ពាងអង្ករ និងធុងអង្ករជារបស់ស្រូបទ្រព្យ រៀបឲ្យត្រូវក្បួននេះ ផ្ទះធានាថាគ្មានថ្ងៃអត់លុយ
- 2020-09-08 09:21:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាងអង្ករ និងធុងអង្ករជារបស់ស្រូបទ្រព្យ រៀបឲ្យត្រូវក្បួននេះ ផ្ទះធានាថាគ្មានថ្ងៃអត់លុយ
សម័យមុន នៅពេលដែលម្ហូបអាហារមិនទាន់បរិបូរណ៍ អង្ករត្រូវបានចាត់ទុកថាជាអាហារដៃលមានតម្លៃបំផុត ដូចនេះការរៀបចំទុកដាក់អង្ករក៏សំខាន់ខ្លាំង ដោយគេជឿថា បើរៀបខុស ផ្ទះនឹងមិនមានអង្ករញ៉ាំមិនខាន។ ដើម្បីឲ្យផ្ទះមានលាភ មានជ័យ ជាពិសេសលុយហូរចូលមិនឈប់នោះ អ្នកអាចសាករៀបចំកន្លែងដាក់អង្ករតាមក្បួនទាំងនេះ។
១. របស់ដាក់ក្រោមពាងអង្ករ
មនុស្សភាគច្រើនមិនបានដឹងឡើយថា មានរបស់ម្យ៉ាងបើដាក់ក្រោមពាងអង្ករ នឹងជួយស្រូបលុយចូលផ្ទះបានងាយស្រួល។ តាមជំនឿចិនបុរាណ មកដល់សព្វថ្ងៃ ប្រជាជននៅតែដាក់អាំងប៉ាវក្រហមនៅក្រោមពាងអង្ករ ដើម្បីស្រូបយកទ្រព្យសម្បត្តិ។ ដូចនេះដើម្បីទទួលបានពរជ័យនេះ អ្នកអាចដាក់អាំងប៉ាវមួយសន្លឹកក្រោមបាតពាង ឬធុងអង្ករដើម្បីមានលុយចូលដូចគេដែរ។
២. ទីកន្លែងដាក់ពាងអង្ករ
អង្ករធ្វើចេញពីស្រូវ ដែលដុះចេញពីដី ដូចនេះចាស់បុរាណជឿថា បើដាក់ពាង ឬធុងអង្ករនៅជាប់ដី អង្ករនឹងដុះមកដោយខ្លួនឯងបន្តបន្ទាប់ ដូចលុយចូលមិនដាច់ដែរ។ ដូចនេះហើយ អ្នកមិនគួរដាក់ពាងអង្ករនៅទីខ្ពស់ផុតពីដីដូចជានៅលើតុ នៅលើទូឡើយ ដោយវាហើបពីដី ដាច់ផ្លូវដង្ហើមមិនឲ្យអង្ករកកើតបានទៀត។
៣. ទីតាំងដាក់ពាងអង្ករ
ពាងអង្ករប្រៀបដូចឃ្លាំងទ្រព្យ ដូចនេះប្រហែសបាត់ ប្រយ័ត្នគង់។ តាមជំនឿពីមុន ពាងអង្ករគេមិនដាក់កន្លែងល្ហល្ហេវទូលាយឡើយ ដោយគេដាក់នៅក្នុងបន្ទប់ដែលជិត ឬនៅក្នុងអ្វីដែលមិនចំហរខ្លាំងពេកដូចជាឃ្លាំងអង្ករជាដើម។ ដោយគេជឿថា បើដាក់កន្លែងទូលាយពេក ទ្រព្យនឹងហូរចេញក្រៅ ព្រោះគ្មានឃាំងមកវិញ អាស្រ័យហេតុនេះហើយ អ្នកអាចដាក់ពាងអង្ករនៅក្នុងផ្ទះបាយ ឬឃ្លាំងតូចនៅក្នុងផ្ទះក៏បាន៕