អ្នក​គាំទ្រ​រាប់រយ​នាក់​ជុំ​គ្នាមើល Yang Yang ថត​កម្ម​វិធី​ក្រោយ​មិនចូល​លេង​កម្មវិធី​កម្សាន្ត ៥​ឆ្នាំ

  • 2020-07-15 14:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​ត្រូវ​បាន​ប៉ុស្តិ៍​ទូរទស្សន៍​ ក៏​ដូច​ជា​កម្មវិធី​ជាច្រើន​អញ្ជើញ​​ក៏​ដោយ តែ​កំពូល​តារា​សម្ដែង​ប្រុស​ចិន Yang Yang តែង​បដិសេធ​ចូល​លេង​ក្នុង​កម្មវិធី​កម្សាន្ត​ជា​និច្ច​ក្រោយ​ពេល លោក​ធ្លាប់​ផ្ទុះ​រៀង​អាស្រូវ​ដោយ​សារ​តែ កម្មវិធី​កម្សាន្ត​បែប​នេះ។

កាល​ពីថ្ងៃ​ទី ១២ ខែ​កក្កដា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ជួរ​មុខ​ចិន​ Yang Yang និង​តារា​ប្រុស​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត បាន​មាន​វត្តមាន​នៅ​ខេត្ត Hunan ដើម្បី​ថត​កម្មវិធី Boys Energy ដែល​គ្រោង​ចាក់​ផ្សាយ​នៅ​ចុង​ខែ​កក្កដា​នេះ។

នេះ​គឺ​ជា​កម្មវិធី​ហ្គេម​ទី១ ដែល​ប្រុស​ស្អាត​២៩​ឆ្នាំ ដែល​លើក​ចុង​ក្រោយ​លោក​ថត​កម្មវិធី​បែប​នេះ​គឺ​​កាល​ពី​ឆ្នាំ ២០១៥។ ដោយ​សារ​កម្រ​ថត​កម្មវិធី​កម្សាន្ត មនុស្ស​រាប់​រយ​នាក់​បាន​មក​មើល​តួ​រឿង Eternal Love ដើម្បី​បាន​ឃើញ​លោក​នៅ​ខាង​ក្រៅ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៥ លោក​បាន​ថត​កម្មវិធី​ហ្គេម Divas Hit The Road តែ​ដោយសារ​ត្រូវ​កម្មវិធី​កាត់​ត​ឲ្យ​មិន​ល្អ អ្នក​គាំទ្រ​របស់​លោក និង​អ្នក​គាំទ្រ​របស់ Zheng Shuang ​បាន​ឈ្លោះ​គ្នា​យ៉ាង​សាហាវ​ធ្វើ​ឲ្យ​អ្នក​ទាំង២​ពិបាក​មើល​មុខ​គ្នា។

ពី​ពេល​នោះ​មក ទោះ​បី​ជា​ត្រូវ​បាន​គេ​អញ្ជើញ និង​ឲ្យ​តម្លៃ​ខ្លួន​ខ្ពស់​យ៉ាងណា ក៏​លោក​មិន​ព្រម​កម្មវិធី​កម្សាន្ត​ដែរ ដោយ​ផ្ដោត​លើ​ថត​រឿង​តែមួយ​គត់។ នៅ​ក្នុង​កម្រង​រូបភាព​ថត​កម្មវិធី​ថ្មី​នេះ អ្នក​គាំទ្រ​សរសើរ​លោក​ថា ប្រុស​ស្អាត​កើត​ឆ្នាំ ១៩៩១ នៅ​តែ​ក្មេង​ដូច​កាល​ពី​៥​ឆ្នាំ​មុន ដោយ​គ្មាន​អ្វី​ប្លែក​សោះ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម