របៀប​ជ្រើស​ម៉ូដ​សក់​​តាម​ទម្រង់​មុខឲ្យ​បាន​សមឥតខ្ចោះ នារី​ៗមិន​គួរ​អូស​រំលង

  • 2020-04-17 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​នារី​ជា​ច្រើន​ពេល​ឃើញ​គេ​មាន​សក់​ស្អាត​ក៏​ចង់​ធ្វើ​តាម បន្ទាប់​មក​ក៏​មិន​បាន​ដូច​បំណង។ នេះ​មិន​មែន​មក​ពី​យើង​មិន​ស្អាត​នោះ​ទេ តែ​មក​ពី​យើង​មិន​បាន​មើល​ពី​ទម្រង់​មុខ​របស់​យើង​ហើយ​ធ្វើ​ផ្ទុយ​ពី​អ្វី​ដែល​សក្តិសម​នឹង​ខ្លួន។ ខាង​ក្រោម​នេះ​កញ្ញា នឹង​បង្ហាញ​អ្នក​ពី​របៀប​​ជ្រើស​ម៉ូដ​សក់​ទៅ​តាម​ទម្រង់​មុខ ដែល​នារី​ត្រូវ​ដឹង ៖

១. មុខរាងពងក្រពើ

ទម្រង់​មុខ​បែប​នេះ​គឺ​ស្អាត​ខ្លាំង​ណាស់ ហើយ​ក៏​ជា​ទម្រង់​ដែល​នារី​ជា​ច្រើន​ប្រាថ្នា​ផង​ដែរ។ ទម្រង់​មុខ​បែប​នេះ​គឺ​អាច​ធ្វើ​ម៉ូដ​សក់​បាន​យ៉ាង​សម្បូរ​បែប ជា​ពិសេស​គឺ Style សក់វែង។ អ្នក​ទម្លាក់​សក់ត្រង់ ឬ មូរ​ចុងៗ​បន្តិច​គឺ​ស្អាត​បំផុត។ ដោយឡែក​អ្វី​ដែល​ត្រូវ​ជៀសវាង​គឺ​ការ​កាត់សក់​ ២ តង់ ឬ​ឈូស​ឲ្យ​ស្ដើង​ជា​ដើម។ ម្យ៉ាង​ទៀត​ក៏​មិន​គួរ​កាត់​សក់​ខ្លី​ដែរ។

២. មុខ​មូល

នារី​ដែល​មាន​មុខ​បែប​នេះ​គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ​ព្រោះ​មាន​ថ្ពាល់​ពេញ​ដូច​កូនក្មេង​អីចឹង។ បើ​អ្នក​មាន​ទម្រង់​មុខ​បែប​ហ្នឹង​គឺ​គួរ​តែ​ធ្វើ​ម៉ូដ​សក់​រួញ​តិចៗ​ថើ​ៗក្រោម​​ចង្ការ ឬ​ត្រឹម​ក។ ម៉ូដ​សក់​បែប​នេះ​កាន់​តែ​ជួយ​ឲ្យ​ស្អាត Cute និង​ក្មេង​ជាងវ័យ​តែ​ម្ដង។ អ្វី​ដែល​ត្រូវ​ចៀសវាង​គឺ​មូរសក់​ឲ្យ​រួញ​ខ្លាំង​ព្រោះ​អាច​ធ្វើ​ឲ្យ​មុខ​កាន់​តែ​ធំ​ជាង​មុន។

៣. មុខ​រាង​ការ៉េ

មុខ​បែប​នេះ​គឺ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​មិន​សូវ​មាន​ទំនុក​ចិត្ត​ទេ តែ​បើ​អ្នក​ដឹង​ពី​របៀប​ធ្វើ​ម៉ូដ​សក់​នោះ​អ្នក​នឹង​ស្អាត​ខ្លាំង​តែ​ម្ដង។ អ្នក​គួរ​តែ​ធ្វើម៉ូដសក់​ទឹក​រលក​ កោងៗ​តិចៗ រាង​បាំង​ថ្គាម។ បែប​នេះ​គឺ​ស្អាត​តែ​ម្ដង។ ម៉ូដសក់​ដែល​ត្រូវ​ចៀសវាង​គឺ​សក់​ត្រង់ សក់​ខ្លី​ជា​ដើម។

៤. មុខ​ស្រួច​ ឬ​វែង

មនុស្ស​ស្រី​ដែល​មាន​ទម្រង់​មុខ​បែប​នេះ​គឺ​គួរ​តែ​មាន​សក់​សេះ​នៅ​មុខ ព្រោះ​អាច​ជួយ​ឲ្យ​មុខ​មើល​ទៅ​ខ្លី​ស្អាត​ជាង​មុន។ ម្យ៉ាង​ទៀត​សក់​ខ្លី​ក៏​ជា​ជម្រើស​ល្អ​ដែរ។ សក់​ដែល​មិន​គួរ​ធ្វើ​គឺ​សក់​ពុះ​កណ្ដាល។

៥. ទម្រង់មុខ​បេះដូង

ផ្នែកខាងមុខនៃបេះដូងគឺជាថ្ងាស​ធំ ហើយ​ចង្កាគឺជា​រាងស្រួច ដូច្នេះ​គួរ​តេ​ធ្វើ​សក់​មូររួញ ដោយ​មិន​បាច់​មាន​សក់​មុខ​ក៏​បាន​ដែរ។ សក់​វែក​ចំហៀង​ក៏​អាច​ជួយ​ឲ្យ​អ្នក​ស្អាត​ដូចគ្នា។

៦. ទម្រង់​មុខ​ដូច​គ្រាប់ពេជ្រ

​​លក្ខណៈពិសេសនៃមុខពេជ្រគឺ​ ចង្កាតូចចង្អៀតហើយថ្ពាល់លយ​ចេញ​មក​យ៉ាង​ច្បាស់។ ម៉ូដ​ដែល​សម​ជាមួយ​ទម្រង់​មុខ​បែប​នេះ​គឺ​សក់​ខ្លី ពុះ​កណ្ដាល​ព្រោះ​អាច​ជួយ​លើក​មុខ​ឲ្យ​កាន់​តែ​ស្អាត។

ចុចអាន៖

គ្រាន់​​តែ​មូរ​រួញ​ចុង​តិចៗ ស្រីៗ​ដែល​មាន​សក់​វែង​ដឹង​តែ​ស្អាត​គ្រប់​កាលៈទសៈតែម្ដង!

ម៉ូដសក់​ចង​ធម្មតា​មែន តែ​ជួយ​លើ​កសម្រស់​នារី​ៗ​បាន​យ៉ាងពេញចិត្ត!

ប្រភព៖ wongnai ប្រែសម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម