ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់​​ភ្លាម​ៗ ពេល​អ្នក​អាច​ធ្វើ​រឿង ៤ យ៉ាង​នេះ​បាន

  • 2020-06-12 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​គួរតែ​ចេះ​កែប្រែ​ខ្លួន​ជា​មនុស្ស​ថ្មី ដើម្បី​អាច​សម្រេច​ជោគជ័យ និង​ការ​រីកចម្រើន​ថ្មី។ មាន​វិធី​ជា​ច្រើន​ដែល​អាច​ជួយ​ផ្លាស់ប្ដូរ​អ្នក​ឲ្យ​ជា​មនុស្ស​ថ្មី​បាន តែ​ធ្វើ​រឿង​ទាំង ៤ ចាប់ពី​ឥឡូវ​នេះ ក៏​អាច​ជួយ​ឲ្យ​បាន​ដែរ៖

១.កុំខ្ជិល​ហាត់ប្រាណ

ការស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ហាត់​ប្រាណ​ជា​ទៀងទាត់ ៩០% នឹង​មាន​សកម្មភាព​ល្អ​នៅ​កន្លែង​ធ្វើការ។ ការ​ហាត់ប្រាណ​ធ្វើឲ្យ​រាងកាយ​របស់​អ្នក​មាន​ភាព​ហត់​នឿយ​ជាង​មនុស្ស​ធម្មតា ហើយ​អាច​ស៊ូ​នឹង​ការ​លំបាក​បាន​ច្រើន។

រូបតំណាង

**២.បញ្ឈប់​ការ​បរិភោគ​មិន​ល្អ**

អាហារូបត្ថម្ភ​ល្អ​រាងកាយ​នឹង​គ្មាន​កម្លាំង​គ្រប់គ្រាន់ ដោយសារ​ទម្លាប់​ញ៉ាំ​របស់​មិន​ស្មុគស្មាញ ទើប​គ្មាន​ថាមពល​ដល់​រាងកាយ។ ដើម្បី​ឲ្យ​ខ្លួន​អ្នក​ស្វាហាប់ រហ័សរហួន ឈប់​ទទួលទាន​អាហារ​មាន​ជាតិ​ខ្លាញ់ និង​កូលេស្តេរ៉ុល​ខ្ពស់។ បន្ថែម​ពី​លើ​នោះ អ្នក​គួរតែ​ស្វែងរក​អាហារ​ណា​ មាន​វីតាមីន D ជាតិ​ដែក និង​វីតាមីន B ដែល​ជួយ​ឲ្យ​រាងកាយ​ដោះស្រាយ​ភាព​អស់។

៣.ឈប់​ការ​កម្សាន្ត​ពេល​យប់

រូបតំណាង

មួយ​សប្ដាហ៍​ពេញ អ្នក​បាន​ធ្វើការ​យ៉ាង​លំបាក​ណាស់​ទៅ​ហើយ ដូច្នេះ​វា​មិន​ល្អ​ទេ ក្នុង​ការ​ចូលរួម​ពិធី​ជប់​លៀង​នៅ​យប់​ថ្ងៃ​សុក្រ។ មនុស្ស​ភាគច្រើន​គិត​ថា​ ការ​ធ្វើការ​ហត់នឿយ ៥ ថ្ងៃ​ហើយ យប់​ថ្ងៃ​សុក្រ​ឡើង គឺ​ជប់លៀង​ផ្ដាច់​យប់​តែម្ដង ហើយ​ព្រឹក​ឡើង​ចាំ​គេង​បង្គ្រប់។ ប៉ុន្តែ​នោះ​មិនមែន​ជា​រឿង​ល្អ​ទេ ព្រោះ​សៅរ៍-អាទិត្យ​អ្នក​នឹង​គិតតែ​ពី​គេង រហូត​ចុង​សប្ដាហ៍​មិន​បាន​ដើរ​កម្សាន្ត​ឲ្យ​ស្រឡះ​ខួរក្បាល ហើយ​ពេល​ថ្ងៃ​ច័ន្ទ​ចូល​មក​ដល់ អ្នក​នឹង​គ្មាន​គំនិត​ថ្មី ឬ​ងងុយ​ដេក​នៅ​កន្លែង​ធ្វើការ។

៤.កុំ​នៅ​តែ​ក្នុង​បន្ទប់

មនុស្ស​ដែល​ប្រើ​ខួរក្បាល​ធ្វើការ ត្រូវ​ចេះ​ស្រូប​យក​ខ្យល់​អាកាស ដោយ​មិន​អាច​នៅ​តែ​ក្នុង​ផ្ទះ​ឡើយ។ ព្រោះ​បន្ទប់​អ្នក​ត្រឹម ៥ ម៉ែត្រ ៤ ជ្រុង​មិន​អាច​មាន​ខ្យល់​គ្រប់គ្រាន់​ឡើយ។ គួរតែ​ចេញ​ក្រៅ​ដើរលេង ទើប​ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍​ល្អ ជៀស​ឆ្ងាយ​ពី​សម្ពាធ​ផ្លូវចិត្ត​នៃ​ការ​នៅ​ម្នាក់ឯង ហើយ​ខួរក្បាល​ធូរស្រាល និង​គិត​អ្វី​ថ្មី​ក៏​ចេញ៕

រូបតំណាង

ចុចអាន៖ជីវិត​អ្នក​ធ្វើ​ការ​ហត់​ខ្លាំង ​ស្ត្រេស​ខ្លាំង​គឺ​ដោយ​សារ​ហេតុផល​​ធំៗ​ ៥​យ៉ាង​នេះ

ប្រភព៖ bkk ប្រែសម្រួល៖ ទ្រី រ៉ាវី