រៀនមើលចិត្តមនុស្សតាមរយៈទម្រង់ថ្ងាសផ្សេងៗគ្នា
- 2020-06-04 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនមើលចិត្តមនុស្សតាមរយៈទម្រង់ថ្ងាសផ្សេងៗគ្នា
តាមការបង្ហាញប្រាប់របស់នរវិទូបានបញ្ជាក់ថា ទម្រង់មុខរបស់មនុស្សអាចបង្ហាញពីអត្តចរិតខុសៗគ្នា ជាពិសេសថ្ងាសជាកន្លែងមួយ ដែលអាចទម្លាយអាថ៌កំបាំងរបស់អ្នក។
១. ថ្ងាសធំទូលាយ
ជាមនុស្សចេះគិតជ្រៅជ្រះ អាចវិភាគ និងវាយតម្លៃបានល្អ។ អ្នកឆ្លាត គិតលឿននិងច្បាស់លាស់។ អ្នកដែលមានថ្ងាសបែបនេះ ភាគច្រើន ក្លាយជាអ្នកសង្កេតការ មេធាវី អ្នកបង្កើតយុទ្ធសាស្ត្រជាដើម។ ត្រូវខំប្រឹងប្រែងឈោងចាប់គោលដៅជានិច្ច នោះអ្នកនឹងជោគជ័យមិនខាន។
២. ថ្ងាសតូចចង្អៀត
អ្នកជាមនុស្សរក្សាតម្លៃក្នុងខ្លួន និងមានគោលការណ៍មួយសម្រាប់ខ្លួនឯង ហើយគ្មាននរណាម្នាក់អាចមកបំផ្លាញបានឡើយ ព្រោះកិច្ចការទាំងនោះតែងតែដំណើរការដូចអ្វីដែលបានកំណត់ទុក ដូច្នេះអ្នកពេញចិត្តរីករាយនឹងលទ្ធផលទទួលបាន។
៣. ថ្ងាសនៅផ្នែកខាងលើ មានទទឹងត្រង់ស្មើ
អ្នករឹងមាំ និងមានភាពវ័យឆ្លាតខ្លាំងណាស់។ អ្នកស្ងប់មនុស្សពូកែនិយាយកុហក ហើយគោរពឲ្យតម្លៃ មនុស្សដែលស្មោះត្រង់ និងមានគុណចំពោះអ្នក។ បើអ្នកមានចិត្តស្រលាញ់នរណាម្នាក់ហើយ គឺហ៊ានលះបង់ជួយគេគ្រប់ពេលវេលា។ អ្នកព្យាយាមធ្វើការងារសព្វបែបយ៉ាង និងមានភាពតស៊ូរហូតបានសម្រេច។ ចំណុចអវិជ្ជមានរបស់អ្នក ត្រង់ថារឹងរូសបន្តិច ដូច្នេះទើបពិបាកទទួលយកគំនិតផ្ទុយគ្នាពីអ្នកដទៃ។
៤. ថ្ងាសនៅផ្នែកខាងលើ មានរាងកោង
អ្នករួសរាយ មានអារម្មណ៍ល្អ ចូលចិត្តសេរីភាព និងសប្បាយរីករាយ។ អ្នកមិនចេះធ្វើឲ្យជីវិតធុញទ្រាន់ម្តងណាឡើយ ហើយក៏មិនចេះនៅឯកាម្នាក់ឯង ដូច្នេះជួបជុំគ្នាជាមួយមិត្តភ័ក្តិ ឬកម្មវិធីជប់លៀងនានា ជាអ្វីដែលអ្នកពេញចិត្តបំផុត។ ទីណាមានវត្តមានរបស់អ្នក ទីនោះពោរពេញទៅដោយសំណើចក្អាកក្អាយ បរិយាកាសស្រស់បំព្រង។ ចូររក្សាស្នាមញញឹមមួយនេះ និងប្រើជីវិតឲ្យសប្បាយបែបនេះតទៅមុខទៀត។
៥. ថ្ងាសមានរាងអក្សរ M
អ្នកដែលមានថ្ងាសរាងអក្សរ M ជាមនុស្សឆាប់យល់ការ និងមានសតិរឹងមាំល្អ។ ពួកគេមានសមត្ថភាព ក្នុងការវិនិច្ឆ័យនិងបង្កើតគំនិតថ្មីៗ មានភាពម្ចាស់ការលើខ្លួនឯង និងមានភាពខុសប្លែកពីអ្នកដទៃ។ គេក៏ជាមនុស្សមានអំណោយទាន គេឯងស្រលាញ់ចូលចិត្តច្រើន។
៦. ថ្ងាសមានរាងខ្ពស់ដូចភ្នំ
អ្នកដែលមានទម្រង់ថ្ងាសខ្ពស់បែបនេះ ជាមនុស្សមានភាពរ៉ូមែនទិកខ្លាំងណាស់ ព្រមទាំងមានគំនិតច្នៃប្រឌិតខ្ពស់ផងដែរ។ អ្នកសុភាពរាបសារ និងងាយចុះសម្រុងជាមួយមនុស្សជុំវិញខ្លួន។ ដឹងអត់ ថាជាមនុស្សសប្បាយរីករាយ ហើយក៏មានសំណាងដែរ។
៧. ថ្ងាសមានរាងរដិបរដុប
មនុស្សមានថ្ងាសរាងរដិបរដុប មានលក្ខណៈរឹងរូស មិនសូវចេះមាត់ក និងចូលចិត្តខ្វាយខ្វល់ពីអ្នកដទៃ ដូច្នេះហើយបានជា ជីវិតរបស់ពួកគេហាក់បីដូចជាតូចចង្អៀត និងមើលទៅរាងធុញ។ ម្យ៉ាងទៀត ចំណុចខ្សោយរបស់ទម្រង់ថ្ងាសបែបនេះ បញ្ជាក់ថា គេមិនសូវចេះគិតត្រិះរិះពិចារណាឲ្យបានជ្រាលជ្រៅ និងគ្មានភាពច្បាស់លាស់ ជាពិសេសនៅពេលមានរឿងអាសន្នកើតឡើង៕
ចុចអានបន្ត៖