វិធីរៀបចំផ្ទះតូចចង្អៀតឲ្យមានការតុបតែងគ្រប់បែបយ៉ាង មិនចាញ់ផ្ទះធំបានយ៉ាងពេញចិត្ត

  • 2020-05-27 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ជា​ច្រើន​យល់​ថា ​ការ​រស់​នៅ​ក្នុង​ផ្ទះ​តូច​ចង្អៀត​ពិត​ជា​ពិបាក​ណាស់ ព្រោះ​ទី​ធ្លា​មិន​ធំ ពិបាក​តុប​តែង​និង​រចនា​ផ្សេង​ៗ​បំផុត។ ​យ៉ាង​ណា​ក៏​ដោយ ​គ្រប់​យ៉ាង​សុទ្ធ​តែ​មាន​ដំណោះ​ស្រាយ ព្រោះ​បើ​អ្នក​ចេះ​ប្រើ​តិច​និក​ទាំង​នេះ នោះ​អាច​ប្រែ​ក្លាយ​ពី​ផ្ទះ​តូច​មក​ធំ​បាន ដោយ​មាន​ការ​តុប​តែង​អ្វី​ៗ​គ្រប់​យ៉ាង​បាន។

រូបតំណាង

**១. គិត​គូ​លើ​ទី​តាំង​កណ្ដាល**

​ជា​ទូ​ទៅ ​ទី​តាំង​កណ្ដាល​ផ្ទះ​តែង​តែ​ស្ថិត​នៅ​ឈម​ជាមួយ​ទ្វារ​ចេញ​ចូល។ ​ម្ល៉ោះ​ហើយ អ្នក​អាច​ងាយ​ស្រួល​សង្កេត​ច្រក​ចេញ​ចូល ក៏​ដូច​ជា​​​រៀប​ចំ​ជា​កន្លែង​ទទួល​ភ្ញៀវ​នៅ​ទី​នេះ​បាន​យ៉ាង​ល្អ​បំផុត។ អ្នក​គួរ​តាំង​គ្រឿង​សង្ហារឹម​នៅ​តំបន់​នេះ​ឲ្យ​មាន​របៀប​រៀប​រយ និង​ស្អាត​ទាក់​ភ្នែក។ ​គ្រឿង​សង្ហារឹម​នៅ​ក្នុង​ផ្ទះ​ត្រូវ​​រៀប​ដាក់​ឲ្យ​មាន​របៀប​និង​ស្អាត​បាត។

រូបតំណាង

​២. រៀប​ចំ​គ្រឿង​សង្ហារឹម​ឡើង​វិញ

​ការ​ទុក​គ្រឿង​សង្ហារឹម​រាយ​ប៉ាយ​អាច​បង្ក​ឲ្យ​អារម្មណ៍​ច្របូក​ច្របល់​និង​បង្កើត​ភាព​តាន​តឹង។ អ្នក​ត្រូវ​យក​ឥវ៉ាន់​​ណា​ដែល​មិន​ចាំ​បាច់​​ចេញ ​ហើយ​រក្សា​វត្ថុ​តាម​ទិស​បញ្ឈរ។ ​កុំ​ភ្លេច​​បន្ថែម​​របស់​រប​តាម​ជញ្ជាំង​ដោយ​ដាក់​ជា​ធ្នើរ ព្រោះ​វា​មិន​ត្រឹម​តែ​ចំណេញ​ទី​កន្លែង​ទេ ​តែ​ក៏​មើល​ទៅ​​បង្កើត​ភាព​អស្ចារ្យ​ដល់​ផ្ទះ​ផង​ដែរ។

រូបតំណាង

៣. រក្សា​ច្រក​ទ្វា​ចេញ​ចូល​ស្អាត​បាត និង​មាន​របៀប​រៀប​រយ

ចំណុច​សំខាន់​បំផុត​ក្នុង​ហុង​ស៊ុយ​របស់​ផ្ទះ​មាន​៣ ​គឺ ចង្ក្រាន​បាយ ​ច្រក​ចេញ​ចូល និង​បន្ទប់​ដេក។ ​ដូច្នេះ ​អ្នក​អាច​បែង​ចែក​វា​ជា​ផ្នែក​ៗ ​​ ដោយ​ពុំ​ចាំ​បាច់​សង​ជញ្ចាំង​ខណ្ឌ​ៗ​នោះ​ទេ ព្រោះ​ផ្ទះ​តូច​បើ​អ្នក​ធ្វើ​ជា​បន្ទប់​ៗ​ច្រើន ​នោះ​កាន់​តែ​ចង្អៀត​ថែម​ទៀត នាំ​ឲ្យ​ផ្ទះ​កាន់​តែ​រញ៉េរញ៉ៃ។

រូបតំណាង

​​ក្រៅពីនេះ លោកអ្នកក៏មិនគួររំលងកម្មវិធីលក់បញ្ចុះតម្លៃផងដែរ

ជា​ទូទៅ​ ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ច្រើន​ធ្វើឡើង​នៅ​ក្នុង​កម្មវិធី​ពិសេស​ណាមួយ។ សម្រាប់ឆ្នាំ ២០២០ នឹង​មាន​ការ​លក់​អចលនទ្រព្យ​បញ្ចុះ​តម្លៃ​ដ៏ធំបំផុត​មិន​ធ្លាប់​មា​នក្នុង​ប្រវត្តិសាស្រ្តរបស់កម្ពុជា ដែលមានឈ្មោះថា ព្រឹត្តិការណ៍លក់អចលនទ្រព្យបញ្ចុះតម្លៃអនឡាញ Black Friday Property Sale នៅថ្ងៃទី ១២ ខែមិថុនា វេលាម៉ោង ៤​រសៀល ដល់ម៉ោង ៨យប់។

ដើម្បីទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ពីព្រឹត្តិការណ៍ “Black Friday Property Sale​” នេះ សូមចុច​ត្រង់នេះ ដើម្បី​ចុះឈ្មោះ (សូម​ប្រើ​កូដ “SABAY” នៅត្រង់ចំណុច Where did you hear first about the event? ដើម្បី​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ)៕

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម