នៅផ្ទះអត់ដឹងទៅណា មកធ្វើម៉ាស់បឺរបិទមុខឲ្យស្អាតតាមប្រភេទស្បែក
- 2020-05-12 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅផ្ទះអត់ដឹងទៅណា មកធ្វើម៉ាស់បឺរបិទមុខឲ្យស្អាតតាមប្រភេទស្បែក
ម៉ាស់បិទមុខធម្មជាតិ មាននាទីជួយដល់សុខភាពស្បែក និងមានប្រសិទ្ធភាពដោយ គ្មានហានិភ័យ ប្រសិនបើអ្នកអាចឆ្លៀតពេលធ្វើឲ្យបានទៀងទាត់។ បើនិយាយពីផ្លែបឺរវិញ មិនត្រឹមតែល្អចំពោះរាងកាយប៉ុណ្ណោះទេ ថែមទាំងល្អសម្រាប់សុខភាពសក់ និងស្បែកមុខផងដែរ។
ខាងក្រោមនេះគឺជារបៀបធ្វើម៉ាស់បិទមុខទៅតាមប្រភេទស្បែកផ្សេងៗគ្នា ដែលផ្សំចេញពីផ្លែបឺរ អាចធ្វើនៅផ្ទះបានដោយខ្លួនឯង។
ម៉ាស់បឺរសម្រាប់មុខស្ងួត
គ្រឿងផ្សំ៖
ផ្លែបឺរមួយចំហៀង
ទឹកដោះគោស្រស់មួយស្លាបព្រាបាយ
ទឹកឃ្មុំមួយស្លាបព្រាបាយ។
របៀបធ្វើ៖
កិនសាច់បឺរឲ្យម៉ដ្ឋល្អ រួចចាក់ទឹកដោះគោនិងទឹកឃ្មុំលាយចូលគ្នា បន្ទាប់មកយកមកបិទលើមុខឲ្យសព្វ ទុកចោល ១៥-២០ នាទី សឹមលាងទឹកចេញ។ អាចធ្វើ ២-៣ ដង ក្នុងមួយសប្តាហ៍។
ម៉ាស់បឺរសម្រាប់កាត់បន្ថយស្នាមជ្រួញ
គ្រឿងផ្សំ៖
ផ្លែបឺរមួយចំហៀង
ប្រេងដូងមួយស្លាបព្រាបាយ
ស៊ុតយកតែផ្នែកស មួយស្លាបព្រាបាយ
របៀបធ្វើ៖
កិនសាច់បឺរឲ្យម៉ដ្ឋល្អ រួចចាក់គ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា បន្ទាប់មកយកមកបិទលើមុខឲ្យសព្វ ទុកចោល ១៥-២០ នាទី សឹមលាងទឹកចេញ។ អាចធ្វើ ២-៣ ដង ក្នុងមួយសប្តាហ៍។
ម៉ាស់បឺរសម្រាប់មុខកើតមុន
គ្រឿងផ្សំ៖
ផ្លែបឺរមួយចំហៀង
ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ
ម្សៅ Nutmeg កន្លះស្លាបព្រាបាយ
របៀបធ្វើ៖
យកសាច់បឺរលាយជាមួយគ្រឿងផ្សំទាំងអស់ចូលគ្នាឲ្យរាងខាប់ៗល្មម បន្ទាប់មកយកមកបិទលើមុខឲ្យសព្វ ទុកចោល ១៥ នាទី សឹមលាងទឹកចេញ។ អាចធ្វើ ២ ដង ក្នុងមួយសប្តាហ៍។
ម៉ាស់បឺរសម្រាប់មុខប្រេង
គ្រឿងផ្សំ៖
ផ្លែបឺរមួយចំហៀង
ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ
ប្រេងអាល់ម៉ុនមួយស្លាបព្រាបាយ
របៀបធ្វើ៖
កិនសាច់បឺរឲ្យម៉ដ្ឋល្អ រួចចាក់គ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា បន្ទាប់មកយកមកបិទលើមុខឲ្យសព្វ ទុកចោល ១៥-២០ នាទី សឹមលាងទឹកចេញ។ អាចធ្វើ ២-៣ ដង ក្នុងមួយសប្តាហ៍។
ម៉ាស់បឺរសម្រាប់ធ្វើឲ្យស្បែកម៉ដ្ឋរលោងគ្មានស្នាម
គ្រឿងផ្សំ៖
ផ្លែបឺរមួយចំហៀង
ទឹកក្រូចឆ្មារមួយស្លាបព្រាបាយ
ម្សៅល្មៀតមួយស្លាបព្រាបាយ
របៀបធ្វើ៖
កិនសាច់បឺរឲ្យម៉ដ្ឋល្អ រួចចាក់គ្រឿងផ្សំទាំងអស់លាយបញ្ចូលគ្នា បន្ទាប់មកយកមកបិទលើមុខឲ្យសព្វ ទុកចោល ១៥-២០ នាទី សឹមលាងទឹកចេញ។ អាចធ្វើ ២-៣ ដង ក្នុងមួយសប្តាហ៍៕
បន្ទាប់ពីបានដឹងពីរបៀបធ្វើម៉ាស់បឺរទាំង៥ប្រភេទរួចមក អ្នកអាចជ្រើសរើសវិធីណាមួយដែលត្រូវនឹងសភាពស្បែករបស់ខ្លួន ដើម្បីទទួលបានស្បែកចែងចាំង ស្រស់ថ្លា និងចំណាយតិច៕
ចុចអានបន្ត៖ សុខចិត្តចំណាយលុយអស់រាប់ម៉ឺនដុល្លារ ឲ្យតែបានសម្រស់ក្មេងមកវិញ