តិចនិកទាំង ៣ យ៉ាងជួយទប់ស្កាត់ការកើតមុនពេលមករដូវ

  • 2020-08-05 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានដែលសម្គាល់មកទេថាអ្នកតែងតែ ឡើងមុននៅបរិវេណចង្កា ឬ ថ្កាម ប្រហែលមួយសប្តាហ៍មុននិងមករដូវ? មុនប្រភេទនេះអាចនឹងជាប្រភេទមុនអរម៉ូន ដោយក្នុងអំឡុងពេលមានរដូវ ការផលិតអរម៉ូនក្នុងរាងកាយមានការប្រែប្រួល ដែលបណ្តាលឱ្យមានការកើនឡើងនៃការផលិតជាតិប្រេងនៅក្នុងស្បែក ដែលធ្វើអោយរន្ធញើសកកស្ទះ និងរលាកស្បែកជាដើម។ ដោយចង្កា និងថ្គាមមានផ្ទុកជាតិប្រេងច្រើនជាងផ្នែកធម្មតា ជាហេតុធ្វើឱ្យស្ត្រីភាគច្រើនមានតែងកើតមុននៅជុំវិញតំបន់ទាំងនេះនៅពេលមករដូវ។

១. ប្រើប្រាស់ម៉ាសមុខ ប្រភេទ Chemical Peel

ស្ដាប់មើលទៅគួរអោយខ្លាចណាស់មែនទេ តែវាមិនដូចអ្វីដែលអ្នកគិតនោះទេ នេះគ្រាន់តែជាប្រភេទផលិតផលដែលខ្លាំងជាង ស្រ្កាប់មុខធម្មតារបស់អ្នកបន្តិចប៉ុណ្ណោះ។ ការប្រើម៉ាស ឬ ស្រ្កាប់ប្រភេទ នឹងជួយបំបាត់ចោលនូវកោសិកាស្បែកដែលងាប់ បិទរន្ធញើសរបស់អ្នកនិងកំទេចកំទី ដែលបណ្ដាលអោយកើតមុន។

២. កាត់បន្ថយការទទួលទានអាហារដែលមានជាតិស្ករ ខ្ពស់ និង ផ្សំឡើងពីទឺកដោះគោ

អាហារធ្វើពីទឹកដោះគោដូចជា ទឹកដោះគោស្រស់ ឈីសនិងការ៉េម ត្រូវបានរកឃើញថាអាចបង្កឬធ្វើអោយមុខដែលកើតមុនកាន់តែយ៉ាប់ទៅៗ ។ ជាតិប្រូតេអ៊ីនក្នុងទឹកដោះគោ បញ្ចេញអរម៉ូនស្រដៀងនឹងអាំងស៊ុយលីនដែលរំញោចដល់ការលូតលាស់

កោសិកាស្បែកនិងការផលិតខ្លាញ់ដែលនាំអោយរន្ធញើសកកស្ទះនិងកើតមុន។ រីឯជាតិស្ករចម្រាញ់ក៏បង្កើនកម្រិតអាំងស៊ុយលីនផងដែរ ដែលការឆ្លើយតបចំពោះការកើនឡើងកម្រិតជាតិស្ករក្នុងឈាម។

៣. ទទួលទានតែបៃតង

តែបៃតងសំបូរទៅដោយជាតិកាហ្វេអ៊ីន ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិ មានគុណប្រយោជន៍ប្រឆាំងនឹងការរលាក។ ទោះយ៉ាងណា ការផឹកតែបៃតងកាន់តែច្រើនមិនបានការពារការកើតមុនអ័រម៉ូនក៏ដោយ ក៏វាអាចជួយកាត់បន្ថយកុំអោយមុន និងឈានទៅជាំក្លាយស្នាមលើស្បែកបានផងដែរ។

ប្រភព៖ webmd | healthline ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម