រឿងភាគប្រវែង៣០០០ភាគ ថត១១ឆ្នាំរបស់ឥណ្ឌាឲ្យតារាពាក់ម៉ាសដើម្បីបន្តថតមិនឲ្យខកខាន
- 2020-07-20 14:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងភាគប្រវែង៣០០០ភាគ ថត១១ឆ្នាំរបស់ឥណ្ឌាឲ្យតារាពាក់ម៉ាសដើម្បីបន្តថតមិនឲ្យខកខាន
រឿងភាគមានឈ្មោះថា What is this relationship called របស់ឥណ្ឌានៅតែបន្តធ្វើការថតយ៉ាងទៀតទាត់ ខណៈចំនួនអ្នកឆ្លងវីរុសកូរ៉ូណានៅប្រទេសនេះនៅតែកើនឡើង បង្ខំឲ្យតារាសម្ដែងទាំងអស់ត្រូវពាក់ម៉សដើម្បីសម្ដែង។
កាលពីពេលថ្មីៗនេះ រូបភាពមួយចំនួនរបស់តួសម្ដែងនៅក្នុងរឿង What is this relationship called ត្រូវបានគេចែកចាយយ៉ាងទូលាយនៅលើបណ្ដាញសង្គម។ រូបភាពទាំងនេះបានធ្វើឲ្យទស្សនិកជនអស់សំណើចជាខ្លាំង។
អ្នកចែករំលែករូបភាពទាំងនេះ បាននិយាយទាំងទប់សើចមិនបានថា៖ ទោះបីជាមានវីរុសរាតត្បាតមែនពិត ក៏មិនអាចបញ្ឈប់បាននូវខ្សែភាពយន្តភាគនេះដែរ។ ខ្ញុំសរសើរនឹងការចេះការពារខ្លួននេះរបស់ពួកគេ។
មិនត្រឹមតែនៅក្នុងវគ្គធម្មតានោះទេ សូម្បីតែវគ្គតួអង្គនៅក្នុងរឿងថើបគ្នា ក៏អ្នកដឹកនាំមិនឲ្យពួកគេដោះម៉ាសចេញដែរ។ What is this relationship called ត្រូវបានចាក់ផ្សាយលើកដំបូងកាលពីខែមករា ឆ្នាំ ២០០៩ និយាយពីខ្សែជីវិតរបស់នារីម្នាក់ ក្រោយពេលបានរៀបការចូលគ្រួសារអ្នកមានមួយ នាងបានផ្លាស់ប្ដូរទាំងស្រុង។ មកទល់ពេលនេះ រឿងត្រូវបានចាក់ផ្សាយចំនួន ៣១៤៩ភាគហើយ ហើយមានរយៈពេលជិត ១២ឆ្នាំហើយផងដែរ។ រឿងនេះក៏ជារឿងមានប្រវែងវែងទី ៤នៅប្រទេសឥណ្ឌាផងដែរ៕