មើលដឹងអត្តចរិតអ្នកច្បាស់តាមរយៈទម្លាប់នៃការទទួលទានកាហ្វេ
- 2020-08-28 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលដឹងអត្តចរិតអ្នកច្បាស់តាមរយៈទម្លាប់នៃការទទួលទានកាហ្វេ
តើនរណាខ្លះមានទម្លាប់ទទួលទានកាហ្វេជាប្រចំា? ប្រសិនបើអ្នកមានទម្លាប់ទទួលទានកាហ្វេជាប្រចំាថ្ងៃមិនដែលអាក់ខានសូម្បីតែមួយថ្ងៃនោះ តើអ្នកចង់ដឹងថាអ្នកមានអត្តចរិតបែបណាទេ តាមរយៈការទទួលទានកាហ្វេ។ ថ្ងៃនេះប្រិយមិត្តទំាងអស់គ្នានឹងបានដឹងពីអត្តចរិតរបស់ខ្លួនតាមរយៈការទទួលទានកាហ្វេ។ ដោយអត្ថន័យនៃកាហ្វេដែលអ្នកទទួលទាននីមួយរួមមាន៖
១. កាហ្វេ Americano
ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សមានការគិតច្បាស់លាស់ រៀបចំចាត់ចែងបានល្អ និងដឹងពីការរកស៊ីសម្រាប់ខ្លួនឯង។ លើសពីនេះ សីលធម៌របស់អ្នកពិតជារឹងមំាណាស់ បើមានរឿងអ្វីមួយដែលមានមិនសីលធម៌គឺមិនត្រូវបានអភ័យទោសពីអ្នកឡើយ។ បើទោះបីជាបុគ្គលិកលក្ខណៈរបស់អ្នកមើលទៅដូចជាមុតមំាក៏ដោយ តែអ្នកនៅតែពេញចិត្តដែលមានវា។
២. កាហ្វេ Latte
ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សចេះគិតវែងឆ្ងាយហើយអ្នកនឹងតែងតែគិតអ្វីៗគ្រប់យ៉ាងសម្រាប់ពេលវេលាដ៏យូរអង្វែង។ ក្នុងពេលនោះដែរ អ្នកជាមនុស្សរុញរា មានន័យថាអ្នកត្រូវការពេលវេលាមួយចំនួនដើម្បីវិភាគរឿងអស់ទំាងនោះមុនធ្វើការសម្រេចចិត្តចុងក្រោយ។ លើសពីនេះ អ្នកមានការភ័យខ្លាចចំពោះរឿងដែលកើតឡើងដោយមិនដឹងជាមុន ដូច្នោះហើយអ្នកក៏មានការរៀបចំការសម្រេចចិត្តទុកជាមុនសម្រាប់ខ្លួនឯង។ យ៉ាងហោចណាស់ អ្នកមិនសូវជាហ៊ានប្រថុយគ្រោះថ្នាក់ងាយឡើយៗ។
៣. កាហ្វេ Mocha
ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សចេះលេងសើចសប្បាយរីករាយ។ អ្នកប្រហែលជាអានសៀវភៅមួយក្បាលប្រកបដោយភាពស្ងៀមស្ងាត់មិនបានឡើយ នោះក៏ព្រោះតែអ្នកមានបុគ្គលិកលក្ខណៈរួសរាយ តែងតែដើរចេញក្រៅ មើលទេសភាព ស្រូបយកខ្យល់អាកាស និងស្រូបយកចំណេះដឹងពីខាងក្រៅដើម្បីបង្កើតគំនិតច្នៃប្រឌិតឡើង។ ដូច្នោះហើយការរចនាគឺស័ក្តិសមសម្រាប់អ្នកណាស។
៤. កាហ្វេ Espresso
ប្រសិនបើអ្នកចូលចិត្តញុំាកាហ្វេប្រភេទនេះ មានន័យថាអ្នកជាមនុស្សរួសរាយរាក់ទាក់ ចុះចំណោមជាមួយមិត្តភ័ក្តិគ្រប់គ្នា ហើយការបត់បែនរបស់អ្នកគឺពិតជាមានល្អណាស់ មិនថាអ្នកធ្វើការនៅបរិយាកាសណាទេ អ្នកមិនសូវជារអ៊ូរទំាប៉ុន្មានដូច្នោះហើយអ្នកតែងតែមានការកោតសរសើរពីអ្នកផង។ ទោះពីមានបញ្ហាយ៉ាងណាក៏ដោយ ក៏អ្នកនៅតែមិនចុះចាញ់វាដោយងាយៗឡើយ។ លើសពីនេះ ប្រសិនបើអ្នកចូលចិត្តធ្វើអ្វីដោយខ្លួនឯង សត្រូវរបស់អ្នកនឹងមានការខកចិត្តយ៉ាងខ្លំាង៕
រូបភាព៖ Pinterest
ចុចអានបន្ត៖
ជ្រើសរើសព្រះនាង Elsa ម្នាក់ដែលអ្នកចូលចិត្ត ដើម្បីដឹងថាអ្នកមានចរិតបែបណា