សម្រស់នឹងប្រែប្រួលស្ទើរស្មានមិនដល់ ដោយសារការផឹកទឹកប៉េងប៉ោះមួយថ្ងៃ១កែវ
- 2020-04-20 06:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់នឹងប្រែប្រួលស្ទើរស្មានមិនដល់ ដោយសារការផឹកទឹកប៉េងប៉ោះមួយថ្ងៃ១កែវ
ក្នុងផ្លែប៉េងប៉ោះផ្ទុកនូវវីតាមីនមានប្រយោជន៍ជាច្រើនដូចជា វីតាមីន A, C, E, ប៉ូតាស្យូម សារធាតុរ៉ែ និងផ្សេងៗទៀតដែលល្អសម្រាប់ភ្នែក ក៏ដូចជារក្សារាងឲ្យបានស្អាត។ ដូចនេះ បើអ្នកទទួលទានទឹកប៉េងប៉ោះមួយថ្ងៃមួយកែវ ជារៀងរាល់ថ្ងៃ នោះនឹងជួយឲ្យសុខភាព ក៏ដូចជាសម្រស់របស់ស្រស់ផូរផង់បាន។
**១. ជួយភ្នែកឲ្យមើលឃើញច្បាស់ល្អ**
ក្នុងផ្លែប៉េងប៉ោះសម្បូរដោយវីតាមីន A , C ដែលជួយបង្កើនសុខភាពភ្នែកទាំងគូបាន។ ដោយសារតែសម្បូរវីតាមីន A ខ្ពស់នេះហើយដែលវាមានលទ្ធភាពទប់ស្កាត់ជំងឺពិការភ្នែកបាន។
២. ការពារពីជំងឺមហារីក
យោងតាមការសិក្សាជាច្រើនបង្ហាញថា នៅពេលអ្នកម្ដាយហូបផ្លែប៉េងប៉ោះច្រើននោះវានឹងជួយទប់ស្កាត់ការកើតមហារីកប្រូស្តាតយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះ ប៉េងប៉ោះក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកផ្សេងៗទៀតដូចជា មហារីកក្រពះ សួត មហារីកមាត់ស្បូន មហារីកបបូរមាត់ផងដែរ ព្រោះសារជាតិប្រឆាំងអុកស៊ីតកម្ម និងលីកូពីនខ្ពស់ក្នុងផ្លែនេះ។
៣. កាត់បន្ថយជាតិស្ករក្នុងឈាម
ប៉េងប៉ោះផ្ទុកនូវជាតិកាបូនហាយដ្រាតដែលជួយកាត់បន្ថយជាតិស្ករក្នុងសម្ពាធឈាមយ៉ាងមានប្រសិទ្ធភាព។ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ពិតជាស័ក្ដិសមបំផុតក្នុងការទទួលទានផ្លែប៉េងប៉ោះ។ តាមការសិក្សា បានរកឃើញបន្ថែមអំពីមុខងាររបស់អុកស៊ីតកម្មក្នុងប៉េងប៉ោះ ដែលមាននាទីការពារសរសៃឈាម និងតម្រងនោមយ៉ាងមានប្រសិទ្ធភាព។
៤. ជួយបញ្ចុះទម្ងន់
ចំពោះមនុស្សស្រីដែលកំពុងស្ថិតក្នុងដំណាក់កាលសម្រកទម្ងន់ ជ្រើសរើសប៉េងប៉ោះជាជម្រើសល្អបំផុត សម្រាប់ការសម្រកទម្ងន់ប្រចាំថ្ងៃ។ ដោយសារវាគ្មានសារធាតុកូឡេស្តេរ៉ុល និងគ្មានជាតិធាត់ ដែលអាចជួយសម្រកគីឡូយ៉ាងសក្ដិសិទ្ធិ។ ម្យ៉ាងទៀត ក្នុងសមាសធាតុប៉េងប៉ោះមានផ្ទុកជាតិទឹក និងកាកសរសៃច្រើន ដែលជួយឲ្យអ្នកឆាប់ឆ្អែត។ ដូច្នេះ វាពិតជាល្អណាស់សម្រាប់អ្នកចង់សម្រកគីឡូ។
ចង់បានបន្លែ ត្រី សាច់ ផ្លែឈើស្រស់ៗរាល់ថ្ងៃ និងផលិតផលខ្មែរជាច្រើនមុខធានាសុវត្ថិភាព និង ល្អចំពោះសុខភាព ដឹកជូនឥតគិតថ្លៃ រហ័សត្រឹមតែ ២០ នាទីប៉ុណ្ណោះនៅភ្នំពេញ អាចទៅមើលផ្ទាល់ ឬ ចុចកុម្ម៉ងឥលូវនេះបាន ៖
វិបសាយ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា
លេខទូរសព្ទកុម្ម៉ង់ទិញ ០០០០ (សម្រាប់ Cellcard ឥតគិតថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។
ហ្វេសប៊ុកផេក ៖ Leng Navatra Market
សូមដោនឡូត Mobile App Playstore: Navatra Market ឬ iOS App Store
ទីតាំងរបស់ផ្សារ៖ អគារ #S3-17, តាមបណ្ដោយផ្លូវ ឧកញ៉ាទេពផន St. (182) អគារផ្នែកខាងមុខ នៃផ្សារទំនើប អូឡាំព្យារ។
អានបន្ត៖ ញ៉ាំផ្លែឈើ ៦ មុខនេះ អាចឲ្យខ្លួនឯងមានអារម្មណ៍ល្អ និងសុខភាពមាំមួន