ការពិតដ៏ឃោរឃៅទាំង ៥ ធ្វើឲ្យអ្នកចេះដឹង ចាស់ទុំជាងមុនឆ្ងាយ
- 2020-08-04 03:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតដ៏ឃោរឃៅទាំង ៥ ធ្វើឲ្យអ្នកចេះដឹង ចាស់ទុំជាងមុនឆ្ងាយ
ទោះបីជាអ្នកល្អដ៏កម្រិតណា នៅពីក្រោយខ្នង ក៏គង់មានអ្នកនិយាយមិនល្អពីយើង។ ការពិតខាងក្រោមនេះ នឹងធ្វើឲ្យអ្នកដឹងថា ពិភពលោកមួយនេះពិបាកយ៉ាងណា មិនថាយើងល្អយ៉ាងណាក៏ដោយ។
១. អ្នកសេពគប់ជាមួយមនុស្សបែបណា អ្នកជាមនុស្សបែបនោះ
អ្នកដែលនៅជុំវិញយើង គឺជាអ្នកដែលជះឥទ្ធិពលបំផុតលើយើង។ អ្នកមិនអាចក្លាយទៅជាអ្នកប្រាជ្ញ ឬវាគ្មិនបានឡើយ បើអ្នកសេពគប់ជាអ្នកជក់គ្រឿងញៀន ឬជនប្រមឹក។ ដូចនេះ អ្នកត្រូវចេះរើសគ្នាដើម្បីដើរ។
២. ភាពភ័យខ្លាច គឺជាការស្ដាយក្រោយធំបំផុត
នៅលើលោកនេះ មនុស្សច្រើនណាស់មកហើយ ដែលដោយសារតែភាពភ័យខ្លាច ហើយត្រូវបាត់បង់ឱកាសល្អជាច្រើន។ ហើយឱកាសមួយចំនួន គឺមកតែម្ដងប៉ុណ្ណោះ នៅក្នុងជីវិត។ ដើម្បីកុំឲ្យស្ដាយក្រោយ អ្នកត្រូវដើរចេញពីតំបន់សុវត្ថិភាពរបស់ខ្លួនឯង ហើយសាកអ្វីដែលថ្មីៗ។
៣. អ្នកល្អប៉ុណ្ណា ក៏មានគេនិយាយដើម
អ្នកមិនបាច់ឆ្ងល់ឡើយ ត្បិតសូម្បីតែព្រះពុទ្ធក៏នៅមានមារមកផ្ចាញ់ដែរ។ នៅឡើយតែយើងត្រឹមមនុស្សលោក រមែងជៀសមិនផុតពីកំហុសនានាឡើយ។ មិនតែប៉ុណ្ណោះ ទោះយើងល្អប៉ុណ្ណា ក៏នៅមានអ្នកមិនចូលចិត្ត ហើយនិយាយអាក្រក់ពីយើងដដែរ។
៤. អ្នកគឺជា អ្នកដឹកនាំរឿង នៃជិវិតរបស់ខ្លួន
អ្នកមិនមែនជាជនរងគ្រោះនៃហេតុការណ៍មួយណា ឬគ្មានអ្នកណាបង្ខំអ្នកឲ្យរងទុក្ខវេទនាឡើយ។ ឧទាហរណ៍ គ្មានអ្នកណាបង្ខំឲ្យអ្នកជក់គ្រឿងញៀន សេពគ្រឿងស្រវឹងឡើយ គឺមកអ្នកខ្លួនឯងប៉ុណ្ណោះ ដែលចង់សាករៀងទាំងនេះ។
៥.រវល់ មិនប្រាកដថាជោគជ័យ
មានរឿងពិតមួយដ៏ខ្លោចផ្សានោះគឺ រវល់ និងហត់រហូត មិនប្រាកដថាអ្នកនឹងជោគជ័យឡើយ។ អ្នកខ្លះហត់តាំងពីពេលចាប់កំណើត រហូតដល់ពេលស្លាប់ ក៏មិនទាន់បានស្រណុកខ្លួនផង។ ជោគជ័យ គឺកើតពីការដាក់ផែនការច្បាស់លាស់ និងមិនបោះបង់ចោល៕