របស់របរ ៤យ៉ាងមាននៅផ្ទះបាយ ជួយឲ្យអ្នកស្អាតពីចុងសក់ដល់ចុងជើង

  • 2020-04-28 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សួស្ដី​ មិត្ត​នារី​ៗ​របស់​កញ្ញា​ទាំងអស់​គ្នា​! ប្រសិន​បើ​អ្នក​ពិបាក​ក្នុង​ការ​ស្វែង​រក​ផលិតផល​ថែរក្សា​សម្រស់​ ស្រប​ពេល​ដែល​អ្នក​មិន​ចង់​​ចេញ​ទៅ​ក្រៅ​ក្នុង​អំឡុង​ពេល​ការ​ពារ​ខ្លួន​ពី​វីរុស​​កូរ៉ូណា​ អ្នក​​អាច​សាក​វិធី​ទាំង៤​ នេះ​ ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ច្រើន​​ទិញ​ផលិតផល​​ ដោយ​គ្រាន់​តែ​ស្វែង​​រក​វា​នៅ​ផ្ទះ​បាយ​របស់​អ្នក។ ​ចង់​ដឹង​ថា​ មាន​របស់​របរ​​អ្វីខ្លះ​ ដែល​មាន​ប្រយោជន៍​​សម្រាប់​សម្រស់​អ្នក​ សូម​អាន​បន្ត​ទៅ​នេះ​៖​​​​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

១. កម្ចាត់​​មុន​សាច់​ និង​មុន​ក្បាល​ខ្មៅ ដោយ​ស៊ុត យក​​ផ្នែក​ពណ៌​ស

​ ​វិធី​ធ្វើ​៖ យក​ផ្នែក​ពណ៌​ស​នៃ​ស៊ុត​ មក​លាប​លើ​កន្លែង​ដែល​មាន​មុន​សាច់​ ឬ​មុន​ក្បាល​ខ្មៅ​ ហើយ​យក​សំឡី​ស្ដើង​បិទ​ពី​លើ​កន្លែង​លាប​នោះ​ រួច​ទុក​វា​ចោល​រហូត​ដល់​ស្ងួត​​ ឬ​តឹង​​ ហើយ​បក​វា​ចេញ ដោយ​លាង​សម្អាត​ទឹក​ក្ដៅ​ឧណ្ហ​ៗ។ អ្នក​អាច​ធ្វើ​បាន​នេះ​ ២ ទៅ ៣​ដង​ក្នុង​១សប្ដាហ៍​។ ​​​

២. ជម្រុះ​រោម​ក្លៀក ដៃជើង​ដោយ​ស្ករស​ និង​ក្រូច​ឆ្មារ

​​ វិធី​ធ្វើ​៖​ ទឹក​ដាំ​ពុះ​ប្រហែល​១​កូន​ចាន​ ហើយ​ចាក់​ស្ករ​ស​ចូល​ និង​ច្របាច់​ក្រូចឆ្មារ​ចូល​ ទុក​ឱ្យ​ពុះ​រហូត​ឡើង​ស្អិត​ដូច​ស្ករ​តាំង​ម៉ែ។​ រួច​យក​មក​ចាក់​លើ​ចាន​ស្អាត ហើយ​កូរ​ឬ​ទាញ​វា​ចុះ​ឡើង ​ឱ្យ​កាន់​តែ​​ឡើង​​ស្អិត​ដូច​កាវ រួច​យក​មក​លាប​លើ​ក្លៀក មួយ​សន្ទុះ​ហើយ​បក​ចេញ​​។

៣. ស្បែក​ទន់​រលោង​ ដោយ​ខាត់​អំពិល​ទុំ​

វិធី​ធ្វើ​៖ ​យក​អំពិល​ទុំ​លាយ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ លាយ​ឲ្យ​រាង​ខាប់​ ឬ​អ្នក​អាច​លាយ​ជាមួយ​ទឹកដោះគោ យ៉ាអួរ ទឹក​ឃ្មុំ​បន្ថែម​ក៏​បាន ​ដើម្បី​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​។ ខាត់​លើ​ស្បែក​ឲ្យ​សព្វ​ប្រមាណ​ ៣០នាទី រួច​សឹម​លាង​ទឹក​ចេញ។ ធ្វើ​បែប​នេះ​២​ដង​ក្នុង​មួយ​សប្តាហ៍​។

៤. ​រូបមន្ត​បណ្ដុះ​សក់​ឲ្យ​​រឹង​មាំ​តាម​ក្បួន​បុរាណ​ចិន ដោយ​ប្រើ​ទឹក​អង្ករ​

វិធី​ធ្វើ៖ ដាក់​ត្រាំ​អង្ករ១​ពែង​ ​ក្នុង​ទឹក​ចំណុះ ៣/៤ នៃ​ដប​​ និង​ត្រាំ​រយៈ​ពេល​២៤ម៉ោង។

ពេល​ប្រើ​ ដំបូង​ត្រូវ​លាង​សម្អាត​សក់​ ដោយ​មិន​បាច់​ប្រើ​សាប៊ូ​កក់​សក់​នោះ​ទេ​ ប៉ុន្តែ​សម្រាប់​អ្នក​សក់​រួញ​​ គួរ​ប្រើ​ Co-wash (ប្រេង​បន្ទន់​ប្រើ​សម្រាប់​អ្នក​មាន​សក់​រួញ​​ ) ជា​មុន​ ដើម្បី​ជួយ​សរសៃ​កុំ​ឲ្យ​កណ្ដាញ់​ពេល​ស្ងួត។ ​

បន្ទាប់​មក​លាង​សម្អាត​ទឹក​ ​ហើយ​ប្រើ​ក្រែម​បន្ទន់​សក់​ញី​ឲ្យ​សព្វ​សក់​ក្បាល​ ហើយ​លាង​សម្អាត​ចេញ​ម្ដង​ទៀត​។ ចុង​ក្រោយ​បាញ់​ទឹក​អង្ករ​លើ​សក់​ឲ្យ​សព្វ​កន្លែង​ ហើយ​ទុក​ចោល​រយៈ​ពេល​ ១៥នាទី​ ហើយ​លាង​សម្អាត​ចេញ​ជា​ការ​ស្រេច​ ។ សូម​មើល​វីដេអូ​លម្អិត​​ពី​វិធី​កក់​នៅ​នាទី​ ៥:៤០ បន្ថែម៖​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

អត្ថបទ៖ ស៊ិន សាវ៉េត