មនុស្សប្រុសពេលក្នាញ់នឹងស្រីៗពូកែឌឺ ចូលចិត្តបង្ហាញកាយវិការ ៧ យ៉ាង
- 2020-06-11 04:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសពេលក្នាញ់នឹងស្រីៗពូកែឌឺ ចូលចិត្តបង្ហាញកាយវិការ ៧ យ៉ាង
ពេលមនុស្សស្រីបង្ហាញចរិតក្រមេចក្រើម ធ្វើឲ្យប្រុសៗលួចក្នាញ់ខ្លាំងណាស់ ហើយឲ្យតែពេលក្រឺតម្ដងៗពួកគេចូលចិត្តធ្វើ ៧ យ៉ាងនេះ។ ចង់ដឹងថា ពេលបុរសក្នាញ់ម្ដងៗ ចូលចិត្តធ្វើអ្វីខ្លះ តាមដានខាងក្រោមនេះ៖
១.អង្អែលក្បាល៖ បុរសប្រុសភាគច្រើន គឺបែបបញ្ចេញកាយវិការបែបនេះឯង ព្រោះមើលទៅកក់ក្ដៅ និងមានភាពស្និទ្ធស្នាលជាមួយខាងស្រី។
**២.លេងសក់**៖ បន្ទាប់ពីការលេងអង្អែលក្បាលរួច បុរសចូលចិត្តលេងសក់នារីណាស់ ហើយពេលក្នាញ់ខ្លាំងដឹងតែយកដៃទៅញីញក់សក់គេលេងហើយ។
៣.មុខក្រហម៖ នេះក៏ជាអាការៈមួយរបស់មនុស្សប្រុសដែរ ដោយពេលខ្លះព្រោះតែការក្នាញ់មនុស្សស្រីខ្លាងពេក។
៤.ចាប់ហែកថ្ពាល់៖ កាយវិការបែបនេះវិញ គឺគេក្នាញ់ផង និងចង់ញុះឲ្យខឹងទៀតផង។
៥.ចាប់ថើប៖ ឲ្យតែខាងស្រីពូកែឌឺពេក មនុស្សប្រុសនឹងចាប់ក្រញីកឲ្យណាណី។
៦.លលេង៖ ប្រុសៗឲ្យតែក្នាញ់ណាស់ រឹតតែលលេងណាស់ ដើម្បីធ្វើឲ្យខាងស្រីខឹង។
៧.ក្ដិច៖ មិនមែនក្ដិចខ្លាំងៗឡើយ តែជាការបន្លំប៉ះសាច់ខាងស្រី ដោយធ្វើជាក្ដិចតិចៗ៕
ចុចអាន៖កាយវិការ ៥ យ៉ាងបញ្ជាក់គេស្រលាញ់អ្នកខ្លាំង ទោះបីមាត់រឹងមិននិយាយអ្វីក៏ដោយ