សញ្ញាទាំងឡាយបង្ហាញថា អ្នកជាមនុស្សស្រីរឹងមាំ ដោយមិនត្រូវការមនុស្សប្រុសក៏មានសុភមង្គល
- 2020-08-12 07:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំងឡាយបង្ហាញថា អ្នកជាមនុស្សស្រីរឹងមាំ ដោយមិនត្រូវការមនុស្សប្រុសក៏មានសុភមង្គល
ខណៈមនុស្សស្រីទន់ខ្សោយ ត្រូវរស់នៅដោយពឹងផ្អែកលើមនុស្សប្រុស ត្រូវផ្ញើសេចក្ដីសុខរបស់ខ្លួននៅលើគេនោះ មនុស្សស្រីរឹងមាំ នឹងកសាងសុភមង្គលឲ្យខ្លួនឯងដោយដៃផ្ទាល់ខ្លួន ហើយមិនចាំបាច់មានវត្តមានរបស់មនុស្សប្រុសក៏ពួកគេគ្មានបញ្ហាអ្វី។ ខាងក្រោមនេះ គឺជាសញ្ញាបង្ហាញថា អ្នកមិនត្រូវការមនុស្សប្រុសនៅក្នុងជីវិត នៅតែមានសុភមង្គល។
១. មិនគិតដល់មនុស្សប្រុសពេលលំបាក
មនុស្សស្រីរឹងមាំ គឺជាបុគ្គលដែលអាចដោះស្រាយបញ្ហាបានដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវការជំនួយពីនរណា។ ជាធម្មតា អ្នកទន់ខ្សោយ ពេលជួបរឿងពិបាកបន្តិចបន្តួច នឹងរកអ្នកក្រៅមកឃជួយភ្លាម ដោយមិនគិតដោះស្រាយខ្លួនឯងមុនឡើយ។ ផ្ទុយមកវិញ អ្នករឹងមាំ គេស្អប់ការដែលត្រូវពឹងផ្អែកលើអ្នកដទៃជាទីបំផុត។
២. ផ្ដោតតែលើរឿងរកលុយ
មនុស្សស្រីវាងវៃគឺជាអ្នកដែលមិនរស់នៅដើម្បីបុរសណាម្នាក់។ ជំនួសមកវិញ គេនឹងព្យាយាមដើម្បីអាជីពរបស់ខ្លួន នោះគឺការរកលុយ។ សម្រាប់ពួកគេ មិនមានមនោសញ្ចេតនាអាចរស់បាន តែបើគ្មានលុយ ទើបមិនអាចរស់បាន។
៣. មានអារម្មណ៍ថា ជីវិតអាពាហ៍ពិពាហ៍មិនសមនឹងខ្លួន
នៅពេលឃើញថា ជីវិតគូហាក់ មានសម្ពាធខ្លាំងពេក មនុស្សស្រីនឹងបោះបង់ជម្រើសមួយនេះ។ ដោយពួកគេគិតថា ជីវិតប្ដីប្រពន្ធមិនស័ក្ដិសមនឹងពួកគេ។ ហើយជីវិតនៅលីវ មានក្ដីសុខច្រើនជាង។
៤. គ្មានគូក៏គ្មានបញ្ហា
ខណៈមនុស្សទន់ខ្សោយត្រូវរស់នៅដោយពឹងផ្អែកលើមនោសញ្ចេតនានោះ អ្នករឹងមាំ រកឃើញក្ដីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់គេ ទាំងគ្មានវត្តមានរបស់មនុស្សប្រុសណាទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេគិតថា ស្នេហាធ្វើឲ្យទើសដៃជើង អត់មានបែរជាប្រសើរជាងទៅវិញ៕