ទីបំផុតមានចម្លើយហើយ ថាតើមាន់និងពងមាន់មួយណាកើតមុន
- 2020-09-11 02:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតមានចម្លើយហើយ ថាតើមាន់និងពងមាន់មួយណាកើតមុន
មាន់និងពងមាន់មួយណាកើតមុន? បើប្រាប់ថាអត់ធ្លាប់ឈ្លោះគ្នាដោយសាររឿងនេះក៏អត់ជឿដែរ ព្រោះថាសំណួរមួយនេះមិនត្រឹមតែនៅក្នុងស្រុកយើងនោះទេដែលមនុស្សមានចម្លើយមិនដូចគ្នានោះ។ អ៊ីចឹងហើយកុំចំលែកចិត្តព្រោះសូម្បីតែអ្នកវិទ្យាសាស្រ្តដែលនៅផ្នែកខុសគ្នាក៏មានការយល់ខុសគ្នាដែរ។ នេះជាចម្លើយចុងក្រោយ ដោយផ្អែកមានអំណាះអំណាងពីខាងវិទ្យាសាស្រ្តផងនោះ។
ចម្លើយនោះគឺ មាន់កើតមុន
ការសិក្សាទៅលើសំបកពងមាន់ដោយអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Sheffield និង Warwick នៃចក្រភពអង់គ្លេសបានបង្ហាញថា OC-១៧ ជាសមាសធាតុផ្សំសំខាន់បំផុតដែលបង្កើតបានជាសំបកពងមាន់ ត្រូវបានរកឃើញតែនៅក្នុងកន្សោមពងមាន់តែប៉ុណ្ណោះ។ បើគិតអោយសាមញ្ញទៅបើមិនមានមាន់ទេ ពងមាន់ក៏មិនអាចកើតមកបាននោះដែរ។ ដោយហេតុមេមាន់អាចផលិតសារជាតិ Calcite ដែលត្រូវបានបម្លែងពីជាតិ calcium carbonate ដោយប្រូតេអ៊ីន OC-១៧ បានរហូតដល់ទៅ ៦ក្រាមជាមធ្យមក្នុងមួយថ្ងៃ ដែលអាចធ្វើអោយមេមាន់មួយអាចពងបានមួយក្នុងមួយថ្ងៃ អ៊ីចឹងហើយទើបធ្វើអោយមានការសន្មត អមដោយភស្តុតាងដែលបង្ហាញថាមាន់ពិតជាកើតមុនពងមាន់ពិតមែន៕