បង្ហាញមុខម៉ូដែលកូនកាត់បីសាសន៍សម្បុរស្រអែមស្រស់គន់យូរកាន់តែស្អាត

  • 2020-06-24 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការមានក្តីស្រម៉ៃនិងគោលដៅរបស់ខ្លួនតំាងពីតូចគឺជារឿងមួយដ៏ល្អសម្រាប់មនុស្សគ្រប់រូប។ មិនថាប្រុស​ស្រី​នោះ​ទេ ការតំាងចិត្តសម្រេចគោលដៅដែលខ្លួន​ស្រឡាញ់ពេញចិត្តជារឿង​មួយដ៏ល្អ​សម្រាប់ថ្ងៃអនាគត។ ថ្ងៃនេះ ប្រិយ​មិត្ត​របស់ កញ្ញា ទំាងអស់គ្នានឹងបានដឹងខ្លះៗពីម៉ូដែលដ៏វ័យក្មេងជា​កូនកាត់បីសាសន៍ឈាមជ័រ​កម្ពុជា​ដោយ​ខ្លួន​មាន​ស្រឡាញ់​វិស័យដើរម៉ូដតំាងតែពីតូចមកម្ល៉េះ។

Photographer by: Hao Taing

តាមរយៈកិច្ចសម្ភាសន៍ជាមួយក្រុមការងារគេហទំព័រ **កញ្ញា** Amélie Delaprée មានអាយុ ១៤ ឆ្នំាជាកូន​ទីពីរ​នៅ​ក្នុងចំណោមបងប្អូនបីនាក់ដែលមានប៉ាម៉ាក់កាត់​បី​សាសន៍​បារំាង ខ្មែរ និងកាណាដា។ សព្វថ្ងៃនេះ រូប​នាង​កំពុងសិក្សានៅសាលាបារំាង Lycée Francais René Descartes  (LFRD) ដែល​មាន​ទីតំាង​នៅរាជ​ធានី​ភ្នំ​ពេញ។ ក្រៅពីកា​រសិក្សា ​ខ្លួន​ក៏ជា​តារា​ម៉ូដែល​វ័យ​ក្មេង​មួយរូបប្រចំា Perfect 10។ Amélie មាន​ឈាម​ជ័រ​កម្ពុជា​ដោយបានធំ​ធាត់និង​ចិញ្ចឹមបី​បាច់​ដោយ​ឪពុកម្តាយ​របស់​នាង​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​តំាង​តែ​ពីតូច​មក​ម្ល៉េះ។

មូលហេតុចម្បងដែលធ្វើឲ្យខ្លួនចាប់អាជីពជាតារាម៉ូដែលនៅវ័យ ១៤ ឆ្នំាក៏ដោយសារតែកាល​ពីតូចខ្លួន​ចូល​ចិត្ត​កម្មវិ​ធី​ដើរម៉ូដដោយនាងបានឲ្យដឹងថា៖«កាលពីខ្ញុំនៅតូច ខ្ញុំចូលចិត្តតាម​ដាន​កម្ម​វិធីណា​ដែលមាន​ការ​ដើរ​បង្ហាញ​ម៉ូដដូចជា America's next top model ជាដើម»។ ក្រោយមកទៀត ខ្លួនក៏មាន​ចិត្ត​ស្រឡាញ់វិ​ស័យ​ដើរ​ម៉ូដ​រហូតដល់មានការទាក់ទងពី Perfect 10។

Photographer by: potato
Photographer by: hao

រាល់ការងារទំាងឡាយតែងមានភាពងាយស្រួលនិងភាពលំបាក រីឯការដើរម៉ូដសម្រាប់ Amélie វិញខ្លួនក៏​បាន​ប្រាប់​ថា ការលំបាកដែលខ្លួនជួបប្រទះពេលដើរម៉ូដនោះគឺការពាក់ស្បែកជើងកែងចោត ព្រោះសម្រាប់នាង​មិន​ធ្លាប់​មាន​ស្បែកជើងកែងណាមួយពីមុនឡើយ។ នាងបានបន្តទៀតថា ខ្លួនធ្លាប់រ​អិល​ពីលើ​ជណ្តើ​រនៅ​មុន​ពេល​ថ្ងៃបង្ហាញម៉ូដ តែដោយ​សារតែក្តីស្រឡាញ់គឺមិនអាចបញ្ឈប់ខ្លួនងាយៗពីការដើរម៉ូដទេ។

Photographer by: Hao Taing
Photographer by: piseth pov

Amélie បានបន្ថែមឲ្យដឹងថានាពេលឮបច្ចុប្បន្នខ្លួនមានភាពមមាញឹកចំពោះការសិក្សានិងការដើរម៉ូដនានា។ តែ​សម្រាប់គោល​បំណង​ថ្ងៃអនាគតគឺខ្លួននៅតែបន្តក្តីស្រម៉ៃរបស់ខ្លួនដោយមិនបោះបង់ការសិក្សារៀនសូត្រ​ឡើយ​៕

អត្ថបទ៖ សុវណ្ណ ស្រីពីន