សញ្ញាទាំង ៧ យ៉ាងដែលរាងកាយអ្នកកំពុងទាមទារអោយអ្នកទទួលទានបន្លែជាបន្ទាន់
- 2020-08-07 08:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៧ យ៉ាងដែលរាងកាយអ្នកកំពុងទាមទារអោយអ្នកទទួលទានបន្លែជាបន្ទាន់
តើអ្នកមានទំលាប់មិនចូលចិត្តទទួលទានបន្លែតាំងពីក្មេងមកមែនទេ ហើយដល់ពេលធំហើយមកក្ដីក៏មិនផ្លាស់ទម្លាប់អាក្រក់នេះចោល? ការដែលមិនចូលចិត្តរបស់អ្នកនេះអាចនិងផ្ដល់ផលប៉ះពាល់ដល់រាងកាយដែលអ្នកនឹកស្មានមិនដល់។ តោះមកអានអោយដល់ចប់ដើម្បីដឹងថា អ្នកមិនបានទទួលទានបន្លែបានគ្រប់គ្រាន់រឺអត់៖
១. ស្បែកស្រអាប់ គ្មានសំណើម ងាយកើតមុនឡើងមក
បន្លែសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលស្បែកល្អសម្រាប់ស្បែកអ្នក។ វីតាមីន C នៅក្នុងស្លឹកបៃតងដូចជាខាត់ណានិងស្ពៃខ្មៅ ជួយជំរុញការផលិតកូឡាជែនដែលជួយឱ្យស្បែករឹងមាំនិងភ្លឺថ្លា។ បន្លែជាប្រភេទមើម មួយចំនួនដូចជាការ៉ុតនិងដំឡូងជ្វា មានផ្ទុកសារជាតិបេតាការ៉ូទីនដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឱ្យស្បែកឆាប់ចាស់។ ការបរិភោគបន្លែឱ្យបានច្រើនក៏អាចជួយផ្តល់សំណើមដល់ស្បែករបស់អ្នកពីខាងក្នុងផងដែរ ព្រោះថាបន្លែបៃតងជួយបំពេញជាតិទឹកក្នុងរាងកាយបានយ៉ាងល្អ។
២. តែងឃ្លានចំនីជានិច្ច ទោះញ៉ាំបាយ ៣ ពេលហើយយ៉ាងណាក្ដី
ប្រសិនបើអ្នកមិនមានអារម្មណ៍ឆ្អែតស្កប់ស្កល់បន្ទាប់ពីទទួលអាហាររួចទេនោះហើយតែងត្រូវការអាហារសម្រន់ភ្លាមៗនោះ អ្នកគួរទទួលទានបន្លែអោយបានច្រើនជាងមុន។ ជាតិកាកសរសៃនៅក្នុងបន្លែធ្វើឱ្យការរំលាយអាហារយឺត ដូចនេះវាធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាតិទឹកខ្ពស់ក៏អាចទប់ស្ណ្ង់អាហារបានយ៉ាងប្រសើរថែមទៀតផង ព្រោះជាតិទឹកនេះអាចនឹងអោយអ្នកមានអារម្មណ៏ថាឆ្អែត មិនឆាប់ឃ្លាន។
៣. តែងមានអារម្មណ៏ល្ហិតល្ហៃ
ប្រសិនជាអ្នកតែងមានអារម្មណ៏អស់កំលាំងជាប្រចាំ ហើយតែងទទួលទានអាហារកំប៉ុងទៀតនោះ ល្មមដល់ពេលផ្លាស់ប្ដូរហើយ។ អាហារកំប៉ុងសម្បូរទៅដោយ សារជាតិបន្ថែមរសជាតិ សារជាតិទុកអោយបានយូរ ដែលអាចជួយផ្ដល់ថាមពលរាងកាយអ្នកក្នុងពេកខ្លីប៉ុណ្ណោះ ដែលជាហេតុបណ្តាលអោយអ្នកមានអារម្មណ៏ល្ហិតល្ហៃបន្តិចក្រោយមក។
៤. ឧស្សាហ៏ឈឺ ហើយមិនងាយជា
បើសិនជាអ្នកទទួលទានបន្លែមិនបានគ្រប់គ្រាន់ទេនោះ រាងកាយរបស់អ្នកអាចនឹងខ្វះវីតាមីន និង សារជាតិប្រឆាំងអុកស៊ីតកម្ម ដែលជួយប្រឆាំងនឹងជម្ងឺផ្សេងៗ។ ការទទួលទានមិនបានសមស្រមបែបនេះហើយដែលធ្វើអោយរាងកាយអ្នកងាយនឹងចុះខ្សោយជាងមនុស្សធម្មតា ហើយពេលឈឺម្ដងៗ មិនងាយនឹងជានោះ។ គួរទទួលទានបន្លែប្រភេទដែលមានស្លឹកបៃតងអោយបានច្រើនដើម្បីបង្កើនប្រពន្ធ័ភាពស៊ាំរបស់រាងកាយ ហើយជាបានយ៉ាងឆាប់រហ័ស។
៥. ឧស្សាហ៏ទល់លាមក 
អ្នកប្រហែលជាដឹងច្បាស់មកហើយថា បន្លែមានជាតិសរសៃខ្ពស់ ដែលអាចជួយការពារការទល់លាមក។ ជាតិសរសៃដែលមិនរលាយក៏អាចជួយរក្សាទំងន់ និង ជួយសម្រួលដល់ការបន្ទោរបង់ផងដែរ។
៦. ឧស្សាហ៏រមួលក្រពើ 
ប៉ូតាស្យូមជាសារជាតិមួយដ៏សំខាន់ដល់នុការលូតលាស់នៃសាច់ដុំរលោង នៃសរសៃឈាម។ ប្រសិនបើកម្រិតជាតិប៉ូតាស្យូមក្នុងឈាមរបស់អ្នកទាបពេកអ្នកអាចនឹងងាយរមួលក្រពើ។ បន្លែភាគច្រើនសំបូរទៅដោយប៉ូតាស្យូមរួមមានដូចជាស្ពៃខ្មៅស្ពៃ ផ្កាខាត់ណាខៀវនិងសណ្តែកជាដើម។
៧. ស្រេ្តសជាប្រចាំ
ទោះបីជាមានវិធីជាច្រើនដើម្បីបំបាត់ភាពតានតឹង ការទទួលបន្លែអោយបានច្រើននៅក្នុងរបបអាហាររបស់អ្នកគឺជាវិធីមួយដែលងាយស្រួលបំផុត។ បន្លែបៃតងជាច្រើនដូចជាខាត់ណានិងស្ពៃខ្មៅមានបរិមាណម៉ាញ៉េស្យូមច្រើនដែលអាចជួយឱ្យចិត្តនិងរាងកាយរបស់អ្នកស្ងប់ក្នុងពេលមានស្ត្រេស។