ទម្លាយ​​ជម្រើសវះ​កាត់​កែ​សម្ផស្ស៣ធំៗ ដែលនារីថៃនិយមធ្វើនៅកូរ៉េ

  • 2020-06-17 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​ប្រទេស​​ល្បី​ល្បាញ​ខាង​​វះ​កាត់​កែ​សម្ផស្ស គ្មាន​នរណ​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​កូរ៉េ​ខាង​ត្បូង​ឡើយ។ សូម្បី​តែ​គ្រឿង​សម្អាង​និងឥទ្ធិពល​​​ផាត់​មុខ​​បែប​ស្ទីល​ប្រទេស​នេះ​​ ​ក៏​ធ្វើ​ឲ្យ​សម្រស់​របស់​មនុស្ស​ស្រី​ប្រែ​ប្រួល​ភ្លាម​ៗ​ផង​ដែរ។ ដូច​នេះ​ហើយ ​នារី​ថៃ​ជា​ច្រើន​សម្រេច​ចិត្ត​ហោះ​ទៅ​ប្រទេស​ល្បី​ខាង K-Pop ​នេះ ​ដោយ​ពួក​គេ​និយម​លើ​ការ​វះ​កាត់​ចំនួន​ធំ​ៗ​៣។

ការ​វះ​កាត់​ពេញ​និយម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ​៣

នោះ​គឺ​ការ​វះ​កាត់​ដើម​ទ្រូង ដែល​មើល​ទៅ​ឲ្យ​ដូច​ធម្មជាតិ ​តែ​ទ្រូង​មិន​តូច​ជ្រុល​ពេក​ឡើយ។ ការ​វះ​កាត់​នេះ តម្រូវ​ឲ្យ​មាន​បន្ថែម​ឲ្យ​មើល​ទៅ​ដើម​ទ្រូង​មូល​ក្លំ ​បែប​ធម្មជាតិ​ព្រម​ទាំង​ឆាប់​ជះ​សះ​ស្បើយ​និង​ដើរ​បាន​ធម្មតា ​ក្នុង​រយៈ​ពេល​២​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​វះ​កាត់​រួច។

​​ការ​វះ​កាត់​ពេញ​និយម​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ២

ប្រទេស​កូ​រ៉េ​ខាង​ត្បូង​​មាន​ឈ្មោះ​បោះ​សម្លេង​លើ​ផ្នែក​វះ​កាត់​កែ​សម្ផស្ស​ពិសេស​ផ្នែក​មុខ អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​មក​ហើយ។ ​ដូច្នេះ ​នារី​ថៃ​តែង​ហោះ​ទៅ​ប្រទេស​នេះ​ដើម្បី​វះ​កាត់​ទម្រង់​មុខ​ឲ្យ​ចេញ​រាង V ​វះ​កាត់​ឆ្អឹង​ថ្គាម​កុំ​ឲ្យ​ឃើញ​មុខ​ធំ​ពេក​ជា​ដើម ។

ការ​វះ​កាត់​ពេញ​និយម​​បំផុត​ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ១

ទំនោរ​ថ្មី​បំផុត​នា​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ការ​វះ​កាត់​ភ្នែក​ ​ឲ្យ​មើល​ទៅ​ធំ​​តាម​បែប​ធម្មជាតិ។ ​គ្រប់​គ្នា​សុទ្ធ​តែ​មិន​ចង់​បាន​ភ្នែក​តូច លឹប ​ព្រោះ​ត្រូវ​គេ​​មើល​ទៅ​​ហាក់​ដូច​ជា​មនុស្ស​មិន​សូវ​ឆ្លាត និង​មិន​ស្វាហាប់។ ​ហេតុ​នេះ ​នារី​ថៃ​ក៏​ចង់​បាន​​ភ្នែក​បែប​ធំ​ បើក​​ឡើង​ជាមួយ​ត្របក​ភ្នែក ​និង​មាន​ស្រទាប់​ខាង​ក្រោម​ភ្នែក ​ដែល​មើល​ទៅ​ជួយ​ឲ្យ​ពួក​គេ​ក្មេង និង​ស្រស់​ស្អាត​ទ្វេ​ដង។

​ខាង​ក្រោម​នេះ ​ជា​កម្រង​រូប​ភាព​មុន​និង​ក្រោយ​វះ​កាត់​របស់​នារី​ថៃនៅ​ប្រទេស​កូ​រ៉េ​ខាង​ត្បូង៖

ប្រភព៖ Sanook ប្រែ​សម្រួល៖ លឹម សុនា