ថែខ្លួនទាំងអស់គ្នា! អាកាសធាតុនៅកម្ពុជាបន្តកើនកំដៅខ្ពស់ រួមទាំងផ្គររន្ទះ ខ្យល់កន្ទ្រាក់

  • 2020-05-19 02:34:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ អំពី​ស្ថាន​ភាព​អាកាសធាតុ​នៅ​កម្ពុជា​បន្ត​មាន​ការ​ប្រែប្រួល​ ដែល​បណ្ដាល​មក​ពី​ជ្រលង​សម្ពាធ​ទាប​ គួប​ផ្សំ​និង​​ខ្យល់​មូសុង​និរតី​គ្រប​ដណ្ដប់​ និង​បក់​លើ​កម្ពុជា​។

ក្នុង​នោះ​គេ​សង្កេតឃើញ​ថា​ ចាប់​ពី​ថ្ងៃ​ទី ២០ -២៦ ខែ​ឧសភា បណ្ដា​ខេត្ត​នៅ​តំបន់​វាល​ទំនាប​កណ្ដាល​ នឹង​មាន​សីតុណ្ហភាព​អប្បបរមា​ ពី​ ២៥ -២៨ អង្សា​ ខណៈ​សីតុណ្ហភាព​អតិបរមា​ ចាប់​ពី​ ៣៧-៣៩អង្សា។ បន្ថែម​ពី​នេះ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​បង្គួរ​ និង​ផ្នែក​ខ្លះ​នៃ​វាល​ទំនាប នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន​។

ក្រសួង​​សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ​ និង​ខ្យល់​កន្ទ្រាក់​ ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ ជាពិសេស​បណ្ដា​ខេត្ត​នៅ​តំបន់​ជួរភ្នំ​ដង​រែក​ និង​តំបន់​វាល​ទំនាប​កណ្ដាល​ក្នុង​ពេល​រយៈ​ពេល​ខាង​លើ​នេះ​៕ ​​

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម