ប្រើផលិតផលមិនខ្ជះខ្ជាយលុយ កុំភ្លេចរកធាតុផ្សំ ៤ មុខនេះ
- 2020-04-21 09:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រើផលិតផលមិនខ្ជះខ្ជាយលុយ កុំភ្លេចរកធាតុផ្សំ ៤ មុខនេះ
ផលិតផលថែរក្សាស្បែក ត្រូវបានផ្សំឡើងពីសារធាតុជាច្រើនមុខរាប់មិនអស់។ ក្នុងនោះមានទាំងបែបធម្មជាតិនិងវិទ្យាសាស្រ្ត។ ដើម្បីទទួលបានលទ្ធផលផលជាទីគាប់ចិត្ត មិត្តៗនារី គួរចេះជ្រើសរើសផលិតផលណា ដែលមានផ្ទុកនូវសារធាតុ៤ មុខនេះ។
១. Glycolic Acid (AHA)
រាល់ផលិតផលដែលមានសារធាតុ AHA មានតួនាទីចូលទៅជម្រុះចេញនូវកោសិកាចាស់ៗ ធ្វើឲ្យស្បែកទន់រលោង ក្មេងជាងវ័យ។ Glycolic Acid អាចជួយស្រោចស្រង់ស្បែកចេញពីបញ្ហានានា ដែលបណ្តាលឲ្យស្ទះរន្ធញើសផងដែរ។ លើសពីនេះទៅទៀត វាជួយឲ្យលុបបំបាត់ស្នាមអុជខ្មៅ ស្នាមមុន និងធ្វើឲ្យស្បែកមុខមើលទៅស្រស់ថ្លា មានសុខភាពល្អ។
២. វីតាមីន C
វីតាមីន C អាចជួយការពារនិងលុបបំបាត់ស្នាមអុជផ្សេងៗនៅលើស្បែក។ នៅពេលដែលអ្នកប្រើប្រាស់ផលិតផល ដែលមានវីតាមីន C រាល់ថ្ងៃ វាក៏អាចជួយជំរុញនូវការផលិតខូឡាជែនរបស់ស្បែក ធ្វើឲ្យស្បែកតឹងណែន មិនងាយជ្រួញ។
៣. Retinol
Retinol ពិតជាសារធាតុសំខាន់ ដែលមាននាទីប្រឆាំងនឹងភាពចាស់ ជួយជម្រុះកោសិកាងាប់ៗ បណ្តុះកោសិកាថ្មីឡើងវិញ ថែមទាំងធ្វើឲ្យសាច់មុខម៉ដ្ឋភ្លឺរលោងផងដែរ។
៤. Ceramide
Ceramide អាចជួយជួសជុលនិងកែខៃស្បែកមុខដែលមានបញ្ហា។ ប្រសិនបើអ្នកប្រើប្រាស់ផលិតផលដែលមានផ្ទុកសារធាតុនេះជាប្រចាំ នោះស្បែករបស់អ្នក នឹងមានសំណើម ស្រស់ថ្លាបែបធម្មជាតិ មានសុខភាពល្អ។
ចុចអានបន្ត៖ ២០ សន្លឹក ឃើញហើយលែងចង់ហ៊ានកុម្ម៉ង់ខោអាវតាមអនឡាញទៀត