ក៏ព្រោះតែបែបនេះហើយ ទើបអ្នកស្រឡាញ់អ្នកណាមិនបានយូរនោះ

  • 2020-08-06 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកអាចនឹងងាយលង់ស្រលាញ់នរណាម្នាក់ ហើយអស់ចិត្តពីនរណាម្នាក់បានយ៉ាងងាយដូចគ្នាដែរ។ តែងតែគិតច្រណែនគេ ម៉េចក៏ទាក់ទងគ្នាអីបានយូរៗម៉េស តែហេតុអីបានជាអ្នកធ្វើមិនបានដូចគេសោះ។ ថ្ងៃនេះយើងមកស្វែងពីមូលហេតុដែលធ្វើអោយរឿងបែបនេះតែងតែកើតឡើងមកលើអ្នកជានិច្ច។

១. មិនប្រាកដជាមួយគេ

ពេលខ្លះក៏មានអារម្មណ៏ដូចជាមនុស្សដែលស្រឡាញ់គ្នា ពេលខ្លះក៏ធ្វើខ្លួនដូចជាមិត្តភក្តិ ល្មមដល់ពេលមកសួរខ្លួនឯងអោយបានច្បាស់ហើយណា៎ ធ្វើបែបនេះមិនល្អដល់អ្នកទាំងពីរនោះទេ។ វាជារឿងធម្មតាទេដែលពេលទាក់ទងគ្នាយូរទៅ ចិត្តដែលស្រលាញ់ និង ចង់តែនៅក្បែរគ្នានោះចាប់ផ្ដើមរសាយ បើអ្នកពេញចិត្តក្នុងការសេពគប់គេពិតមែននោះ មិនត្រូវអោយគេទៅទាំងដែលមិនទាន់បានព្យាយាមកែប្រែនោះទេ។

២. ពេញចិត្តនឹងអារម្មណ៏ដែលមានដៃគូច្រើនជាងការដែលមានដៃគូ

ស្រីៗគ្រប់រូបតែងមានការប្រាថ្នា ហើយតែងមានបុរសក្នុងក្ដីស្រម៉ៃដែលគិតថានឹងសាកសមជាដៃគូខ្លួន។ ពេលខ្លះការស្រម៉ៃបែបនេះអាចនឹងមិនកើតឡើងគ្រប់ជ្រុងជ្រោយតាមដែលចង់បាននោះទេ អញ្ចឹងហើយនៅពេលដែលសេពគប់ជាមួយនរណាម្នាក់ហើយ តែមានកូនចិត្តគិចថាអាចនឹងមានអ្នកដែលសាកសមនឹងខ្លួនជាងគេម្នាក់នោះ។ បើបែបនេះមែនអ្នកកំពុងតែព្យាយាមប្រែក្លាយក្ដីស្រម៉ៃអ្នកអោយមកក្លាយជាការពិតហើយ មិនមែនស្វែងរកស្នេហ៏ពិតនោះទេ។

៣. មិនចូលចិត្តមានការទាស់ទែងគ្នា

មិនថាតែស្នេហានោះទេ សូម្បីតែការរាប់អានគ្នាធម្មតាក៏គេចមិនផុតដែរពីការទាស់ចិត្តគំនិត និង ពាក្យសម្ដីគ្នាដែរ។ តែក៏មិនបានមានន័យថាដោះស្រាយមិនបាននោះដែរ ពេលបែបនេះហើយដែលការដោះស្រាយជម្លោះតាមបែបមនុស្សធំ ស្ដាប់ហេតុផលគ្នា យោគយល់គ្នា ជាជម្រើសដ៏ល្អបំផុតក្នុងការរក្សាសម្ព័នភាពអោយរលូនទៅមុខបាន។

ប្រភព៖ girlstyle-kr ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម