សញ្ញាទាំងនេះបង្ហាញថា សង្សារអ្នកអស់ចិត្តហើយ គ្រាន់តែមិនហ៊ានហាមាត់សុំបែកប៉ុណ្ណោះ
- 2020-06-12 07:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំងនេះបង្ហាញថា សង្សារអ្នកអស់ចិត្តហើយ គ្រាន់តែមិនហ៊ានហាមាត់សុំបែកប៉ុណ្ណោះ
ទំនាក់ទំនងកាន់តែឆ្ងាយទៅៗ វាបង្ហាញច្បាស់ណាស់ រហូតជួនកាលអ្នកសន្មត់ម្តងៗបានថា សង្សារអ្នកប្រែប្រួលហើយ។ មានពេលខ្លះមិត្តភក្កិសួរថា ឯណាមិត្តប្រុសឯង? តើពួកឯងនៅទាក់ទងគ្នាទៀតទេ? សំនួរទាំងនេះចាក់ដោតណាស់ មែនអត់? សម្រាប់អ្នកប្រាកដជាមិនទាន់អាចធ្វើអ្វីបានភ្លាមៗឡើយ បានត្រឹមតែញញឹមហើយបន្លប់ឆ្លើយសំនួរនេះថាមិនអីប៉ុណ្ណោះព្រោះអ្នកខ្លួនឯងមិនច្បាស់ថាតើគ្រប់យ៉ាងរវាងអ្នក និងសង្សារពិតជាបែកគ្នាមែនឬអត់។
ដូច្នេះ បើសង្សាររបស់អ្នកមានសញ្ញា៦ នេះហើយ ប្រាកដណាស់ចិត្តគាត់ចង់បែក តែគ្រាន់មិនអាចហាមាត់ប្រាប់អ្នកបាន។
១. របៀបឆ្លើយតបសាររបស់គាត់លែងដូចមុន
គាត់ចាប់ផ្ដើមឆ្លើយតបបែបខ្លីៗ ដូចជា Hmm, Oh, Uh, ok … ហើយនៅពេលអ្នកសួរគាត់ម្តងៗ យូរណាស់ទម្រាំឃើញគាត់ឆ្លើយត្រលប់មកវិញ ឬពេលខ្លះគាត់មិនចូលអានសាររបស់អ្នកថែមទៀត។ នេះជាសញ្ញាព្រមានដំបូងហើយ មិនមែនមកពីយើងចេះតែសង្ស័យនោះទេ តែបើគាត់ប្រែប្រួលដល់ម្លឹងហើយ អ្នកគួរតែត្រៀមចិត្តឲ្យហើយទៅ។
២. ដៃគាត់កាន់ទូរសព្ទសំខាន់ជាងកាន់ដៃរបស់អ្នក
បើទោះសព្វថ្ងៃ មនុស្សស្ទើរគ្រប់គ្នាញៀននឹងមើលទូរសព្ទក៏ពិតមែន តែមិនគួរញៀនរហូតសូម្បីតែពេលនៅក្បែរមនុស្សសំខាន់នោះដែរ។ យ៉ាងហោចណាស់ គាត់គួរយកពេលសំខាន់នេះផ្តល់ភាពផ្អែមល្ហែមចំពោះមនុស្សស្រលាញ់គ្នា។ តែបើគាត់រវល់តែនឹងទូរសព្ទ បង្ហាញច្បាស់ថាគាត់ខ្វះការយកចិត្តទុកដាក់ មិនអើពើពីអារម្មណ៍របស់អ្នក។ ដូច្នេះអ្នកគួរតែសង្កេតឲ្យច្បាស់ថា ពេលនេះតើគាត់កំពុងញៀននឹងលេងហ្គេម ឬកំពុងឆាតញ៉ែមនុស្សស្រីផ្សេង។
៣. គ្រប់យ៉ាងដែលធ្លាប់តែត្រូវ ប្រែជាខុស
អ្វីដែលអ្នកធ្លាប់តែធ្វើត្រូវពីមុន តែពេលនេះបែរជាឃើញតែខុស នោះអ្នកចាប់ផ្តើមជាបន្លាក្នុងភ្នែកគាត់ហើយ។ មានបញ្ហាឈ្លោះគ្នា គាត់មិនចូលចិត្តអ្នកដូចកាលពីមុនទៀតនោះទេ ជួបគ្នាពេលណាអ្នកឃើញថា គាត់មិនសូវអារម្មណ៍ល្អសោះ។ អូខេ បើអ្នកពិតជាបានធ្វើខុសមែន នោះមានតែត្រូវខំកែប្រែ តែបើនៅសុខៗអ្នកអត់បានធ្វើអ្វីខុសផងនោះ គាត់នៅតែខឹងមួលម៉ៅទៀត ដូច្នេះអ្នកមានតែនិយាយគ្នាផ្ទាល់ជាមួយគាត់ឲ្យច្បាស់ តើគាត់កំពុងកើតអី?
៤. កាន់តែមានរឿងជាច្រើនលាក់បាំង
កាលមុន ពេលទៅណាគាត់តែងប្រាប់ជានិច្ចថាទៅជាមួយនរណា ពេលណាមកវិញជាដើម។ តែឥលូវ បែរជាមិនប្រាប់សូម្បីមួយម៉ាត់ បើទោះជួនកាលអ្នកសួរហើយ តែគាត់នៅតែប្រើពេលយូរទៀតទម្រាំឆ្លើយ ។
៥. គាត់អាចមានពេលជាមួយមិត្តភក្កិ តែពេលជាមួយអ្នកបែរជាគ្មាន
វាពិតជាចម្លែកពេកហើយ ដែលកាលមុនគាត់តែងបបួលអ្នកទៅញ៉ាំអី ទៅដើរលេង ឬពេលណាដែលអ្នកបបួលគាត់វិញ គាត់តែងឆ្លៀតពេលជានិច្ចដើម្បីអ្នក។ ប៉ុន្តែឥលូវ គាត់មិនដែលហាមាត់បបួលអ្នកម្តងសោះ ហើយពេលដែលបបួលគាត់បែរជារឿងមួយដ៏លំបាកទៅវិញ។ ជួនកាលអ្នកឃើញគាត់ចេញក្រៅជាមួយមិត្តភក្កិបាន តែដល់ពេលវេលាឲ្យអ្នកវិញ គាត់បែរជាឆ្លើយថារវល់។
៦. ស្ងាត់រហូតដល់ថ្នាក់គ្មានពាក្យនិយាយជាមួយគ្នាទៀត
ទូរសព្ទក៏លែងតេ ឆាតក៏គ្មាន ពេលជួបមុខគ្នាក៏គ្មានពាក្យនិយាយច្រើន។ ពេលនេះពិតជាលែងដឹងរឿងដែលត្រូវយកមកពិភាក្សាគ្នា លែងដឹងថានៅក្បែរគ្នាដើម្បីអ្វី លែងមានការកក់ក្តៅដូចគ្រាមុនទៀត។ កាន់តែស្ងាត់ទៅៗ ស្ងាត់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយអ្នកដែលព្យាយាមតាមសួរគាត់មានតែអ្នកម្នាក់ នោះពិតជាហត់ពេកហើយ៕
អានបន្ត៖ អំឡុងពេលមើលចិត្តគ្នា បើម្ខាងទៀតមានសញ្ញាបែបនេះយកល្អកុំបន្តធ្វើសង្សារគ្នាអី