៤ រឿង ដែលមនុស្សស្រីឆ្លាតមិនផុសដាច់ខាតលើបណ្តាញសង្គម នាំគេឯងស្អប់ខ្ពើម

  • 2020-05-28 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​ទោះ​ជា​បណ្តាញ​សង្គម​បាន​ក្លាយ​ជា​ទី​ដ៏​ធំ​ក្នុង​ការ​ទំនាក់​ទំនង​គ្នា​ក៏​ដោយ ​តែ​មាន​រឿង​មួយ​ចំនួន​មនុស្ស​ស្រី​ឆ្លាត​ដូច​ជា​អ្នក ​មិន​គួរ​យក​មក​ផុស​នោះ​ទេ។ ​ដោយសារ​វា​អាច​ប្រឈម ​និង​ធ្វើ​ឲ្យ​គេ​វាយ​តម្លៃ​អ្នក​លើស​ពី​ការ​ពិត។ ​ម្ល៉ោះ​ហើយ ​មនុស្ស​ស្រី​ឆ្លាត​ត្រូវ​ចៀស​វាង​ផុស​រឿង​បែប​នេះ ដាច់​ខាត៖

១. ​អារម្មណ៍​​ក្នុង​ចិត្ត

​មិន​ថា​អ្នក​​កំពុង​លង់​ស្រលាញ់​នរណា ​ឬ​អ្នក​ជា​មនុស្ស​នៅ​លីវ ​ឬ​រៀប​ការ​រួច​នោះ​ទេ ​គួរ​ចៀស​វាង​ការ​ផុស​លើ​បណ្ដាញ​សង្គម​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​ហួស​ហេតុ។ ​​ពេល​ដែល​អ្នក​កំពុង​វេទនា​ផ្លូវ​ចិត្ត ​វិធី​ល្អ​គួរ​ចែក​រំលែក​ឬ​ប្រាប់​រឿង​ទាំង​នោះ​ទៅ​មនុស្ស​ដែល​អ្នក​ទុក​ចិត្ត ​ជា​ជាង​បញ្ចេញ​អារម្មណ៍​មិន​ល្អ​លើ​បណ្ដាញ​សង្គម​បែប​នេះ​។ ភាព​ស្ងប់​ស្ងាត់ នឹង​មើល​ទៅ​គួរ​ឲ្យ​ស្រលាញ់​ជាង​អ្វី​ៗ​ទាំង​អស់។ ​នៅ​ពេល​មាន​ជម្លោះ ​គេ​មិន​ដែល​ដោះ​ស្រាយ​ដោយ​គ្រាន់​តែ​សរសេរ​ចោល​បែប​នេះ​ទេ ​ព្រោះ​ធ្វើ​ឲ្យ​អ្នក​ដទៃ​វាយ​តម្លៃ​ថា​អ្នក​ជា​មនុស្ស​អ៊ី​ចេះ ​អ៊ី​ចុះ។ ការ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ពី​រឿង​ឯក​ជន​ខ្លួន​ច្រើន​ពេក ​នឹង​ធ្វើ​ឲ្យ​គេ​មើល​ងាយ សូម្បី​មនុស្ស​ប្រុស​ក៏​ស្អប់​ខ្ពើម​ផង​ដែរ។

២. រូប​ថត​អាក្រក់​របស់​ខ្លួន​ឯង ឬ​របស់​អ្នក​ដទៃ

មនុស្ស​ស្រី​ឆ្លាត​នឹង​មិន​ផុស​រូប​អាក្រក់​ៗ​របស់​អ្នក​ដទៃ ​ឬ​រូប​ខ្លួន​ឯង​លើ​បណ្ដាញ​សង្គម​នោះ​ឡើយ។ ​​វា​ជា​ការ​បង្ហាញ​ពី​ការ​មិន​ចេះ​ផ្ដល់​តម្លៃ​ដល់​ខ្លួន​ឯង ​និង​មិន​គោរព​សិទ្ធ​ឯក​ជន​របស់​គេ​ផង​ដែរ។

៣. លេង​សើច​ឥត​ប្រយោជន៍

ការ​សរសេរ​លេង​សើច​ឥត​ប្រយោជន៍​ ដោយ​សរសេរ​កុហក​លេង​ក៏​ជា​បញ្ហា​មួយ​ដែរ។ ​តម្លៃ​ធំ​បំ​ផុត​​របស់​មនុស្ស​ស្រី ​គឺ​ភាព​ថ្លៃ​ថ្នូរ ដូច្នេះ​កុំ​​ដោយសារ​អារម្មណ៍​មួយ​ឆាវ ​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​តម្លៃ​របស់​ខ្លួន​ឲ្យ​សោះ។ ត្រូវ​ចាំ​ថា ​ការ​កំប្លុក​កំប្លែង​អាច​ធ្វើ​ឲ្យ​​គេ​សើច ​តែ​បើ​វា​ជ្រុល​ហួស​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​អ្នក​ដទៃ ​នោះ​គឺ​ជា​រឿង​ត្រូវ​ចៀស​វាង។

៤. រអ៊ូ​ពី​កន្លែង​ធ្វើ​ការ

​​នៅ​កន្លែង​ធ្វើ​ការ​តែង​​ចៀស​មិន​ផុត​ពី​បញ្ហា​លំបាក រង​សម្ពាធ ​ការ​មិន​​យល់​ស្រប​​គ្នា​ជាមួយ​អ្នក​ធ្វើការ​ជាមួយ​គ្នា ឬ​ជាមួយ​មេ​ ជា​ដើម។ ​តែ​យ៉ាង​ណា​ក៏​ដោយ ​កុំ​ប្រញាប់​ខឹង​ខ្លាំង​រហូត​ទប់​​ចិត្ត​មិន​បាន​ហ៊ាន​ដល់​ប្រមាថ​ក្រុម​ហ៊ុន​លើ​បណ្ដាញ​សង្គម។ ​វិធី​នេះ ​មិន​អាច​ជួយ​អ្វី​បាន​នោះ​ទេ ​គឺ​មា​ន​តែ​បំផ្លាញ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ៕

អានបន្ត៖ ​មេរៀនសំខាន់គ្មាននៅសាលា ដែលអ្នកគួរស្វែងយល់ឲ្យបានច្បាស់ពីជីវិត

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម