Fan Bingbing ក្លែងក្លាយលែងលះស្វាមី ព្រោះប្ដីជាអ្នកស្រលាញ់ភេទដូចគ្នា
- 2020-07-03 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan Bingbing ក្លែងក្លាយលែងលះស្វាមី ព្រោះប្ដីជាអ្នកស្រលាញ់ភេទដូចគ្នា
ដើម្បីទទួលបានមុខដូចកំពូលតារាសម្ដែងស្រីចិន Fan Bingbing ត្រូវចំណាយថវិការជាង១លានដុល្លារដើម្បីវះកាត់កែសម្ផស្ស។ ក្រោយមកនាងបានរៀបការនឹងវេជ្ជបណ្ឌិតដែលវះកាត់ឲ្យនាងតែម្ដង។ កាលពីថ្ងៃទី ២ ខែកក្កដាមុននេះ បណ្ដាញព័ត៌មាន 163 បានរាយការណ៍ថា Fan Bingbing ក្លែងក្លាយ នាង He Cheng Xi ព្រមទាំងវេជ្ជបណ្ឌិត Yu Xiao Chuan បានលែងលះគ្នារួចហើយ ក្រោយពេលរៀបការបាន ៤ឆ្នាំ។
មូលហេតុនាំមកដល់ការប្រេះឆានេះ គឺមកពីខាងស្រីដឹងថាប្ដីរបស់ខ្លួនស្រលាញ់ភេទដូចគ្នា។ ទ្រាំមិនបាននឹងការត្រូវគេយកមកធ្វើជាផ្ទាំងស៊ីបបាំងភ្នែកញាតិ ក៏ដូចជាត្រូវគេបោកយកកូនប្រើ នារីចិនរូបនេះក៏សម្រេចចិត្តទម្លាយការពិតតែម្ដង។
He Cheng Xi កើតឆ្នាំ ១៩៩៣ ចាប់ផ្ដើមល្បីឈ្មោះឆ្នាំ ២០១៦ ក្រោយពេលចូលរួមក្នុងកម្មវិធី Super Girl ដោយសារមានរូបសម្បត្តិស្រដៀងកំពូលតារាសម្ដែងស្រី Fan Bingbing។ តាមការប្រាប់ដោយផ្ទាល់ខ្លួន នាងចាប់ផ្ដើមវះកាត់មុខតាំងពីអាយុ ១៥ឆ្នាំ។ ក្រោយវះកាត់ ៨ឆ្នាំ នាងចំណាយលុយសរុប ១,១លានដុល្លារ។ បន្ទាប់មកនាងក៏រៀបការជាមួយអ្នកវះកាត់ឲ្យនាងតែម្ដង។ ១ឆ្នាំក្រោយមក ពួកគេប្រកាសថាមានកូនទី១។ មុនពេលបែកគ្នា ពួកគេក៏ធ្លាប់ថតរូបស្ដាយបែប Fan Bingbing និង Li Chen បង្ហោះលើបណ្ដាញសង្គមផងដែរ៕