្អវិញ។

បើអ្នកជ្រើសរើសកាហ្វេទី៤

បើអ្នកជ្រើសយកកាហ្វេទី៤ មានន័យថា អ្នកមិនគួរដាក់គោលដៅរបស់អ្នកខ្ពស់ពេកនោះទេ។ ប្រសិនបើវាជាគោលដៅតូចល្មម អ្នកអាចនឹងសម្រេចយកវាបាន។ គោលដៅធំបំផុតនោះគឺជារឿងដែលអ្នកទទួលជោគជ័យហើយគិតថាវាមានន័យគ្រប់គ្រាន់សម្រាប់ខ្លួនអ្នក។ ដូច្នោះហើយ អ្នកត្រូវតែត្រជាក់ចិត្តនិងធ្វើអ្វីតាមសម្រួល៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

ជនដែលអ្នកជួយមុនគេ អាចបង្ហាញថាអ្នកតែតែងធ្វើបែបណាពេលជួបបញ្ហា

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី