រុំ​ក្រណាត់​ការពារ​កម្ដៅ​ថ្ងៃ ជាប់កាំ​កង់ យុវសិស្ស​ម្នាក់​ត្រូវ​អូស​ជាប់​ថ្នល់ ខូច​មុខ​មួយ​ចំហៀង

  • 2020-07-15 15:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឧបត្តិវហេតុ​ដ៏​សោកសៅ​មួយ​ទៀត បាន​កើត​ឡើង​សារ​ជា​ថ្មី​ដោយ​សារ​ការ​រុំ​ក្រណាត់​ការពារ​កម្ដៅ​ថ្ងៃ បណ្ដាល​ឲ្យ​ចូល​កាំ​កង់ ធ្វើ​ឲ្យ​សិស្ស​ស្រី​ម្នាក់​ប៉ះទង្គិច​លើ​មុខ​ជា​ខ្លាំង។

ដោយ​សារ​តែ​កំដៅ​ថ្ងៃ​នៅ​អាស៊ី​អាគ្នេហ៍​មាន​ភាព​ក្ដៅ​ខ្លាំង គួប​ផ្សំ​នឹង​សំពត់​មួយ​ចំនួន​របស់​មនុស្ស​ស្រី​មាន​សភាព​ខ្លី​នោះ បាន​ធ្វើ​ឲ្យ​មិត្ត​ៗ​នារី​ជាច្រើន ជ្រើស​យក​ក្រណាត់​ដែល​មាន​បិទ​បើក​ងាយ​ស្រួល​មក​ប្រើ​ប្រាស់​ រាល់​ពេល​ចេញ​ក្រៅ​ម្ដង​ៗ។

គួរ​ឲ្យ​សោកស្ដាយ ក្រណាត់​នេះ ក៏​បង្ករ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជា​ច្រើន​មក​ហើយ​ដែរ។ ជាក់​ស្ដែង កាល​ពី​ថ្ងៃ​ទី ១៤​ ខែ​កក្កដា​កន្លង​ទៅ​នេះ កាសែត ពលករ​របស់​ប្រទេសវៀតណាម​បាន​រាយការណ៍​ថា ក្រុម​វេជ្ជបណ្ឌិត​នៃ​ពេទ្យ Cu Ba ត្រូវ​វះកាត់​កែ​ទម្រង់​មុខ​ឲ្យ​សិស្ស​ស្រី​អាយុ ១៥​ឆ្នាំ​ម្នាក់។

ប្រភព​ខាង​លើ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ចេញ​ពី​ផ្ទះ​តម្រង់​ទៅ​សាលា ដោយ​បាន​ស្លៀក​ស្រណានត់​ការពារ​កម្ដៅ​ថ្ងៃ​នេះ ក្រណាត់​បាន​ជំពាក់​ចូល​ក្នុង​កាំកង់​ដែល​ធ្វើ​ឲ្យ​នាង​ដួល​ អូស​នឹង​ថ្នល់ ធ្វើ​ឲ្យ​បាក់​ឆ្អឹង​មុខ និង​រលាត់​ស្បែក​ជា​ទម្ងន់។ មិន​ត្រឹម​នឹង​នោះ ផ្នែក​របស់​សិស្ស​ស្រី​នេះ ក៏​មើល​លែង​ច្បាស់​ផង​ដែរ។ វេជ្ជបណ្ឌិត​ដែល​វះ​កាត់​ឲ្យ​សិស្ស​ស្រី​ខាង​លើ បាន​ណែនាំ​ឲ្យ​មនុស្ស​ស្រី​នានា​ថា ប្រសិប​បើ​ពាក់​ក្រណាត់​បែប​នេះ អ្នក​គួរ​កាត់​តម្រឹម​យ៉ាងណា​កុំ​ឲ្យ​វែង​ពេក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់​មិន​គួរមាន​​កើត​ឡើង៕

ប្រភព៖ bestie ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម