ស្ទីលស្លៀកពាក់ ៤ ប្រភេទ ជួយឲ្យអ្នកមើលទៅក្មេងស្អាតជាដរាប

  • 2020-04-29 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ជ្រើស​រើស​និង​ដឹង​របៀប​​ស្លៀក​ពាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​ ពិត​ជា​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី​។ វា​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​អ្នក​មើល​ទៅ​​សមសួន​តាម​កាលៈទេសៈ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​លើក​សម្រស់​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ។

ដើម្បី​ឲ្យ​ជា​ជំនួយ​ក្នុង​ការ​ជ្រើសរើស​សម្លៀក​បំពាក់​ដែល​អាច​ជួយ​ឲ្យ​អ្នក​មើលទៅ​ក្មេង​ស្អាត​ គួរ​ឲ្យ​ស្រលាញ់ កុំ​រំលង​ស្ទីល​ ៤​ប្រភេទ​នេះ។

១. ស្ទីល​​ខោ​ខ្លី​ជាមួយ​នឹង​អាវ​​យឺត​ខ្លី

ក្រៅ​​ពី​ភាព​ទាន់​សម័យ​និង​ងាយ​ស្រួល ស្ទីល​មួយ​នេះ​អាច​ជួយ​ឲ្យ​​អ្នក​មើល​ទោ​ក្មេង​ជាង​វ័យ​និង​មិន​ឆាប់​ស៊ាំ​ភ្នែក​នោះ​ទេ។

២. ស្ទីល​អាវ​យឺត​រលុង​តឺនុយ​ជាមួយ​សំពត់​ខ្លី

ស្ទី​ល​មួយ​នេះ​ដែរ ពិត​ស័ក្តិសម​​​ស្រស់​ស្អាត​បែប​យុវវ័យ​សម័យ​ថ្មី​។ ជា​ពិសេស​អ្នក​អាច​ស្លៀក​ក្នុងថ្ងៃធម្មតា ពេល​ចេញ​ទៅ​ខាង​ក្រៅ ឬ​ទៅ​ធ្វើ​ការ​ក៏​បាន​។

៣. ស្ទីល​អៀម

អៀម​គ្រប់​​ប្រភេទ មិន​ថា​វែង​ឬ​ខ្លី ច្នៃ​ចេញ​ពី​សាច់​ក្រណាត់​ឬ​សាច់​ខោវប៊យ​នោះ​ទេ សុទ្ធ​សឹង​តែ​ទាក់ទាញ​ អាច​ស្លៀក​បាន​មិន​ប្រកាន់​វ័យ​ និង​សឹង​តែ​​មិន​ហួស​សម័យ​ទាល់​តែ​សោះ​។

៤. ស្ទីល​ពណ៌​ស្រស់​ចែង​ចាំង

ស្លៀក​ពាក់​ពណ៌​ក្រម៉ៅ​ៗ​ពេក អាច​ជួយ​ឲ្យ​មើល​ទៅ​ជាមនុស្ស​ជឿជាក់​​ពោរ​ពេញ​ដោយ​ទំនុក​​ចិត្ត។ យ៉ាង​ណា​មិញ មិន​គួរ​ភ្លេច​បន្ថែម​ជាមួយ​នឹង​ពណ៌​ស្រស់​ចែង​ចាំង​នោះ​ទេ ព្រោះ​វា​អាច​ជួយ​បង្កើនភាព​ស្រស់​ស្រាយ​ មើល​ទៅ​ក្មេង​វ័យ​គួរ​ឲ្យ​ស្រលាញ់​តែ​ម្តង​៕

រូបភាព៖ PInterest

ចុចអានបន្ត៖ ច្រើនស្ទីលពីនារីកូរ៉េ មើលទៅសាមញ្ញតែមិនឆាប់ហួសម៉ូដ​​​​​​​​​

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម